សិស្សប្រុស
ភាគទី ២១ពេលនោះស្រាប់តែមានកង់ដែលជិះមកពីផ្លូវខាងឆ្វេងយ៉ាងលឿនសម្ដៅមកបុកគេមួយទំហឹងធ្វើឪ្យទាំងកង់ទាំងមនុស្សនៅលើកង់រួមទាំងលីនស៊ានត្រូវដួលត្រឡប់ត្រឡិន។
«អូយ...» ម្ចាស់កង់ងើបឡើងទាំងត្រដាប់ត្រួស ចំណែកលីនស៊ានគេមិនងើបដួលកន្លែងណាគឺនៅកន្លែងនឹង។
«ឯងខ្វះកន្លែងឈរណាស់មែន? ទើបមកឈរកណ្ដាលផ្លូវបែបនេះ?» គាត់ដើរទៅលើកកង់ឡើង
«....»
«អេ! យើងនិយាយឯងស្ដាប់មិនឮទេហេស៎?»
«....»
«ហែងថ្លង់ឬយ៉ាងម៉េច?»
«....»
«ហែងគិតថាធ្វើចឹងហើយរួចខ្លួន? ឪ្យមកលុយថ្លៃកង់»
«....»
«តបមួយម៉ាត់មកហា៎»
«....»
«ណែ៎!»
«យីសុីន..អ្ហឹក!»
«អានេះឆ្កួតដឹង?»
«ហើយឯងមិនងើបទេ? ចង់ដេកនឹងឪ្យឡានកិនមែន?»
«....»
«មុខមាត់រូបរាងស្អាតបាតដែរមិនសមឆ្កួតសោះ» គាត់និយាយទាំងគ្រវីក្បាល។
«....»
«ទៅយើងលែងយកលុយថ្លៃកង់ថ្លៃអីហើយ តែងើបឡើងសិនមក»
«....» គេមិនសូម្បីកម្រើក
«ហើយដៃនេះទៅត្រូវនឹងអី? មុតខ្លាំងណាស់នេះ»
«....»
«អេ!»
«....»
«ម៉ាអាងាប់ឆាប់» អឹសចឹងចុះខំនិយាយចង់ងាប់បែជាមិនតបសូម្បីមួយម៉ាតអាខំបារម្ភហើយនៅធ្វើឯងណាដេកឡើងស្ងៀមដូចខ្មោចងាប់។
«....»
«អញទៅហើយនៅដេកឪ្យឡានកិននឹងហើយ» គាត់ក៏បណ្ដើរកង់ចេញតែក៏ត្រូវឈប់...
«សុំទោស!»
«អញស្មានថាវា....»
«យីសុីន! បងសុំទោស»
«ម៉ាអាប្រកាច់!» ស្មានថាសុំទោសអញ។
គាត់ក៏បណ្ដើរកង់ចេញទៅបាត់ទាំងខឹងដាច់ក្បាលដាច់កន្ទុយគាត់ខំជិះកង់បុកគួរតែសុំទោសគាត់បែជាទៅសុំទោសនរណាមិនដឹង។
«....» បន្ទាប់ពីគាត់ទៅបាត់គេក៏ងើបឡើងយឺតដើរសម្ដៅទៅផ្ទះរបស់យីសុីន។ គេទាញសោរចេញពីហោប៉ាវហើយក៏ចាក់ចូលទៅខាងក្នុងរួចដើរបន្តទៅខាងលើ។
«ពុទ្ធោអើយ!!» នាយកម្លោះដើរចូលទៅក្នុងបន្ទប់នាងហើយក៏បើកទូសម្លៀកបំពាក់នាងឃើញថានាងយកទៅអស់រលីងហើយចឹងមានន័យថានាងចាកចេញ នាងលែងត្រឡប់មកវិញហើយ!
«ហេតុអ្វីអូនដាច់ចិត្តយ៉ាងនេះ?» គេស្រាប់តែទន់ជង្គង់ដួលទៅលើឥដ្ឋ នេះគេលែងបានជួបនាងហើយមែន? នាងស្អប់គេខ្លាំងណាហេស៎? ដល់ថ្នាក់មុខគេក៏នាងលែងចង់មើល។
«នេះពួកឯងមើលលីនស៊ានយ៉ាងម៉េចទើបបណ្ដោយឪ្យវាចេញទៅបានយ៉ាងនេះ?» លោកលីនស្រែកស្ដីឪ្យអ្នកបម្រើនិងពួកអង្គរក្សខ្លាំងៗទាំងខឹងសម្បារ។
«លោកម្ចាស់គឺខ្ញុំពិតជាមិនបានឃើញគាត់ចេញពិតមែន»
«មនុស្សម្នាក់ទាំងមូលពួកឯងបែជាមិនឃើញ?»
«...» អ្នកបម្រើទាំងអស់ស្ងាតហើយឱនក្បាលចុះ
«នៅធ្វើអីទៀតមិនឆាប់ទៅស្វែងរកគេទៅ បើរកមិនឃើញពួកឯងប្រាកដជាត្រូវមិនខាន»
«ចា៎ៗ/បាទៗ»
«មិនបាច់រកខ្ញុំទេ»
«ឯងទើបមកពីណា?»
«....» នាយកម្លោះដើរចូលខាងក្នុងដោយសភាពស្លេកស្លាំង នៅលើខ្លួននិងផ្ទៃមុខពោពេញដោយស្នាមក្រឡិតដៃហូឈាមស្ទើខ្សោះ ក្រណាត់សដែលរុំលើដៃគេប្រែពណ៌ទៅជាក្រហមឆ្អិនឆ្អៅ លីនស៊ានសម្លឹងទៅកាន់អ្នកផ្ទះទាំងភ្នែកព្យាយាមបើក។
«លីនស៊ាន! ហើយទៅត្រូវអីម៉េចក៏របួសពេញខ្លួនយ៉ាងនេះ?» អ្នកស្រីលីងសួរឡើងដោយក្ដីបារម្ភគាត់ស្ទើស្រឡាំងកាំងព្រោះសភាពគេពេលនេះវាមើលសឹងតែមិនយល់ទៅហើយ។
«....»
«អាស៊ានម៉ាក់សួរឯងមិនឮទេ?» លីនសៀវ
/ព្រូស/
លីនស៊ានចាប់ផ្ដើមស្រវាំងភ្នែកទប់ជំហលែងជាប់មុននឹងដួលទ្រោបទៅលើឥដ្ឋ។
«លីនស៊ាន!!!»
«លោកប្រុស!!» អ្នកទាំងអស់ស្រែកហៅគេដំណាលគ្នាទាំងបើកភ្នែកធំៗ
«លីនស៊ានកូនម៉ាក់!!! អ្ហឹកៗ» អ្នកស្រីលីងរត់យ៉ាងលឿនទៅត្រកងកូនប្រុសទាំងក្ដីរន្ធត់។
«លីនស៊ានអាប្អូន!!» លីនសៀវក៏រត់មកក្បែរលីនស៊ានដែរ គេយកដៃអង្រួនប្អូនប្រុស
«អ្ហឹ....កុំកើតអីណា...អ្ហឹកៗ...លីនសៀវឆាប់យកប្អូនឯងទៅពេទ្យ...ឪ្យលឿនទៅកូន!! អ្ហឹ...អ្ហឹកៗ»
«បាទម៉ាក់!! ឯងឆាប់ទៅយកឡានមកឪ្យលឿនទៅ!!» លីនសៀវប្រញាប់ត្រកងប្អូនប្រុសចេញពីដៃអ្នកម៉ាក់ដើរចេញទៅក្រៅ
«បាទលោកប្រុស» បន្ទាប់ពីបញ្ជាកូនចៅរួចគេក៏បីនាយកម្លោះដើរចេញវឹងចំណែកអ្នកស្រីលីងក៏ដើរតាម។
«លោកម្ចាស់មិនបារម្ភពី....»
«កូនមិនតាមគន្លងធម៌បែបនេះយើងគួរបារម្មណ៍ពីវាទេ?» ដោយឃើញលោកលីននៅស្ងៀមមិនធ្វើអីសោះអង្គរក្សប្រុសម្នាក់ក៏ដាច់ចិត្តសួរ។
«តែអ្នកប្រុសស៊ានគាត់ជា....»
«យើងមិនខ្វល់! ចង់ឪ្យវាទៅងាប់ណាក៏ងាប់ទៅ បើវាមិនព្រមរៀបការនៅតែរឹងទទឹងបែបនេះ» តាមពិតក្នុងចិត្តគាត់ក៏បារម្ភពីកូនប្រុសដែរតែគាត់មិនបញ្ចេញ គាត់ចង់បំបាក់ធ្មុងកូនប្រុសម្នាក់នេះឪ្យបាក់ សម្បត្តិត្រឹមស្រីម្នាក់អីក៏អស្ចារ្យម្លេះ? ទើបធ្វើឪ្យគេក្លាយទៅជាបែបនេះ។
~មន្ទីពេទ្យ
«លីនស៊ានកូនម៉ាក់ អ្ហឹកៗ»
«កុំបារម្ភពេកម៉ាក់វានឹងមិនកើតអីទេ ម្យ៉ាងគេដល់ដៃគ្រូពេទ្យហើយ» អ្នកស្រីលីងដើរទៅវិញទៅមកនៅពីមុខបន្ទប់សង្គ្រោះបន្ទាន់ទាំងបេះដូងលោតដុកដាក់ លីនសៀវឃើញហើយក៏ងើបចេញពីកៅអីទៅនិយាយលួងលោម។
/ក្រាក/
បានមួយសន្ទុះទ្វាបន្ទប់ក៏បើកឡើងដោយមានលោកគ្រូពេទ្យម្នាក់ដើរចេញមក។
«លោកគ្រូពេទ្យកូនប្រុសខ្ញុំយ៉ាងម៉េច?» គ្រាន់តែឃើញគ្រូពេទ្យចេញមកភ្លាមអ្នកស្រីលីងក៏សួរទៅគាត់ភ្លាមៗ។
«អ្នកជំងឺហូរឈាមខ្សោះរហូតស្ទើអស់ពីខ្លួនឥឡូវនេះគេខ្សោយណាស់! ម៉េចក៏បណ្ដោយគេឪ្យទៅជាបែបនេះ?»
«មកពីខ្ញុំ អ្ហឹកៗ ទើបគេទៅជាបែបនេះលីនស៊ានឪ្យម៉ាកសុំទោស អ្ហឹ!»
«កុំបន្ទោសខ្លួនឯងអីម៉ាក់មិនមែនកំហុសរបស់ម៉ាក់ទេ»
«អ្នកជំងឺពេលនេះត្រូវការឈាមបន្ទាន់តើនែ៎....»
«យកឈាមខ្ញុំទៅលោកគ្រូ»
«មិនបាច់ទេម៉ាក់ទុកឪ្យខ្ញុំវិញ ឈាមខ្ញុំក៏ប្រភេទដូចគេដែរ»
«ចឹងលោកសូមមកតាមខ្ញុំ»
«បាទ! ម៉ាក់អង្គុយចុះសិនទៅខ្ញុំទៅបូមឈាមមួយភ្លែត»
«អ្ហឹម!» គាត់ងក់ក្បាល
«ឯងនៅទីនេះមើលម៉ាក់យើងឪ្យស្រួល»
«បាទលោកប្រុស» បន្ទាប់ពីនិយាយរួចគេក៏ដើរទៅតាមលោកគ្រូពេទ្យបាត់ទៅ។
~ពេលយប់
«ម៉េចក៏គេសន្លប់យូម្លេះលោកគ្រូពេទ្យ?» លីនសៀវ
«មិនអីទេ! បន្តិចទៀតគេដឹងខ្លួនហើយ» លោកគ្រូពេទ្យនិយាយហើយក៏ដើរចេញទៅបាត់ លីនសៀវក៏ដើរទៅក្បែម្ដាយនឹងប្អូនប្រុស។
«លោកគ្រូគាត់ថាយ៉ាងម៉េចទៅកូន?»
«គាត់ថាបន្តិចទៀតវាដឹងខ្លួនហើយ»
«អ្ហឹម...»
«លោកប្រុស»
«ឆាប់ឪ្យមក» បានបន្តិចកូនចៅរបស់នាយកម្លោះក៏ដើរចូលមកដោយនៅក្នុងដោយដៃមានកាន់អាហារហើយក៏ហុចឪ្យលីនសៀវ។
«ម៉ាក់សម្រាកហូបបាយសិនទៅ»
«ម៉ាក់មិនឃ្លានទេកូនញុាំមុនចុះ»
«មិនឃ្លានក៏ត្រូវតែហូប»
«ឯងញុាំចុះម៉ាក់មើលទៅឯងក៏ស្លេកស្លាំងដែរ»
«បើម៉ាកមិនហូបខ្ញុំក៏មិនញុាំ» គេនិយាយហើយក៏យកអាហារទៅដាក់លើតុ។
«លីនសៀវ!!»
«ចាំអាស៊ានភ្ញាក់ចាំញុាំទាំងអស់គ្នា»
«ចុះប៉ារបស់ឯង? ម៉េចមិនឃើញមកមើលកូនសោះចឹង?» អ្នកស្រីលីងស្រាបតែចាប់អារម្មណ៍ថាតាំងពីព្រឹកមកដល់ថ្មើនេះគឺមិនឃើញលោកលីនសោះ នេះគាត់មិនបារម្មណ៍ពីកូនប្រុសខ្លះទេហេស៎?
«មែនតើ!» ឮអ្នកម៉ាក់និយាយហើយគេក៏បន្លឺឡើងទាំងជ្រួញចិញ្ចើម។
«ឯងសាកខលទៅគាត់មើល»
«បាទម៉ាក់» គេក៏ទាញទូរសព្ទមកបម្រុងនឹងចុចខលទៅលោកលីនតែ....
«យីសុីន!!» សម្លេងរបស់នាយកម្លោះដែលដេកនៅលើគ្រែបានបន្លឺឡើងដោយហៅឈ្មោះមនុស្សស្រីជាទីស្រឡាញ់ទាំងមមើមមាយ។
«លីនស៊ានកូន អ្ហឹកៗ»
«អាស៊ានឯងដឹងខ្លួនហើយហេស៎?» លីនសៀវក៏ទម្លាក់ទូរសព្ទលើសាឡុងស្ទុះទៅក្បែរគ្រែ។
«យី....!!» លីនស៊ានស្ទុះងើបឡើងហើយក៏សម្លឹងមើលជុំវិញខ្លួន។
«ម៉ាក់!»
«កូនប្រុសម៉ាក់ដឹងខ្លួនហើយ អ្ហឹកៗ គុណព្រះជួយ»
«លីនសៀវ»
«បានឯងដឹងខ្លួនល្អហើយ»
«នេះខ្ញុំនៅកន្លែងណា?»
«ភ្នែកឯងមិនបានពិការមើលខ្លួនឯងទៅ» លីនសៀវតបទៅវិញបែបបញ្ជោះ ទេ! មិនបានបញ្ជោះទេ សួរធ្វើដូចខ្លួនឯងខ្វាក់។
«....»
«ឯងដឹងថាឯងធ្វើឪ្យម៉ាក់បារម្ភទេ?» លីនសៀវ
«ខ្ញុំ....»
«ធ្វើអីមិនដែលចេះគិត»
«កុំថាឪ្យប្អូនបែបនេះកូន»
«ម៉ាក់...ឪ្យខ្ញុំសុំទោស»
«ម៉ាក់ទេដែលគួរសុំទោសកូននោះ....មកពីម៉ាក់ដែលមិនអាចធ្វើអីបាន អ្ហឹក!»
«....»
«បើពេលនោះម៉ាក់មិនឪ្យឯងមកទេម្លោះពេលនេះឯងមិនត្រូវជួបស្ថានភាពបែបនេះទេ...ម៉ាក់...អ្ហឹក...ឪ្យម៉ាក់សុំទោស»
«ចាំបាច់ទៅសុំទោសអីអាកូនទុរិយសបែបនេះ?» ខណៈពេលនោះលោកលីនក៏មកដល់។
«ហើយបងរវល់ធ្វើអី? ដល់ថ្នាក់កូនសន្លប់នៅពីមុខហើយបែជាធ្វើធម្មតាបានទៀត?»
«ក្រែងកតញ្ញូនឹងស្រីណាស់មិនចឹង? ហើយមកវិញធ្វើអី?»
«បង...»
«អូនកុំលូកមាត់!»
«តែគេទើបតែដឹងខ្លួន....»
«ដោយសារស្រីម្នាក់ឯងបែជាធ្វើបាបខ្លួនឯងដល់ថ្នាក់នេះ!! ឯងសមជាប្រុសទេ?» គាត់និយាយខ្លាំងៗ។
«ចុះប៉ា? សមជាឪពុកគេទេ?» លីនស៊ានស្រែកគំហកទៅវិញស្ទើភ្លាត់សម្លេង
«នេះឯង...»
«ឪពុកឯណាបង្ខំកូនខ្លួនឯងឪ្យរៀបការទាំងដឹងហើយឮហើយថាកូនមានអ្នកដែលស្រឡាញ់ហើយនោះ?»
«អរ...យើងគ្រាន់តែចង់ឪ្យឯងរៀបការនឹងអ្នកដែលសមនឹងឯងយើងខុស?»
«ប៉ុណ្ណឹងហើយប៉ានៅថាខ្លួនឯងត្រូវទៀត?»
«ប្រាកដហើយ!! យើងអាយុចំណាស់នេះហើយគ្មានអ្វីដែលយើងគិតខុសទេ! ម៉្យាងយើងធ្វើនេះព្រោះដើម្បីឯង»
«ដើម្បីខ្ញុំ? ហឺស!! ខ្ញុំថាព្រោះមុខជំនួញនឹងមុខមាត់របស់ប៉ាទៅវិញទេ»
«អា...»
«បង...ខ្ញុំថាឈប់បង្ខំគេទៅ...គេធំហើយ»
«តែបងធ្វើនេះព្រោះតែចង់ឪ្យវាល្អ»
«បងចង់ឪ្យគេល្អតែបងមើលសភាពគេពេលនេះទៅ នេះមិនមកពីយើងបង្ខំគេមិនចឹង?»
«មកពីវារឹងមានះយល់តែចិត្តខ្លួនឯង បើវាមិនរឹងទទឹងទេវាក៏មិនធ្លាក់ក្នុងសភាពបែបនេះដែរ»
«បង....»
«ឈប់និយាយទៅម៉ាក់»
«លីន....»
«ប៉ាចង់ឪ្យខ្ញុំរៀបការណាស់?»
«ត្រូវហើយ»
«បើបែបនេះធ្វើឪ្យប៉ាសប្បាយចិត្តក៏បាន! ខ្ញុំព្រមរៀបការ!»
«ពិតមែន?»
«តែខ្ញុំសុំពន្យាពេល...បានទេ?»
«ហេតុអី?»
«មក...មកពីខ្ញុំនៅរៀននៅឡើយ...ម៉្យាងខ្ញុំនឹងមុីសុីងអាយុនៅតិចចាំខ្ញុំធំបន្តិចចាំរៀបការបានទេប៉ា?»
«តែ...»
«បងហា៎! លីនស៊ានគេនិយាយត្រូវ គេនៅក្មេងណាស់ទុកពេលឪ្យគេបន្តិចទៅ»
«ហឺយ...»
«ព្រមទៅ...ទុកពេលឪ្យគេកាត់ចិត្ត បើបងបងបំបែកគេភ្លាមឪ្យគេរៀបការភ្លាមគេប្រាកដជាពិបាកទទួលយកណាស់»
«ឯងប្រាកដហើយ? ថាយល់ព្រមរៀបការមិនគេចវេស?»
«ប្រា...ប្រាកដ»
«ល្អ! យើងទុកពេលឪ្យឯង ៤ ខែ»
«លឿនម្លេះប៉ា?»
«យើងទុកពេលឪ្យឯងដល់ទៅ ៤ ខែហើយឯងនៅប្រកែកទៀត?»
«ចាំខ្ញុំរៀនចប់សកលបានទេ?»
«មិនបាន»
«ប៉ា!!»
«ចឹងត្រឹម ៦ ខែបានហើយ»
«ប៉...ប៉ា...កុំអាល់ទៅបានទេ?» គាត់និយាយហើយក៏ដើរចេញបាត់រកតែលីនស៊ានប្រកែកមិនទាន់។
«ពុទ្ធោអើយយ!!» លីនស៊ានយកដៃជ្រោងសក់ខ្លួនឯងទាំងធុញទ្រាន់។
«លីនស៊ានកូនកុំគិតច្រើនពេកអី ៦ ខែវាយូសមល្មមហើយ»
«តែវា....»
«ឯងខានញុាំអីជាងមួយថ្ងៃហើយប្រាកដជាឃ្លានហើយញុាំអីបន្តិចទៅ លីនសៀវ....»
«មិនបាច់ទេម៉ាក់ខ្ញុំមិនឃ្លានទេ»
«ញុាំបន្តិចទៅហី?»
«អត់ទេម៉ាក់ ម៉ាក់ហូបពីរនាក់អាសៀវចុះខ្ញុំត្រូវការសម្រាក»
«តែម៉ាក់ថាញុាំសិនទៅចាំសម្រាក»
«តែខ្ញុំមិន...»
«ស្អីហាស៎! គ្រាន់តែសុីបាយសោះក៏សុីមិនចូលចង់ឪ្យយើងចាប់ញាត់បានសុី?»
«មិនបាច់! ដៃនឹងទុកដួសញាត់មាត់ខ្លួនឯងទៅ ខ្ញុំមានដៃខ្ញុំសុីខ្លួនឯងបាន»
«ចឹងមិនសុីទៅ»
«មិនឃ្លាន! បើឯងឃ្លានណាស់ក៏សុីមុនទៅ»
«អើ...ចឹងអញ្ជើញដេកអត់បាយឪ្យស្កប់ស្កល់ទៅបាយនេះទុកឪ្យអញអ្នកសុី»
«សុីក៏សុីទៅ» លីនស៊ាននិយាយហើយក៏ទម្រេតខ្លួនទៅវិញរួចទាញភួយមកគ្របមុខជិត។
«ម៉ាក់កុំខ្វល់ជាមួយវាមកហូបបាយសិនទៅ»
«ម៉ាក់មិនឃ្លានទេកូនញុាំចុះ»
«ហីយ៉ា! ម៉ាក់!»
«ម៉ាក់មិនអីទេ»
«ម៉ាក់មិនហូបក៏បានតែម៉ាក់គួរតែទៅផ្ទះសម្រាកសិនទៅ»
«ម៉ាក់មិនទៅទេ ម៉ាក់នៅមើលលីនស៊ានវិញ»
«មិនអីទេម៉ាក់អាស៊ានទុកឪ្យខ្ញុំអ្នកមើលវា»
«តែម៉ាក់ថាទុកឪ្យម៉ាក់អ្នកនៅមើលគេវិញ កូនទេដែលគួរតែទៅសម្រាក»
«អត់ទេ!»
«ឯងឆាប់នាំម៉ាក់យើងទៅផ្ទះ»
«បាទ»
«លីនសៀវ!!»
«ទៅៗម៉ាក់»
«ហឹម...ក៏បានឯងមើលៗប្អូនផងឮទេ?»
«កូនដឹងហើយម៉ាក់»
«ហ្អឹម..» បន្ទាប់ពីនិយាយផ្ដែផ្ដាំរួចគាត់ក៏ដើរចេញទៅបាត់។
«អាស៊ាន!»
«....»
«អាស៊ាន!»
«....»
«អាក'ស៊ាន!!»
«វាស្អីហែង? ហៅនោះហៅដូចអាណាងាប់»
«ហែងសុីបាយអត់?»
«អញប្រាប់ហើយថាអត់សុីទេ ហែងចេះស្ដាប់ភាសាមនុស្សទេ?»
«បើមិនសុីអត់ទៅ! ងាប់ហែងមិនមែនងាប់អីអញទេ»
«បងស៊ាន!!» កំពុងនិយាយសុខៗស្រាប់តែលេចមុខកញ្ញាមុីសុីងចេញមក គ្រាន់តែឮសម្លេងនាងភ្លាមលីនស៊ានដកដង្ហើមធំហើយយកភួយគ្របទាំងមុខគ្របទាំងខ្លួនជិត រួចក៏សំងំធ្វើដេកលក់។
«បងសៀវ? បងនៅនឹងដែលមែន?»
«បា...បាទ» លីនសៀវតបទៅវិញទាំងញញឹមមិនសម
«ចុះបងស៊ានគេងលក់ហើយហេស៎»
«គឺ...គេ...អរ! លក់បាត់ហើយ»
«គួរឪ្យស្ដាយណាស់ចឹង!»
«អ្ហឹ...នែ...អាស៊ានវាដេកលក់បាត់ហើយប្អូនគួរតែត្រឡប់ទៅវិញទៅណាមួយពេលនេះក៏យប់ជ្រៅណាស់ហើយដែរ»
«ចុះបងនៅកំដរគាត់មែនទេ?»
«នឹងហើយខ្ញុំនៅកំដរវា»
«បងនៅម្នាក់ឯងបែបនេះមិនអផ្សុកទេហេស៎?»
«គ្មានអីគួរឪ្យអផ្សុកផងធម្មតា»
«ត្រូវការឪ្យខ្ញុំនៅកំដរបងទេ? ខ្ញុំអាចធ្វើឪ្យបងបាត់អផ្សុកបានណា» នាងនិយាយទាំងដើរមកក្បែរគេដោយញញឹមស្ទើតែរហែកមាត់ទៅហើយ។
«មិន...អ្ហឹ..មិនបាច់ទេខ្ញុំ....» លីនសៀវចាប់ផ្ដើមបះរោមខ្ញាកមានអារម្មណ៍ថារអើម ស្រីម្នាក់នេះមិនធម្មតាទេពាក្យសម្ដីនាងបង្កប់ន័យយ៉ាងជ្រៅតែគេអាចយល់ន័យបានយ៉ាងច្បាស់។
«លោកប្រុស» ខណៈពេលនោះកូនចៅរបស់លោកលីនក៏ដើរចូលមក។
«ប្អូនត្រឡប់ទៅវិញចុះខ្ញុំមិនបាននៅម្នាក់ឯងទេ» ព្រះជាម្ចាស់នេះសំណាងគេមែនទេ គ្រាន់តែបុរសនោះដើរចូលមកលីនស៊ានក៏ប្រញាប់និយាយទៅកាន់មុីសុីងវិញធ្វើឪ្យមុីសុីងឃើញហើយមិនពេញចិត្ត។
«ខ្ញុំទៅវិញក៏បានដែរ តែព្រឹកស្អែកខ្ញុំនឹងមកម្ដងទៀត»
«ទៅចុះ»
«ចា៎....អ្ហឹ...តែថាបងស៊ានគាត់មានរឿងអីទើបដល់ថ្នាក់ចូលពេទ្យបែបនេះ?» មុីសុីងស្រាប់តែងាកមកវិញ
«លើសជាតិស្ករ»
«ហឺស!!» ឮលីនសៀវនិយាយហើយលីនស៊ានស្រាប់តែធ្លោយសម្លេងចេញមកព្រោះហួសចិត្ត។
«សម្លេងអីនឹង?»
«អ្ហឹ....កណ្ដុរទេដឹង?»
«អ៎...តែថានៅក្នុងបន្ទប់ VIP ចឹងម៉េចក៏ពេទ្យបណ្ដោយឪ្យចូលមកកើត?»
«ប្រហែល...អ្ហឹ...នែ៎...កណ្ដុរនឹងកណ្ដុរអភិជន»

YOU ARE READING
សិស្សប្រុស 🔞
RomanceWeaning ⚠️ 19+ ប្រភេទប្រឡោមលោកក្ដៅរោលរាលមានឈុតលើគ្រែនិងពាក្យសម្ដីលើសលួសជាច្រើនសូមអានដោយការទទួលខុសត្រូវខ្ពស់។ ____ ត្រេល័រ រឿងរ៉ាវគ្រប់យ៉ាងកើតចេញពីក្មេងប្រុសម្នាក់ដែលបានលង់ស្រឡាញ់អ្នកគ្រូរបស់គេទើបខំព្យាយាមរកវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីបាននាងក្លាយជាក...