Part 6

444 38 15
                                    

រណ្តុំនៃភ្លើងស្នេហ៍🔥

HEEHOON

            (អែង..ជួយយើងបន្តិចបានទេ?)

«អត់ទេខ្ញុំមកពីរនាក់ប្អូនខ្ញុំ»ហ៉ីសុងតបទៅវិញទាំងញញឹមបែបរាក់ទាក់អ្នកដែលនិយាយរកខ្លួន

«អូខ្ញុំស្មាមតែលោកមកម្នាក់អែងតើ តែថាខ្ញុំអាចសុំលេខទូរសព្ទរបស់លោកមួយតើបានទេ?»នារីម្នាក់នោះបានហុចទូរសព្ទទៅអោយហ៉ីសុង

«អឺ..គឺបាន»ហ៉ីសុងនិយាយទាំងស្ទាក់ស្ទើរចិត្តតែចុងក្រោយនាយក៏ព្រមអោយលេខទៅនាងព្រោះមិនចង់អោយខ្វះសុជីវធម៌ណាមួយបើទោះជានាងតេមកក៏នាយមិនលើកដដែលនិង

«អូអរគុណហើយខ្ញុំជូនលោកមួយពែង»ស្រីម្នាក់នោះក៏បានលើកពែងរបស់ខ្លួនយកមកជល់និងពែងដែលហ៉ីសុងយកពីអ្នកក្រឡុកស្រានោះ

«តើស្រានេះឆ្ងាញ់ទេ?»នាងក៏សួរឡើងក្រោយពេលដែលឃើញហ៉ីសុងបានផឹកអស់ពីកែវ

«បាទធម្មតាទេ»ហ៉ីសុងញញឹមតបទៅនាងបន្តិចតែមិនបានប៉ុន្មានថ្នាំនោះក៏ចាប់ផ្តើមជ្រៀបចូលខ្លួនធ្វើអោយនាយបែកញើសសស្រាក់

«តើលោកកើតអីមែនទេ?»នាងក៏បានមកកៀកហ៉ីសុងកាន់តែខ្លាំងបំណងអោយហ៉ីសុងទ្រាំមិនបាន

«អូអត់អីទេអ្នកនាងកុំនៅជិតខ្ញុំពេកវាមិនល្អនោះទេ»ហ៉ីសុងរាងរុញនាងចេញបន្តិចព្រោះពេលនេះចំណង់នៃអារម្មណ៍របស់នាយកាន់តែខ្លាំងទៅហើយ

«តើត្រូវការខ្ញុំជួយទេ»នាងបានលើកដៃទៅអោបកហ៉ីសុងយ៉ាងណែន

«នាងដាក់ថ្នាំខ្ញុំ?»ហ៉ីសុងបានសម្លឹងកែវភ្នែករបស់នាងទាំងអារម្មណ៍ខឹង(ខឹងទាំងក្នុងខឹងទាំងក្រៅ)

«ទេខ្ញុំគ្រាន់តែឃើញលោកសង្ហារប៉ុណ្ណោះទើបចង់សាករស់ជាតិប្រុសសង្ហារម្តង»នាងតបទាំងញញឹម

«ហឹស..»ហ៉ីសុងសើចមុននិងរុញនាងចេញ ស្របពេលនោះសុងហ៊ុនក៏បានឃើញទិដ្ឋភាពដែលស្រីម្នាក់នោះអោបកបងខ្លួនរួចនាយក៏ស្ទុះមកមើលក៏សង្កេតឃើញថាហ៉ីសុងមានអាការៈមិនស្រួលទើបនាយសួរហ៉ីសុង

«តើបងមិនអីទេ?»សុងហ៊ុនសួរទាំងបារម្ភព្រោះពេលនេះហ៉ីសុងបែកញើសឡើងចង់ជោគខ្លួនទៅហើយ

រណ្តៅនៃភ្លើងស្នេហ៍Where stories live. Discover now