ផ្ដើមរឿង jake ជាក្មេងប្រុសស្រស់ស្អាតដូចប្រៀបបានដូចមនុស្សស្រីក្នុងវ័យអាយុ19 jakeទើបតែបញ្ចប់ការសិក្សាថ្នាក់វិល័យ ថ្ងៃនេះjakeនិងមិត្តភក្កិបានបបួលគ្នាទៅជប់លៀងនៅហាងស្រាមួយកន្លែង" jake ហា៎បានហើយដឹងឯង មើលទៅឯងស្រវឹងហើយ " Jungwon គេបានប្រាប់ jake អោយឈប់ផឹកព្រោះមើលទៅ jake ផឹកអស់ច្រើនហើយ
" អីយ៉ាឈប់អីទៅមិនទាន់ស្រវឹងផង នែ៎យូរៗផឹកម្ដង យប់នេះដាក់អោយដៃទៅ " គេប្រឹងប្រកែកនិងមិត្តទាំងខ្លួនឯងស្រវឹងងើបមិនចង់រួចទៅហើយ
" អា៎ ok² ផឹកបន្តជល់~~ " jake ជាមួយនិងមិត្តភក្កិបន្តផឹករហូតដល់ម៉ោង11យប់ ទើបនាំគ្នាត្រលប់ទៅវិញ
" ដល់ហើយចុះមក អោយយើងជូនឡើងទៅលើទេ " jwគេនិយាយស្របពេលjakeចុះពីលើឡាន
" អត់អីទេយើងទៅខ្លួនឯងបាន " jake និយាយទាំងឈរមិនចង់នឹង
" ប្រាកដហើយណា៎ថាទៅបាន ឯងនៅបន្ទប់ណាជាន់ទីប៉ុន្មាន ចាំទេ " មិត្តភក្តិ jake នៅតែបារម្ភព្រោះ jake ស្រវឹងខ្លាំង
" បន្ទប់លេខ9 ជាន់ទី5 ប៉ុណ្ណឹងបានដែរទេ ទៅៗបានហើយ " jake នៅឈរមើលមិត្តគេរហូតដល់ពួកគេបើកឡានចេញទៅបាត់ ទើបjkaeគេដើរចូល Apartment គេបានចូលទៅដល់មុខជណ្ដើរប្រអប់ហើយក៏ចុចឡើងជាន់លើ តែដោយសារគេស្រវឹងខ្លាំងពេកទើបមិនបានចាប់អារម្មណ៍ថាខ្លួនឯងចុចខុសជាន់
" នៅឯណាអញ្ចេះ " jake ព្យាយាមបញ្ចាំងពិលទូរសព្ទស្វែងរកបន្ទប់របស់គេទាំងទ្រេតទ្រោឌ
" អីយ៉ាឃើញហើយ អេស៎ ម៉េចក៏បើកចូលស្រួលម្លេះព្រឹកមិញយើងអត់បិទទ្វារទេហ៎ " គេនិយាយទាំងចម្លែកចិត្តតែក៏មិនគិតអីច្រើនទេដើរចូលទៅក្នុងបន្ទប់តែម្ដង តែស្របពេលនោះគេក៏ឃើញមនុស្សម្នាក់កំពុងរមីរមួលម្នាក់ឯងនៅគៀនសាឡុង
" នេះលោកជាអ្នកណា អ៊ុប.. " មិនចាំគេសួរច្រើនទេបុរសម្នាក់នោះក៏ហក់មកបឺតមាត់គេយកតែម្ដងដោយសារគេត្រូវថ្នាំសម្រើបមិនអាចទប់ទល់បានឡើយ ដំបូងjakeគេរើដែរក៏ប៉ុន្តែជាតិស្រានៅក្នុងខ្លួនផងនោះគេក៏បណ្ដោយខ្លួនទៅតាមតែម្ដងទៅ រហូតដល់ម៉ោង5គេបានដឹងខ្លួនទាំងស៊ីសឺ គេក្រលេកមើលជុំវិញបន្ទប់ដែរមានពន្លឺចាំងចូលមកតាមបង្អួចតិចៗធ្វើអោយយជេគគេដឹងថានេះមិនមែនបន្ទប់ខ្លួនទេ គេក្រលេកមើលទៅម្ខាងទៀតក៏បានឃើញបុរសម្នាក់កំពុងគេងផ្កាប់មុខ គ្រប់យ៉ាងកើតឡើងពីយប់ក៏រត់ចូលមកក្នុងខួរក្បាលគេទាំងអស់ គេបានប្រមូលសម្លៀកបំពាក់មកស្លៀកពាក់អោយស្រួលបួលហើយដើរចាកចេញទៅទាំងស្ងៀមស្ងាត់រហូតមកដល់បន្ទប់ខ្លួនវិញ គេបានត្រឹមតែអង្គុយយំហួសចិត្តនិងខ្លួនឯង បន្ទាប់ពីយំអស់ចិត្តអស់ចង់គេក៏ប្រមូលសម្លៀកបំពាក់ដាក់វ៉ាលីហើយខលហៅមិត្តឲ្យមកទទួល
YOU ARE READING
♡ មនុស្សសំខាន់ ♡
Fantasyបងរង់ចាំអូនអស់រយៈពេល5ឆ្នាំ : heeseung គ្រាន់តែជាសាច់រឿងបែបប្រឌិតមិនមែនជាការពិតទាំងស្រុងនោះទេ! heeseung / top jake / btt