កាត់មក jungwon បាននាំរាងតូចនិងអូនយ៉េណាមក apartment របស់ពួកគេហើយ ហើយក៏ជាកន្លែងដែរ jake រត់គេចពីរឿងដ៏គួរឲ្យអាម៉ាសនៅពេលនោះផងដែរផងដែរ ។ គេបានឈរសម្លឹងទៅអគារជាន់ទី12 ហើយក៏នឹកឃើញទៅដល់រឿងយប់នោះ ដោយគេកំពុងតែភ្លឹកស្មារតី jungwon ក៏ដើរមកប៉ះស្មារ
" ឈរភ្លឹកអី ឆាប់ឡើងទៅលើទៅតោះ និងអាលសម្រាក យើងចុកដៃណាស់ " jungwon និយាយបែបលក្ខណៈរអ៊ូតិចៗព្រោះគេឈរពរក្មួយឡើងយូរហើយចុកដៃ ជេគអត់តបអីទេគេងក់ក្បាលបន្តិចហើយក៏ដើរចូលទៅ
ពួកគេក៏នាំគ្នាឡើងទៅជាន់លើបន្ទប់របស់ជេគ ចូលទៅដល់ក្នុងបន្ទប់ជុងវ៉ុនក៏រៀបចំយកក្មួយទៅគេង ហើយក៏ជួយនាំគ្នារៀបចំរបស់របរ ស្របពេលកំពុងរៀបចំអីវ៉ាន់សុខៗ jake ក៏សួរទៅកាន់ jungwon
" ឯងមានដឹងទេថាម្ចាស់បន្ទប់លេខ9ជាន់ទី12គឺជាអ្នកណា " jake
" ឯងមានអីមែនទេ ? " jungwon ដែរកំពុងរៀបចំអីវ៉ាន់លឺសំណួរបែបនេះគេមិនបានឆ្លើយទេតែបែក៏ងាកមកសួរមិត្តខ្លួនវិញ
" អត់ទេ! យើងគ្រាន់តែចង់ដឹងព្រោះយើងទើបតែមកនៅ ចង់ទៅរាក់ទាក់ជាមួយមនុស្សនៅក្នុងអគារហ្នឹងណា៎ " គេនិយាយបែបដោះសារ តែក្នុងចិត្តគឺចង់ស្គាល់អ្នកដែរគេងជាមួយគេកាល5ឆ្នាំមុនវិញទេ
" អរ~~ អ្នកនៅជាន់ហ្នឹងគឺជាពូរបស់យើង " jungwon តបបែបធម្មតាៗ តែអ្នកដែរមិនធម្មតាគឺជេគ គេលឺចម្លើយជុងវ៉ុនហើយធ្លាក់ថ្លើមដល់ដីតែម្ដង គេឈរសម្លឹងមើលជុងវ៉ុនទាំងមានអារម្មណ៍ខ្មាសជុងវ៉ុនខ្លាំងណាស់ ដោយឃើញមិត្តភក្ដិសម្លឹងខ្លួនបែបហ្នឹងជុងវ៉ុនក៏សួរ
" មានបញ្ហាអីមែន ម៉េចបានសម្លឹងមុខយើងរហូតចឹង " jungwon
" គាត់នៅហ្នឹងយូរហើយមែន " jake មិនឆ្លើយនិងសំណួរjwទេ តែបែជាសួរទៅគេវិញ
" យូរហើយ នៅតាំងពីរពួកយើងនៅរៀនម្លេះ " jungwon តបទៅវិញទាំងទឹកមុខឆ្ងល់ៗតែមិនសួរនាំច្រើន ចំណែកជេគវិញលឺចម្លើយបែបនេះហើយគឺហួសចិត្តលើសដើម ចឹងបានន័យថាអ្នកដែរខ្លួនគេងជាមួយគឺពូរបស់មិត្តភក្ដិចឹងហ៎ ។ គេឈរសម្លឹងជុងវ៉ុនមិនដាក់ភ្នែកទាល់តែសោះ ដោយក្នុងចិត្តគេកំពុងតែគិតថាបើជុងវ៉ុនដឹងរឿងនេះតើគេទទួលយកបានអត់ មិត្តភក្ដិអាចស្អប់ខ្លួនអត់ ហើយរាងក្រាស់អាចទទួលយកខ្លួននិងកូនបានអត់ និយាយទៅក្នុងខួរក្បាលគេពេលនេះគឺពោរពេញដោយសំណួរគ្មានចម្លើយជាច្រើន...
YOU ARE READING
♡ មនុស្សសំខាន់ ♡
Fantasyបងរង់ចាំអូនអស់រយៈពេល5ឆ្នាំ : heeseung គ្រាន់តែជាសាច់រឿងបែបប្រឌិតមិនមែនជាការពិតទាំងស្រុងនោះទេ! heeseung / top jake / btt