Episode.3 រង់ចាំ

101 13 0
                                    

     ( 5 ឆ្នាំកន្លងផុតទៅ )

បន្ទាប់ពី jake ចាកចេញទៅរស់នៅតែម្នាក់ឯងនៅប្រទេសអង់គ្លេសរយៈពេល5ឆ្នាំ គេបង្កើតបានកូនស្រីដ៏គួរអោយស្រលាញ់ម្នាក់ jake ត្រូវធ្វើការផងចិញ្ចឹមកូនផងគេគ្មានពេលរៀនសូត្រដិតដល់នោះទេ ចំណែកឯគ្រួសារគេជេគក៏មិនដែរបានទាក់ទងទៅដូចគ្នា តែជាសំណាងរបស់គេ ជេគបានស្គាល់មិត្តម្នាក់នៅទីនោះគេល្អនិងជេគណាស់ ជួយមើលថែជេគតាំងពីទម្ងង់រហូតដល់កើត ហើយក៏ជួយមើលថែកូនរបស់ជេគមករហូតផងដែរ ចំណែកឯ jw ក៏ឧស្សាហ៍ឡើងទៅលេងជេគដូចគ្នា តែរយៈពេលមួយឆ្នាំចុងក្រោយមកនេះ jw មិនសូវបានឡើងទៅលេងជេគឡើយព្រោះគេរវល់

" yena កូននៅណានិង " jake ស្រែកហៅរកកូនស្រីព្រោះតែគេរវល់ធ្វើការភ្លេចចាប់អារម្មណ៍កូន សុខៗក៏បាត់យ៉េណាទៅមិនដឹង គេដើរសុខៗក៏លឺសម្លេងចំឡែកនៅក្នុងផ្ទះបាយ

" ប្រាវ " សម្លេងធ្លាក់បែករបស់ ធ្វើអោជេគរហ័សរត់ទៅមើល គេក៏បានឃើញយ៉េណាកំពុងឈរលើតុសម្លឹងមើលកម្ទេចកែវដែរធ្លាក់បែក

" yena កូនធ្វើអីហ្នឹងម៉េចបានរបស់ធ្លាក់បែកចឹង " ជេគគេបានសួរទៅកាន់យ៉េណាដែរកំពុងឈរលើតុនៅឡើយ

" ហឹកហឹក ប៉ាប៉ា អូនសុំទោសវាបែកអស់ហើយ មកពីអូនឃ្លានពេក អូនគ្រាន់តែចង់រកអីញ៉ាំប៉ុណ្ណោះ " យ៉េណា និយាយទាំងយំខ្សឹកខ្សួលដាក់អ្នកជាប៉ាប៉ាទាំងដឹងខុស

" បើកូនឃ្លានម៉េចមិនប្រាប់ ប៉ាប៉ានិងធ្វើអីអោយកូនញ៉ាំ កូនមករុករើខ្លួនឯងបែបនេះ បើកូនធ្លាក់ចុះមកគិតយ៉ាងម៉េច " គេនិយាយទាំងដើរចូលទៅយកកូនស្រីចុះពីលើតុ

" មកពីអូនឃើញប៉ាប៉ារវល់ បានអូនមិនហ៊ានរំខាន អូនសុំទោស កុំខឹងអូនអី " ដោយឃើញទឹកមុខប៉ាប៉ាខ្លួនរាងខឹងយ៉េណាក៏បានតែយំសុំទោស

" ហ៊ឺយ~~ មិនអីទេម៉ោះទៅចាំប៉ាប៉ានៅខាងក្រៅទៅ ប៉ាប៉ារៀបចំរួចរាល់ ចាំប៉ាប៉ាធ្វើអីអោយញ៉ាំ ok មិនបាច់យំទេប៉ាប៉ាមិនខឹងកូនទេ " គេនិយាយទាំងដឹកដៃកូនស្រីទៅអង្គុយលើសាឡុង ហើយខ្លួនឯងក៏ទៅរៀបចំសម្អាតផ្ទះបាយអោយរៀបរយនិងអាលចម្អិនម្ហូបអោយកូន បន្ទាប់ពីធ្វើគ្រប់យ៉ាងចប់រាងតូចក៏បានចម្អិនអាហារអោយយ៉េណា

♡ មនុស្សសំខាន់ ♡Where stories live. Discover now