Morning ប្រលានយន្តហោះ
" ទៅចោលយើងពិតមែនហេ៎សឯង " felix និយាយទៅកាន់ជេគទាំងរលីងរលោង
" មិនមែនទៅចោលទេ តែយើងត្រលប់ទៅផ្ទះវិញតើ ថាតែឯងហ្នឹង ម៉េចមិនទៅជាមួយពួកយើង " jake សួរឡើងព្រោះហ្វីលិកជិតការទៅហើយម៉េចមិនទៅជាមួយគ្នា
" មិនមែនមិនចង់ទៅទេ តែគ្នាចាំទៅជាមួយគ្រួសារព្រោះប៉ាម៉ាក់គ្នាមិនទាន់មកពីបារាំងវិញផងហ្នឹង " ថ្ងៃដែរ felix ទៅដើរលេងនោះគេត្រលប់មកវិញតែឯងទេប៉ាម៉ាក់គេនៅដើរលេងបន្ត
" ok មើលថែខ្លួនផងណាចាំយើងទៅដល់កូរ៉េយើងខលមកប្រាប់ លាហើយ " jake
" លាហើយលោកពូ ចាំជួបគ្នានៅកូរ៉េណា៎ " yena និយាយពីថាកូនហ្នឹងគួរឲ្យស្រលាញ់នោះ
" លាហើយ សុវត្ថិភាពតាមផ្លូវណា " felix
ចំណាយពេលជិះយន្តហោះអស់ជាច្រើនម៉ោងទីបំផុតពីរនាក់ប៉ាកូនគេក៏មកដល់ប្រទេសកូរ៉េទឹកដីកំណើតរបស់ jake
( ខ្ញុំនឹកប៉ាម៉ាក់ណាស់ពេលនេះអ្នកទាំងពីសុខសប្បាយដែរទេ ) jake កិតក្នុងចិត្តម្នាក់ឯងភ្នែករំពៃមើលជុំវិញខ្លួន វាពិតជាផ្លាស់ប្ដូច្រើនណាស់ រយៈពេល5ឆ្នាំហើយទីបំផុតខ្លួនក៏បានមកទឹកដីកំណើតម្ដងទៀត
" ប៉ាប៉ា ហេតុអីមិនឃើញលោកពូ won មកចឹងពួកយើងចាំយូរហើយនៀកអូនឃ្លានណាស់ " yena និយាយទាំងយកដៃអង្អែលពោះ ជេគក៏អស់សំណើចបន្តិចដែរ
" ឃ្លានហើយមែនទេ ចឹងពួកយើងទៅរកអីញ៉ាំចាំពូ won ទៅតោះ អុ៎ស!! សុំទោសលោក សុំទោស " jake ទាញដៃកូនស្រីចេញទៅតែក៏បុកត្រូវនរណាម្នាក់ គេក៏រហ័សអោនសុំទោសភ្លាមៗ ហើយម្នាក់នោះក៏គ្មានអ្នកណាឆ្ងាយដែរគឺរាងក្រាស់យើងហ្នឹងឯង
" មិនអីទេ លើកក្រោយប្រយ័ត្នប្រយែងផង " គេនិយាយហើយក៏ដើរចេញទៅដោយមិនបានចាប់អារម្មណ៍និងរាងតូចប៉ុន្មានទេ ព្រោះតែរាងតូចរវល់តែអោនមុខសុំទោសចឹងហើយមិនបានឃើញមុខនោះទេ ប៉ុន្តែដើរបានបន្តិចគេក៏បញ្ឈប់ដំណើរងាកមកមើលរាងតូច ចំណែករាងតូចក៏បានងាកមកមើលគេវិញដូចគ្នា អ្នកទាំងពីរបានឈរសម្លឹងភ្នែកគ្នាយ៉ាងយូរហូតទាល់តែមានសម្លេងមួយមកកាត់ចង្វាក់
YOU ARE READING
♡ មនុស្សសំខាន់ ♡
Fantasiaបងរង់ចាំអូនអស់រយៈពេល5ឆ្នាំ : heeseung គ្រាន់តែជាសាច់រឿងបែបប្រឌិតមិនមែនជាការពិតទាំងស្រុងនោះទេ! heeseung / top jake / btt