ងាកមកខាងរាងតូចនិងកូនស្រីឯណេះវិញ ដោយ jake កំពុងតែអង្គុយធ្វើការរបស់គេយ៉ាងផ្ចិតផ្ចង់ ដោយមាន yena កំពុងអង្គុយរៀននៅក្បែរនោះ ស្រាប់តែពេលនោះក៏មាននរណាម្នាក់មកចុចកណ្ដឹងទ្វារបន្ទប់របស់គេ
ទីង ~ ទីង ~
" yena កូនទៅមើលៗអ្នកណាមករកអី គ្រាន់តែមើលណាហាមបើកទ្វារអោយសោះ " jake
" ចា៎សប៉ាប៉ា " ឆ្លើយងក់ក្បាលបន្តិចហើយនាងតូចយើងក៏រត់ទៅជំទើតជើងមើលតាមចន្លោះទ្វារ បន្ទាប់ពីឃើញថាជានរណានៅមុខទ្វារហើយមិនបាច់ចាំប៉ាប៉ាខ្លួនអនុញ្ញាតទេនាងតូចយើងបើកខ្លួនឯងតែម្ដង
" Hello.! yena ក្មួយសម្លាញ់ " សម្លេងមនុស្សប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់បានឈរបក់ដៃដាក់យ៉េណាទាំងស្នាមញញឹម
" លោកពូ felix ~~ ប៉ាប៉ា ប៉ាប៉ាមើលណេះអ្នកណាគេមក " នាងតូចហៅឈ្មោះហ្វីលិកទាំងសប្បាយអរមុននិងអូសដៃគេទៅរកប៉ាប៉ាខ្លួន
" អ្នកណាគេកូ....អៅ felix ឯងត្រលប់មកវិញហើយហេ៎ស " រាងតូចក៏មិនបានចាប់អារម្មណ៍ថាកូននាំអ្នកមកដែរ តែដល់ពេលងើយមុខឡើងទើបដឹងថាជាមិត្តខ្លួនសោះ
" យើងមកវិញហើយ ខ្ចិលទៅយូរនឹកឯងនិងក្មួយណាស់ មើលសុំអោបបន្តិច " និយាយព្រមទាំងទម្លាក់អីវ៉ាន់ចុះដើរសម្ដៅទៅអោបជេគ គេមកពីដើរលេងជាមួយគ្រួសារបបួលរាងតូចទៅដែរតែរាងតូចមិនទៅ
" យើងក៏នឹកឯងដែរទៅតែបីថ្ងៃសោះនៅផ្ទះឡើងស្ងាត់ " jake និយាយឡើងទាំងកំពុងអោបតបទៅកាន់ felix វិញ
" អ្នកណាអោយឯងមិនទៅជាមួយយើងធ្វើអី " felix និយាយទាំងអោបរាងតូចកាន់តែខ្លាំង ដែរធ្វើអោយអ្នកខ្លះឈរច្រណែន
" អោបតែប៉ាប៉ា អត់អោបអូនទេ ហ៊ឹ អូនងរហើយ " និយាយហើយក៏ដើរត្រុយទៅសាឡុងបាត់ ពីរនាក់នោះឃើញហើយបានត្រឹមក្រវីក្បាល
" ម៉ោះៗ ពូសុំអោបមួយកុំទាន់ខឹងម៉ោះ " felix និយាយទាំងដើរសម្ដៅទៅអង្គុយជាមួយនាងតូច ហើយលើកដាក់លើភ្លៅយកមកអោប ហើយក៏និយាយបន្ត
" អើ និយាយចឹងយើងភ្លេច នេះរបស់ឯង " felix បានលូកកាបូបយកប៉ាសស្ព័រហុចអោយទៅ jake
YOU ARE READING
♡ មនុស្សសំខាន់ ♡
Fantasyបងរង់ចាំអូនអស់រយៈពេល5ឆ្នាំ : heeseung គ្រាន់តែជាសាច់រឿងបែបប្រឌិតមិនមែនជាការពិតទាំងស្រុងនោះទេ! heeseung / top jake / btt