Episode.02 ចាកចេញ

104 11 0
                                    

" ហឹក ប៉ាម៉ាក់ កូនសុំទោស " jake ដើរទៅជិតអ្នកទាំងពីរទាំងទឹកភ្នែកស្រក់មកគេបានលុតជង្គង់ចុះនៅពីមុខពួកគាត់

" អ្នកណាជាប៉ាក្មេង នាំប៉ាទៅជួបវា វាត្រូវតែទទួលខុសត្រូវ " ប៉ាជេគបានចាប់ស្មារគេអោយងើបឈរហើយក៏សួរ

"....." អ្នកបានត្រឹមតែឈរស្ងៀមសម្រក់ទឹកភ្នែកព្រោះមិនដឹងឆ្លើយយ៉ាងម៉េច

" លឺប៉ាសួរទេ អ្នកណាជាប៉ាក្មេង " គាត់សួរគេខ្លាំងៗទាំងខឹង ចំណែកម៉ាក់ជេគមិននិយាយអ្វីទាំងអស់គាត់បានត្រឹមតែអង្គុយសម្លឹងមកគេទាំងខកចិត្ត

" ហឹកហឹក ប៉ាខ្ញុំមិនដឹងទេ ខ្ញុំមិនដឹងថាគេជាអ្នកណាទេ ហឹក " គេឆ្លើយទៅកាន់ប៉ាគេទាំងទឹកភ្នែកស្រក់មិនឈប់

" ម៉េចក៏ឯងភ្លើម៉្លេះ ឯងបណ្ដោយខ្លួនឯងអោយមានរឿងបែបនេះទៅកើត យកចេញទៅ " គាត់ថាអោយជេគទាំងហួសចិត្តមុននិងប្រាប់អោយគេយកកូនចេញ

" អត់ទេប៉ា ខ្ញុំធ្វើមិនបាន " គេប្រកែកភ្លាមៗ អោយយកចេញយ៉ាងម៉េចគេគ្រាន់តែជាក្មេងមិនដឹងអីម្នាក់ជេគគេធ្វើមិនកើតទេ

" អនាគតឯងវែងឆ្ងាយណាស់ អាយុទើបតែ19ឆ្នាំឯងមិនខ្មាស់គេទេហេ៎សមានកូនអត់ប្ដីបែបនេះ " គាត់ស្រែកថាអោយជេគខ្លាំងៗ

" អត់ប្ដីហើយយ៉ាងម៉េចខ្ញុំមិនអាចធ្វើបាបគេបានទេ " ជេគស្រែកដាក់ប៉ារបស់គេវិញ

" ផាច់! បើឯងមិនយកគេចេញ ឯងចាកចេញពីផ្ទះយើងទៅ យើងគ្មានកូនដូចឯងទេ " ប៉ាជេគបានទះគេមួយកំផ្លៀងមុននិងនិយាយដេញគេ

" បានខ្ញុំនិងចេញ ខ្ញុំមិននៅអោយប៉ាខ្មាស់គេទេ " ជេគគេនិយាយហើយក៏ទៅរៀបចំសម្លៀកបំពាក់ទាំងទឹកភ្នែក ចំណែកម៉ាក់អ្នកឃើញបែបនេះក៏គិតថាប្ដីធ្វើជ្រុល

" បងមិនបាច់ធ្វើដល់ថ្នាក់ហ្នឹងក៏បានចិត្តត្រជាក់សិនទៅ យ៉ាងណាគេក៏ជាកូនយើងដែរ " គាត់និយាយទាំងសម្លឹងមើលជេគដែរកំពុងរៀបចំខោអាវ គាត់ខកចិត្តនិងកូនគាត់ណាស់តែគាត់ក៏ស្រលាញ់គេណាស់ដែរ

" បើរៀបចំរួចហើយចេញទៅ ហើយកុំត្រលប់មកទីនេះទៀត " ប៉ាជេគគាត់មិនបានស្ដាប់សម្ដីប្រពន្ធទេ បន្ទាប់ពីឃើញជេគរៀបចំរបស់របររួចគាត់ដេញជេគតែម្ដង

♡ មនុស្សសំខាន់ ♡Where stories live. Discover now