៚ រយៈពេលមួយអាទិត្យដែល01ចេញទៅដោយទុកឲ្យវ៉ិចទ័រនៅសម្រាកយកកម្លាំងដើម្បីធ្វើកិច្ចការទៅពេលខាងមុខ។ ភ្លាមៗ01ក៏លេចចេញមកដែលធ្វើឲ្យវ៉ិចទ័រភ្ញាក់ជាខ្លាំងព្រោះចេញភ្លាមពេកមិនមានផ្ដល់ដំណឹងឲ្យមុនសោះ ><
" សួស្ដីលោកម្ចាស់! 01មកវិញហើយ "
" ខ្ញុំត្រឡប់មកជាមួយនឹងកិច្ចការឲ្យលោកម្ចាស់ធ្វើ..ការងារមួយនេះគឺដំបូងសម្រាប់លោកអញ្ចឹងហើយយកចិត្តទុកដាក់ក្នុងកិច្ចការមួយនេះបន្តិច "
" ជាការងារអ្វី? "
" លោកម្ចាស់ត្រូវចូលទៅក្នុងប្រលោមលោកហៅថា <ស្រឡាញ់អ្នកមិនប្រែ> សាច់រឿងគឺ... " ដោយនិយាយមិនទាន់ចប់ផងវ៉ិចទ័របាននិយាយកាត់មុនទៅហើយ
" ឈប់ៗ..រឿងនេះខ្ញុំធ្លាប់អានហើយខ្ញុំដឹងសាច់រឿងច្បាស់ណាស់មិនចាំបាច់បកស្រាយទេមិនចង់ចងចាំ " រឿង<ស្រឡាញ់អ្នកមិនប្រែ> វ៉ិចទ័រមិនចូលចិត្តការបញ្ចប់ទេអញ្ចឹងហើយទើបមិនចង់ចងចាំសាច់រឿងរបស់វា ធ្វើឲ្យគេមិនអស់ចិត្ត
" បានៗ.!! តែខ្ញុំនៅតែត្រូវប្រាប់ពីតួអង្គខ្លះៗឲ្យលោកម្ចាស់បានដឹងនិងព័ត៌មានរបស់តួអង្អដែលលោកត្រូវធ្វើជាគេ "
" មិនមែនខ្ញុំតែម្ដងទេឬដែលចូលទៅក្នុងប្រលោមលោកនឹង? "
" អត់ទេ! លោកចូលទៅក្នុងប្រលោមលោកបានលុះត្រាតែលោកចូលទៅប្រើប្រាស់រាងកាយរបស់តួអង្គមួយក្នុងរឿងនោះ..ហើយសម្រាប់រឿងនេះលោកម្ចាស់នឹងក្លាយជាតួអាក្រក់ក្នុងប្រលោមលោកនេះ..ហ្អិៗ "
" តួអាក្រក់? "
" ខ្ញុំភ្លេចប្រាប់លោកម្ចាស់..លោកត្រូវបានជ្រើសរើសឲ្យមកធ្វើជាតួអាក្រក់និងកែប្រែវាសនារបស់តួអាក្រក់ទាំងនោះកុំឲ្យស្លាប់ឬមានជីវិតដូចដែលសាច់រឿងដើមបានរៀបចំ..ហើយ!! ប្រព័ន្ធពួកយើងគាំទ្រជាមួយប្រភេទរឿងស្នេហាបុរសនិងបុរសអញ្ចឹងហើយលោកត្រូវតែកែប្រែស្នេហារបស់តួប្រុសនិងស្រីចេញផងដែរ "
" អញ្ចឹងបានន័យខ្ញុំត្រូវតែធ្វើយ៉ាងណាឲ្យតួប្រុសស្រលាញ់តួអាក្រក់? "
" ត្រឹមត្រូវ "
" ចុះតួស្រី? "
" នៅពិភពរបស់យើងតួស្រីមិនសំខាន់ទេឲ្យតែតួប្រុសបកមកស្រឡាញ់តួប្រុសផ្សេងទៀតគឺជោគជ័យហើយ "
YOU ARE READING
| VILLAIN IN ANOTHER WORLD |
Azione" ខ្ញុំត្រូវបានគេជ្រើសរើសចូលមកក្នុងពិភពប្រលោមលោមនិងត្រូវធ្វើកិច្ចការដែលដូចជាហ្គេមតែមើលទៅដូចជីវិតពិតៗ ខ្ញុំចូលក្នុងប្រលោមលោកខុសគ្នាៗនិងសាច់រឿងផ្សេងៗគ្នា គួរឲ្យចាប់អារម្មណ៏ព្រោះខ្ញុំត្រូវធ្វើជាតួអាក្រក់មិនមែនតួឯកតែខ្ញុំមិមដឹងថាតើខ្ញុំអាចឆ្លងផុតការងារទ...