Part 2

451 44 4
                                    

រណ្តៅនៃភ្លើងស្នេហ៍🔥(សុំដួរឈ្មោះហើយបើដាក់my brother មើលទៅអត់សមមួយសាច់រឿងដ៏ក្តៅគគុកមួយនេះ😭)

>>HEEHOON<<

(បងហ៉ីមកពីអូស្ត្រាលីវិញហើយ?)

<ពីមួយថ្ងៃទៅមួយថ្ងៃក៏ដល់ពេលដែលហ៉ីត្រូវចេញដំណើរទៅរៀននៅអែប្រទេសក្រៅ>ភ្លេចប្រាប់ប្រទេសនិងប្រទេសអូស្ត្រាលី

«កូនទៅនោះកុំភ្លេចមើលថែខ្លួនណា»ម៉ាក់សុងហ៊ុននិយាយទាំងអង្អែលក្បាលកូនជាប់

«បាទម៉ាក់កុំបារម្ភអី»នាយញញឹមតបទៅម្តាយខ្លួន

«ទៅនោះត្រូវខំរៀនណាបើមានអីខ្វះខាតអាចcall មករកប៉ាម៉ាក់បាន»ម៉ាក់ហ៊ុនប្រាប់កូនទាំងចិត្តមិនដាច់ព្រោះខ្លាចកូនពិបាក

«បាទម៉ាក់»ហ៉ីសុង

«បងទៅនោះកុំភ្លេចcall មកលេងខ្ញុំផងណា»សុងហ៊ុននាយនិយាយទាំងពេបមាត់ព្រោះមិនដែលនៅឆ្ងាយពីបងខ្លួនឡើយ

«បងដឹងហើយ»ហ៉ីសុងក៏ចូលមកអោបសុងហ៊ុន

«ដល់ពេលហើយកូនហ៉ីសុងសប្បាយតាមផ្លូវណាកូន»អ្នកដែលជាប៉ាបាននិយាយឡើងមុននិងអោបកូនជាការលា

«បាទប៉ាកូនទៅហើយ»ហ៉ីសុងលើកដៃបាយៗគ្រួសារខ្លួនមុននិងដើរទៅជាមួយនិងម៉ែដោះដែលប៉ានាយបានរៀបចំអោយមើលថែនាយ

«សុខសប្បាយតាមផ្លូវកូនហ៉ី»ម៉ាក់ហ៊ុនស្រែកពីចម្ងាយទាំងលើកដៃបាយៗ

*skip*

*ក្នុងភូមិគ្រឹះ*

«ម៉ាក់កូនអផ្សុកណាស់អត់មានបងហ៉ីនៅលេងជាមួយដូចមុនសោះ»សុងហ៊ុននាយពេបមាត់យំ

«កុំយំអីកូនតែតិចទៀតបងនិងមកពីក្រៅប្រទេសវិញហើយ»ម៉ាក់ហ៊ុននិយាយលួងលោមកូនខ្លួន

«បាទម៉ាក់»សុងហ៊ុននាយក៏ជូតទឹកភ្នែកចេញ

*ព្រីចបើកៗ9ឆ្នាំបានកន្លះផុតទៅ*

«ម៉ាក់ខ្ញុំទៅសិនហើយ»រាងកាយខ្ពស់សង្ហារបានចុះពីលើផ្ទះទាំងស្លៀកពាក់យ៉ាងស្អាតបាតដើម្បីចេញទៅក្រៅ

«កូនទៅណា?»ម៉ាក់ហ៊ុន

«ទៅដើរលេង»សុងហ៊ុននាយតបបណ្តើរពាក់ស្បែកជើងបណ្តើរ

រណ្តៅនៃភ្លើងស្នេហ៍Where stories live. Discover now