Part 13

538 44 10
                                    

រណ្តៅនៃភ្លើងស្នេហ៍🔥

>HEEHOON<

(ជាមិត្តតែកុំមើលទង្វើរ)

«មែនហើយតើអ្នកមកជាមួយអែងជាអ្នកណា»ហ៉ីសុងងាកទៅមើលអ៊ុនជីដែលកំពុងស្តាប់ការសន្ទនាររបស់សុងហ៊ុននិងជេគ

«នាងឈ្មោះអ៊ុនជីជាមិត្តភក្តិខ្ញុំ»សុងហ៊ុនចាប់ដៃអ៊ុនជីអោយមកជិតគេដើម្បីអោយគេស្រួលនិយាយណែនាំខ្លួន

«អូមិត្តភក្តិទេមែនស្មានតែសង្សារតើព្រោះមើលទៅចាប់ដៃចាប់ជើងគ្នាសម្បើមណាស់»ជេគនិយាយទាំងមើលទៅកាន់ដៃសុងហ៊ុននិងអ៊ុនជីដែលកំពុងតែកាន់ដៃគ្នានៅឡើយ អែហ៉ីសុងវិញនាយក៏មើលទៅកាន់ដៃពួកគេទាំងពីរដូចគ្នា

«មិនមែនទេមិត្តភក្តិទេ»សុងហ៊ុនរហ័សប្រលែងដៃចេញពីអ៊ុនជី អែអ៊ុនជីឃើញចឹងហាក់មានអារម្មណ៍មិនសូវស្រណុកក្នុងខ្លួនបានត្រឹមតែញញឹមចេញមកតិចៗ

«អូ៎ស្មានតែសង្សារបើសង្សារមែនខ្ញុំនិងបងហ៉ីជួយអ៎រ»ជេគដើរមកអង្គុយជិតហ៉ីសុងទាំងអោបដៃហ៉ីជាប់

«អត់ទេខ្ញុំនិងសុងហ៊ុនជាមិត្តទេ»អ៊ុនជីនិយាយជំនួសសុងហ៊ុនព្រោះនាងមើលទៅកាន់សុងហ៊ុនក៏ឃើញគេកំពុងតែសម្លឹងទៅកាន់ដៃហ៉ីសុង ទើបធ្វើអោយនាងរាងកាត់ន័យយល់ខ្លះដែល

«និយាយចឹងពួកអែងមិនទៅផ្ទះទេមកទីនេះធ្វើអី?»ហ៉ីសុង

«ខ្ញុំជូនអ៊ុនជីមកញ៉ាំការ៉េមនិងមើលកុន»សុងហ៊ុនប្រាប់តាមត្រង់ទៅកាន់ហ៉ីសុង

«អូ៎កំពុងដេតគ្នារឺ?»ជេគសួរកាត់

«អត់ទេលោកចេកសូមបិទមាត់ខ្លះទៅ»សុងហ៊ុនមើលទៅកាន់ជេគដែលឆ្ងល់និងសួរតែសំណួរនាំភ្លើង

«គ្រាន់សួរក៏មិនបាន តែបើលោកទៅមើលកុនហើយខ្ញុំនិងបងហ៉ីក៏ទៅមើលដែលចឹងយើងទៅជាមួយគ្នាទៅ»ជេគនិយាយចេញមកទាំងញញឹម

«ចឹងក៏បាន»សុងហ៊ុនញញឹមយល់ព្រមទាំងដែលក្នុងចិត្តចង់តែចាប់ជេគបោះពីលើផ្សារទំនើបនិងទៅទេ

«ចឹងតោះ»ជេគគៀកដៃហ៉ីសុងទៅ អែសុងហ៊ុនវិញនាយមើលពួកគេស្និតស្នាលគ្នាក្នុងចិត្តឆេះចង់ស្លាប់ទៅហើយ

រណ្តៅនៃភ្លើងស្នេហ៍Where stories live. Discover now