ភាគ៤ : ឃ្លាតឆ្ងាយ......

345 50 8
                                    

អ្នកទាំង២ភ្ជាប់ពាក្យមិនបានប៉ុន្មានថ្ងៃផងក៏មកដល់ថ្ងៃដែលហ៊ីស៊ឹងត្រូវទៅនៅឆ្ងាយពីគូរដណ្តឹងតូចរបស់ខ្លួន ។ ចិត្តមិនចង់នៅឆ្ងាយពីគូរដណ្តឹងគេនោះឡើយ តែវាជាភារកិច្ចរបស់គេដែលត្រូវធ្វើ......
ឡានមួយបើកឆ្ពោះមកកាន់ផ្ទះរបស់រាងតូចស៊ុងហ៊ុនមិនយូរឡាននោះក៏មកដល់អ្នកក្នុងឡានដើរចុះមកគ្មានអ្នកណាក្រៅពីហ៊ីស៊ឹងដើរចូលមកក៏ឃើញអ្នកស្រីផាកកំពុងចុះមកពីខាងលើ

" មករកស៊ុងហ៊ុនហ៎កូនប្រសារ " អ្នកស្រីផាកសួរទៅកាន់អ្នកដែលកំពុងដើរមក

" បាទ៎! អ្នកម៉ាក់ស៊ុងហ៊ុននៅឯណា៎?? " នាយឆ្លើយតបទាំងញញឹមពព្រាយដាក់អ្នកជាម៉ាក់របស់គូរដណ្តឹង

" នៅក្នុងបន្ទប់!!! កំពុងខូចចិត្តរឿងកូនទៅចោលគេ "

" ចឹងកូនសុំទៅលាស៊ុងហ៊ុននីសិនហើយអ្នកម៉ាក់... "  ថាហើយនាយក៏ឡើងប្រញាប់ប្រញាល់ទៅបន្ទប់រាងតូច

" ចា៎ស " អ្នកស្រីផាក

តុក តុក តុក
" ស៊ុងហ៊ុននីហា៎...បើកទ្វារឲ្យបងបន្តិច.... " ហ៊ីស៊ឹងគោះទ្វារបន្ទប់ដែលមានរាងតូចក្នុងនោះ ចំណែករាងតូចកំពុងខូចចិត្តដេកយំក្នុងបន្ទប់ទៅវិញ

ក្រាក
" បងហ៊ីស៊ឹង.....ហឹក " គ្រាន់តែដៃតូចបើទ្វារភ្លាមស៊ុងហ៊ុនក៏អោបហ៊ីស៊ឹងទាំងយំសស្រាក់

" មិចក៏យំ ឈប់យំទៅលែងស្អាតអស់ហើយ... " បន្ទាប់ពីប្រលែងពីការអោបហ៊ីស៊ឹងអង្គុយចុះរួចក៏ជូតទឹកភ្នែកដែលហូរលើផែនថ្ពាល់រាងតូច

" បងទៅ....តែបងមកវិញទេតើបងមិនមែនទៅរហូតឯណា៎!! " ហ៊ីស៊ឹងនិយាយប្រាប់អ្នកទានជាងខ្លួន

" តែបងទៅយូរណាស់ អូនមិនចង់នៅឆ្ងាយពីបងនោះទេ!! " រាងតូចនិយាយទាំងនៅយំតិចៗ

" ហ៊ឹម....ស្តាប់បង បងត្រូវទៅរៀនបន្តនៅទីនោះមិនយូរទេបងហ្នឹងមកធ្វើប្តីរបស់អូនពេញសិទ្ធិ!! សឺត......" នាយនិយាយរួចក៏ឆ្លៀតថើបថ្ពាល់រាងតូចដែរ

" សន្យា... "

" ហ៊ឹម បងសន្យា... " អ្នកទាំង២ថ្ពក់ដៃគ្នាមុននិងហ៊ីស៊ឹងចេញទៅបាត់រាងតូចស៊ុងហ៊ុនក៏ចុះមកខាងក្រោមដើម្បីជូនដំណើរនាយដែល
ឡានរបស់ហ៊ីស៊ឹងបើកចេញផុតកន្ទុយភ្នែក ឡានរបស់នាយបើកឆ្ពោះទៅប្រលានយន្តហោះ....។

 *⁠。𝑂𝑁𝐿𝑌 𝑌𝑂𝑈  *⁠。.   • // 𝐻𝐸𝐸𝐻𝑂𝑂𝑁 // •   Where stories live. Discover now