រណ្តុៅនៃភ្លើងស្នេហ៍🔥
HEEHOON
(បើមិនអោយរុញបងអោយបីបងចូលក្នុងឡាន?)*ពេលល្ងាច*
«អាឡូកូន»អ្នកជាម្តាយបានcall ទៅរកកូន
«បាទម៉ាក់»សុងហ៊ុននាយលើកទូរសព្ទម៉ាក់ខ្លួនខលមក
«កូនទៅដល់ព្រលានរឺនៅ?»ម៉ាក់ហ៊ុន
«ដល់ហើយម៉ាក់ប្រហែលតិចទៀតបងហ៉ីចេញមកហើយ»សុងហ៊ុន
«អឹមចឹងចាំបងនៅមុខនិងទៅម៉ាក់រកខលទៅប្រាប់កូនហ៉ីថាហូនជាអ្នកទៅទទួលសិន»ម៉ាក់ហ៊ុន
«បាទម៉ាក់»សុងហ៊ុន
*ទឺតៗ*ទូរសព្ទត្រូវបានផ្តាច់
>ងាកមកមើលខាងនេះម្តង<
*ទឹងៗ*សម្លេងទូរសព្ទបានបន្លឺឡើងនៅក្នុងកាប៉ៅខោរបស់កម្លោះសង្ហារម្នាក់
«អាឡូម៉ាក់»នាយកម្លោះខ្ពស់សង្ហារបានលើកទូរសព្ទចេញពីកាប៉ៅខ្លួនយកមកមើលមុននិងលើកនិយាយ
«កូនហ៉ីកូនមកដល់ហើយមែនទេ?»ម៉ាក់នាយសួរនាយទាំងសម្លេងរំភើបនាយអាចស្តាប់ដឹងបាន
«បាទខ្ញុំមកដល់កូរ៉េហើយ»នាយតបវិញទាំងញញឹម
«ម៉ាក់បានអោយកូនហ៊ូនទៅយកកូនហើយ»ម៉ាក់នាយក៏ប្រាប់នាយ
«បាទម៉ាក់ខ្ញុំដឹងហើយ»ហ៉ីសុង
«អីឡូវនិងហ៊ុនកំពុងតែចាំកូននៅមុខកូនកំភ្លេចយកអីវ៉ាន់អោយអស់ផងណាជៀសវាងភ្លេចអីវ៉ាន់នៅទីនោះ»ម្តាយនាយបានប្រាប់នាយនិងរំលឹកព្រោះខ្លាចហ៉ីអាចនិងភ្លេចអីវ៉ាន់នៅព្រលានយន្តហោះនេះ
«បាទខ្ញុំដឹងហើយម៉ាក់»ហ៉ីសុង
«ចឹងបានហើយលឿនៗមកកូនម៉ាក់ចាំធ្វើម្ហូបទទួលហើយៗ»ម៉ាក់ហ៊ុន
«បាទម៉ាក់ចឹងពិននិងសិនបានហើយម៉ាក់ខ្ញុំទៅយកវ៉ាលីសិន»ហ៉ីសុង
«អឹម»ទឺតៗ(សម្លេងបិទខល)
នាយកម្លោះក៏បានដើរទៅរកវ៉ាលីខ្លួនរួចក៏បានអូសវ៉ាលីនោះចេញពីកន្លែងឆែកមុននិងដើរចេញក្រៅដើម្បីរកមើលសុងហ៊ុន
រីអែសុងហ៊ុនវិញនាយកំពុងតែអង្គុយចាំហ៉ីសុងចេញមកស្របពេលនោះនាយក៏បានឃើញហ៉ីសុងល្មមតែនាយក៏ត្រូវភ្លឹកនិងរូបរាងដ៏ស្រស់សង្ហារនិងស្រស់ស្អាតរបស់ហ៉ីសុងធ្វើអោយនាយមើលឡើងចង់ភ្លេចដកដង្ហើមទៅហើយ
«សុងហ៊ុន?»ហ៉ីសុងដើរមកជិតសុងហ៊ុនមុននិងហៅឈ្មោះនាយ
«...»កម្លោះសង្ហារគ្មានការឆ្លើយតបក៏ព្រោះតែនៅភ្លឹកនិងហ៉ីសុងនៅឡើយ
«សុងហ៊ុន»ហ៉ីសុងនាយបានហៅម្តងទៀតអែសុងហ៊ុនក៏បានភ្ញាក់ពីការភ្លឹកមកវិញ
«បងហ៉ី»សុងហ៊ុននាយក៏ងើបឈរអស់កម្ពស់ដែលអាចអោយយើងឃើញថាកម្ពស់ពីរនាក់គេគឺស្មើរគ្នា
«អែងធំច្រើនណាស់មើលចុះកម្ពស់ឡើងពិនបងហើយថែមទាំងសង្ហារជាងបងទៀត»ហ៉ីសុងក៏បានយកដៃកៀកកសុងហ៊ុនអែហ៊ុនវិញក៏ញញឹមចេញមកគ្រាន់តែលឺពាក្យសរសើររបស់ហ៉ីភ្លាម
«បងក៏ដូចគ្នាដែលខ្ញុំមើលសឹងមិនស្គាល់មើលចុះសង្ហារខ្ពស់ហើយថែមទាំងស្អាតទៀតផង»សុងហ៊ុននាយសរសើរហ៉ីមិនដាច់ពីមាត់
«អែងនេះនៅដដែលពិននិយាយបញ្ចូរណាស់»ហ៉ីសុងក៏សើចចេញមក
«បងឃ្លានទេមោះទៅផ្ទះនិងអាបានញ៉ាំអី»សុងហ៊ុននាយក៏ជួយយកវ៉ាលីពីហ៉ីមុននិងដើរទៅរកឡានខ្លួន
«ឡានអែងមែនទេ?»ហ៉ីសុងមើលឡានសុងហ៊ុនរួចក៏សួរឡើង
«បាទមានអីមែនតើវាស្អាតពេកមែនទេ»នាយមើលទៅឡានlamborghini aventador svj ពណ៍ខ្មៅរបស់ខ្លួនដែលលេងស្តាយកង់និងភ្លើងពីមុខបន្តិចមើលទៅមានអំណាចតែរាងស្លុយ
«ឡានអែងមិចក៏បងមើលយូរៗទៅដូចឡានស្ទាវអញ្ជឹង»ហ៉ីសុង
«បងកុំចេះថាស្ទាវណាមានលុយទិញឡានដូចខ្ញុំនោះបានហើយកុំនិយាយច្រើនឆាប់ចូលទៅ»សុងហ៊ុននាយអូសដៃហ៉ីសុងរុញចូលទៅក្នុងឡាន
«អីឡូវសឹតតែរុញបងខ្លួនអែងចូលក្នុងឡាន»ហ៉ីសុងនាយងាកទៅថាអោយសុងហ៊ុនដែលកំពុងតែបើកទ្វាឡានមួយចំហៀងទៀតចូលមកនោះ
«បើមិនអោយរុញបងអោយបីបងចូលក្នុងឡានមែនទេ?»សុងហ៊ុននាយងាកមកសួរហ៉ីសុងវិញ
«អែងនេះមិនត្រឹមតែប្រើកម្លាំងទេថែមទាំងប្រើសម្តីទៀត»ហ៉ីសុងនាយក៏ងាកមកវិញរួចក៏យកទូរសព្ទចេញមក
«ពាក់ខ្សែក្រវ៉ាត់ផងរឺចង់អោយខ្ញុំពាក់អោយបង?»សុងហ៊ុននាយក៏ក្រលៀសភ្នែកជើញថាហ៉ីសុងមិនពាក់ខ្សែក្រវ៉ាត់រួចនាយក៏ប្រាប់ទៅហ៉ីសុង
«អឺភ្លេចពាក់»ហ៉ីសុងនាយក៏ចាប់ភ្លឹកថានាយភ្លេចពាក់រួចនាយក៏បានយកខ្សែក្រវ៉ាត់នោះមកពាក់
«ខ្ញុំចេញទៅហើយចឹង»សុងហ៊ុនថាចប់នាយបានជាន់ល្បឿនយកៗធ្វើអោយហ៉ីសុងដែលកំពុងចុចទូរសព្ទនោះបានជ្រុះទូរសព្ទចេញពីដៃ
Ytd អត់បានផុសដោយសារខ្ជិល😭តែសាកទាយលេងៗទៅអានដល់វគ្គនិងហើយណាTop?តែថាអោយ2នាក់និងTop ម្នាក់ម្តងokay អត់?😔❤️
_Aiēnhė 丽🐧💫
YOU ARE READING
រណ្តៅនៃភ្លើងស្នេហ៍
Short Story«សុងហ៊ុនបងមិនស្រឡាញ់អែងទេ»ហ៉ីសុង «តែខ្ញុំស្រឡាញ់បង»សុងហ៊ុន ____________________ «បងប្អូនពួកលោកសង្ហារៗណាស់»..... «ពួកយើងមែនមែនជាបងប្អូនទេ».... _____________________ «ចុះអីឡូវពួកយើងជាអ្វីនិងគ្នា?»... «ជាបងប្អូននិងគ្នា».... «ហឹក....» __________________...