Part 4

360 43 11
                                    

រណ្តៅនៃភ្លើងស្នេហ៍🔥

HEEHOON

                 (ម៉ាក់បងហ៉ីចង់ធ្វើឃាតខ្ញុំ)

*ដល់ភូមិគ្រឹះក៏រាងយប់ល្មមព្រោះតែព្រលានគឺនៅឆ្ងាយពីទីនេះណាស់*

«ម៉ាក់ខ្ញុំនាំបងហ៉ីមកវិញហើយ»សុងហ៊ុនអូសវ៉ាលីចូលផ្ទះដែលមានហ៉ីសុងពីក្រោយ

«កូនហ៉ីមកហើ...អេកូនកើតអី»អ្នកជាម្តាយកំពុងសប្បាយចិត្តសុខៗក៏ទម្លាក់ទឹកមុខចុះព្រោះតែឃើញហ៉ីមើលទៅដូចមិនសូវស្រួលខ្លួនសោះ

«ម៉ាក់សួរកូនម៉ាក់ទៅបើកឡានដូចហោះហើយខ្ញុំនៅមកត្រូវបែកទូរសព្ទមួយទៀត»ហ៉ីសុងនាយនិយាយទាំងលើកទូរសព្ទអោយម្តាយខ្លួនមើល

«កូនហ៊ូនមិចធ្វើបាបបងចឹង»ម៉ាក់ហ៊ុនងាកមកស្តីអោយនាយ

«ខ្ញុំធ្វើលេងតើអ្នកណាទៅដឹងថាគាត់បែកទូរសព្ទមែនទែននោះ»សុងហ៊ុននាយតបទាំងមិនសូវខ្វល់

«ទម្លាប់កូនមិនកែសោះចូលចិត្តណាស់អាធ្វើបាបបងតាំងពីតូច»ម៉ាក់នាយថាអោយនាយ

«បានហើយម៉ាក់មិនអីទេចាំខ្ញុំយកទៅធ្វើវាលេងអីហើយ»ហ៉ីសុង

«ចាំស្អែកខ្ញុំជូនបងទៅធ្វើ»សុងហ៊ុននាយស្នើរសុំខ្លួនជាអ្នកជូននាយទៅព្រោះតែខ្លួនជាអ្នកធ្វើអោយបែកទូរសព្ទនោះ

«មិនបាត់ទេអែងជូនទៅមិនស្រួលមិនត្រឹមតែបែកទេថែមទាំងបាក់ជាពីរទៀតផងមិនដឹង»ហ៉ីសុង

«បងកុំចេះតែថាខ្ញុំមិនចង្រៃដល់ថ្នាក់និងពេកទេ»សុងហ៊ុនក៏លូកម៉ាត់និយាយមុននិងងាកមកសម្លក់ហ៉ីសុង

«ថាមិនត្រូវដែលបើអែងជូនលើកទី1បែកទូរសព្ទហើយចុះទម្រាំអែងជូនទៅលើកទី2ទៀត»ហ៉ីសុងនាយនិយាយទាំងសម្លក់ទៅវិញ

«ឆឹស..»សុងហ៊ុនក៏ងាកមកវិញរួចក៏ចុចទូរសព្ទតាមធម្មតា

«ហ៉ីឃ្លាននៅកូន»ម៉ាក់ហ៊ុន

«បាទឃ្លានហើយម៉ាក់»ហ៉ីសុង

«ចឹងមកញ៉ាំងបាយមកកូន»ម៉ាក់ហ៊ុន

«ខ្ញុំក៏ឃ្លានដែលម៉ាក់»សុងហ៊ុននាយស្រែកពីលើសាឡុងទៅរួវក៏ងើបទៅញ៉ាំបាយជុំគេជុំអែងដែល

រណ្តៅនៃភ្លើងស្នេហ៍Where stories live. Discover now