ងាកមកមើលអ្នកដើរផ្សារឯនេះវិញ រាងតូចជេយ៉ុនហាក់អុកឡុកនាយកម្លោះជេយ៍ខ្លាំងណាស់ ដោយសារបានដៃព្រោះបានជេយ៍មិនមាត់ៗទើបជេយ៉ុនចេះតែរករឿងទៅតាមចរិករបស់គេទៅ នាយសឹងតែវិលមុខដួលដោយសារក្មេងម្នាក់នេះពិនរករឿងគេសម្បើមណាស់ ម្តងចង់ទៅនេះ ម្តងចង់ទៅនោះមិនចេះចប់តែម្តង.....ណា៎ហ៊ើយ ប្រហែលជាកម្មរបស់គេហើយបានជាព្រហ្មលិខិតចារឲ្យគេជួបរាងតូចជេយ៉ុនម្នាក់នេះ.......។
" បងជេយ៍ ជូនជេយ៉ុនទៅខាងនោះបន្តិចមកណា៎ៗ~~~~ " ជេយ៉ុនដែលកំពុងកៀកដៃនាយកម្លោះជេយ៍ ដើរបណ្តើរទាំងអង្រួលដៃមាំនាយបណ្តើរបូករួមទាំងមុខដ៏សែនខ្ជីខ្ជូតរបស់កាយតូចទៀតធ្វើឲ្យនាយចិត្តទន់ទាល់តែបាន....
" ហ៊ឹម......ទៅក៏ទៅ " នាយត្រូវបានដៃតូចៗអូស៎ទៅខាងនោះទាំងទឹកមុខមិនស្រស់តែក៏ត្រូវទៅព្រោះនាយនិយាយរួចហើយថាហ្នឹងជូនគេទៅ ណាមួយមិនចង់ខុសពាក្យសម្តីជាមួយម៉ាក់របស់គេផង
" ជេយ៉ុនចង់ញ៉ាំរបស់នោះ " ជេយ៉ុនបន្ទាប់ពីដឹងដៃនាយមកដល់ហើយក៏ទាររបស់ញ៉ាាំដែលខ្លួនចង់ញ៉ាំ ជេយ៉ុនឈរគៀកដៃនាយកម្លោះរួចចង្អុលរបស់ដែលខ្លួនចង់ញ៉ាំ
កំពុងតែទិញរបស់ញ៉ាំសុខៗស្រាប់តែមាននារីម្នាក់កំពុងឆ្ពោះដំណើរមួយៗមកកាន់អ្នកទាំង២នារីម្នាក់នោះស្លៀកពាក់យ៉ាងស្អាតបូករួមទាំងផ្ទៃមុខដ៏សែនស៊ិចស៊ីជាមួយក្រេមយ៉ាងក្រហម...." អៅ....ចៃដន្យណាស់បងជេយ៍មករកទិញអ្វីដែរ.... ?? " នារីម្នាក់នោះធ្វើជាភ្ញាក់ផ្អើលដែលបានជួបជេយ៍តែតាមពិតទៅនាងឃើញនាយមួយសន្ទុះទៅហើយទើបនាងសម្រេចចិត្តដើរទៅសួរ
" អូ៌....អ្នកនាងរីនទេហេស៎ ចៃដន្យពិតមែន " នាយកម្លោះជេយ៍ងាកទៅតាមសំឡេងរបស់នារីស្រីស្រស់រួចក៏ញញឹមតបទាំងសម្តីទន់ភ្លន់. រ៉ូរីន ណាវេន៍ឌឺរ នាងវ័យប្រហែល២២ឆ្នាំបើនិយាយពីរូបសម្រស់វិញក៏ស្អាតមិនធម្មតាដែរ អ្នកទាំងស្គាល់គ្នាតាមរយៈការសហការរបស់ក្រុមហ៊ុន។
" ខានជួបបងយូរហើយ ពួកយើងទៅញ៉ាំបាយជាមួយគ្នាល្អទេ !! " នាងនិយាយស្តីទាំងយកដៃខ្លួនទៅប្រគៀកនិងដៃនាយកម្លោះ តែកុំមើលមុខជេយ៉ុនជម្រេញតែម្តង
![](https://img.wattpad.com/cover/374885205-288-k347192.jpg)
YOU ARE READING
*。𝑂𝑁𝐿𝑌 𝑌𝑂𝑈 *。. • // 𝐻𝐸𝐸𝐻𝑂𝑂𝑁 // •
Romance" គ្រប់យ៉ាងជារបស់បង ចំណែកអូនក៏ជារបស់បងដូចគ្នា!!! "