" បងជុង?! " ជេនងើយទៅរកតួប្រុសដោយទឹកមុខមិនយល់ដោយមើលទៅនាងពិតជាស្លូតត្រង់ខ្លាំងណាស់ នាយមិនបានងាកទៅជ្រុងម្ខាងទៀតទេតែនាយអូសដៃនាងចង់នាំចេញពីកន្លែងនេះ...
" ហេតុអីទៅ? " ជេន
" ទៅអង្គុយតុផ្សេងជាមួយបង "
" តែអូនចង់អង្គុយទីនេះជាមួយប្អូនប្រុស " ជេនធ្វើចរឹតញិញក់ដាក់នាយដូចជាកូនក្មេងតូច ដោយនាយឃើញដូចនេះក៏ចងចិញ្ចើមនិងងាកទៅមើលអ្នកម្ខាងទៀតដែលអង្គុយញ៊ាំបាយធ្វើមិនដឹងចង់គូស្នេហ៏នេះសាសងគ្នាក៏អត់ខ្វល់ដែរ ><
" គេជាប្អូនប្រុសរបស់អូន? "
" គឺអញ្ចេះទេម៉ាក់របស់អូននិងឪពុករបស់គេបានរៀបការជាមួយគ្នាហេតុនេះហើយពួកយើងក៏ក្លាយជាបងប្អូននឹងគ្នាចាប់ពីពេលនេះទៅអូនព្យាយាមស្និតស្នាលជាមួយគេព្រោះតែ..បងដឹងហើយថាគេជាមនុស្សយ៉ាងម៉េច? "
" ហ្អឹម..បានបងអនុញ្ញាតតែបងនឹងនៅទីនេះជាមួយអូនដែរ " ជេនងក់ក្បាលយល់ព្រមដោយស្នាមញញឹមដាក់នាយទើបពេលនេះជេន,ជុងហ្គុក, ជីមីននិងថេហ្យុងរួមតុជាមួយគ្នាប៉ុន្តែថេហ្យុងស្ងាត់មាត់មករហូតមិនបានហើបមាត់និយាយរកពួកគេសូម្បីមួយម៉ាត់ឡើយគិតតែពីញ៊ាំអាហាររបស់គេឲ្យអស់
" យើងឆ្អែតហើយ " ជីមីន
" ដូចគ្នា " ថេហ្យុងងក់ក្បាលបន្តិចដាក់ជីមីនព្រោះគេក៏ឆ្អែតដែរ
" អញ្ចឹង...តោះត្រឡប់ទៅថ្នាក់វិញ " ពួកគេនិយាយព្រមគ្នាបន្ទាប់មកក៏ងើបចេញទៅដោយមិនបាននិយាយរកជេនបន្តិចសោះឡើយ នាងប្រឹងញញឹមដោយទប់កំហឹងមិនឲ្យបង្ហាញនៅមុខរបស់ជុងហ្គុកទេទោះជានាងកំពុងតែខឹងនឹងថេហ្យុងដែលហ៊ានអើពើនឹងខ្លួនក៏ដោយបានត្រឹមតែស្ងាត់មាត់។
" ម៉េចក៏ឯងមិននិយាយរកនាងសោះអញ្ចឹងមើលទៅនាងខំរាក់ទាក់មកឯងដូចជាចង់បង្ហាញមុខមាត់ " តាមផ្លូវត្រឡប់មកថ្នាក់វិញជីមីនអត់មិនសួរមិនបានព្រោះគេក៏មិនយល់ថាហេតុអ្វីបានជាថេហ្យុងធ្វើបែបនេះដែរបើជាធម្មតាច្បាស់និយាយរកនិងស្ដាប់តាមហើយព្រោះគេស្គាល់មិត្តរបស់គេច្បាស់
YOU ARE READING
| VILLAIN IN ANOTHER WORLD |
Action" ខ្ញុំត្រូវបានគេជ្រើសរើសចូលមកក្នុងពិភពប្រលោមលោមនិងត្រូវធ្វើកិច្ចការដែលដូចជាហ្គេមតែមើលទៅដូចជីវិតពិតៗ ខ្ញុំចូលក្នុងប្រលោមលោកខុសគ្នាៗនិងសាច់រឿងផ្សេងៗគ្នា គួរឲ្យចាប់អារម្មណ៏ព្រោះខ្ញុំត្រូវធ្វើជាតួអាក្រក់មិនមែនតួឯកតែខ្ញុំមិមដឹងថាតើខ្ញុំអាចឆ្លងផុតការងារទ...