បន្ទាប់ពីហ៊ីស៊ឹងចាកចេញពីផ្ទះរបស់ស៊ុងហ៊ុនហើយនាយក៏បានមកដល់ផ្ទះរបស់គេ។ ហ៊ីស៊ឹងដើរចូលផ្ទះទាំងមិនឈប់ញញឹមទាល់តែសោះ គេរក្សានូវស្នាមញញឹមដែលព្រានបំផុត ស្នាមញញឹមដែលបញ្ជាក់ពីក្តីស្រឡាញ់ដ៏ធំធេង។ បើនិយាយទៅថ្មើរនេះថ្ងៃត្រង់ទៅហើយ គ្រាន់តែនាយចូលមកដើរផ្ទះភ្លាមក៏ឃើញម៉ាក់របស់កំពុងរៀបចំអាហារថ្ងៃត្រង់.....
" អ្នកណា៎គេធ្វើអោយ កូនប្រុសរបស់ម៉ាក់ញញឹមរហូតបែបនៀគ " អ្នកស្រីលីត្រូវជាម៉ាក់របស់ហ៊ីស៊ឹងស្តីឡើង
" ក៏.....អនាគតកូនប្រសារម៉ាក់ទេដឹង!! " នាយដើរទៅជិតម៉ាក់របស់រួចនាយក៏ស្តីឡើង
" ហីយ៉ា.... លួចចាប់ចិត្តលើកូនស្រីអ្នកណាហ្នឹង " អ្នកស្រីលីជីកកកាយសួរទៅកាន់កូនប្រុសរបស់គាត់
" មិនមែនកូនស្រីទេ គឺកូនប្រុសបាទ៎... " ហ៊ីស៊ឹង
" ហូ៎.... ប្រហែលស្អាតណាស់ហើយ " អ្នកស្រីលី
" ស្អាតខ្លាំងណាស់បាទ៎ My type របស់កូនតែម្តង.. " នាយតបតែនៅតែញញឹមបិទមាត់មិនជិតដដែល អ្នកទាំង២និយាយគ្នាសុខៗស្រាប់តែមានអ្នកលូកមាត់...
" ម៉ាក់កូនកំពុងនិយាយអី្វហ្នឹង... " បុរសវ័យចំណាស់ប្រហែល៤០ឆ្នាំម្នាក់ស្តីសួរទាំងខ្លួនគាត់កំពុងដើរចូលមកក្នុងផ្ទះ ឯអ្នកបម្រើម្នាក់ក៏មកយកកាបូបពីដៃរបស់គាត់
" កូនប្រុសបងនេះណា៎! " អ្នកស្រីលីតបទៅកាន់បុរសចំណាស់នោះគឺលោកប្រុសលីជាលោកឪពុករបស់នាយក្រាស់នេះឯង
" យ៉ាងមិចកូនហ៊ី... " លោកប្រុសលីសួរស្តីទៅកាន់កូនប្រុសរបស់គាត់ហើយខ្លួនគាត់ក៏ចូលអង្គុយក្នុងតុអាហារអ្នកស្រីលីក៏ចូលអង្គុយដែរហ៊ីស៊ឹងក៏ដូចគ្នា
" គ្មានអ្វីទេលោកប៉ា!! " នាយតបទៅប៉ារបស់គេ
" ហ៊ឹម..ប៉ាមានរឿងនិយាយជាមួយកូនណា៎ហ៊ីបន្ទាប់ពីញ៉ាំបាយរួច!!! " អ្នកកម្លោះចំណាស់តបទៅកាន់កូនរបស់គាត់
" លោកប៉ាមានរឿងអ្វីនិយាយជាមួយកូន?? " នាយសួរទៅកាន់លោកប៉ារបស់ខ្លួនគេទាំងកំពុងកាន់ស្លាបព្រានៅក្នុងចាន
YOU ARE READING
*。𝑂𝑁𝐿𝑌 𝑌𝑂𝑈 *。. • // 𝐻𝐸𝐸𝐻𝑂𝑂𝑁 // •
Romance" គ្រប់យ៉ាងជារបស់បង ចំណែកអូនក៏ជារបស់បងដូចគ្នា!!! "