ភាគទី១៥៖ Love chance (4)

122 28 2
                                    

មោះៗមកពីរឿងខ្លះៗក្នុងសង្គមនៃសាច់រឿង < ឱកាសស្នេហ៏ > សង្គមមួយនេះពួកគេមានអាល់ហ្វា អូមេហ្គានិងបេតាដែលអ្នកទាំងអស់គ្នាបានស្គាល់និងដឹងហើយថាវាមានន័យយ៉ាងម៉េច ។ អាល់ហ្វាខ្លាំងជាងគេធម្មតាក្នុងប្រលោមលោកតែងដឹងថាអាល់ហ្វាអាចធ្វើឲ្យអូមេហ្គាមានផ្ទៃពោះបានមិនថាអូមេហ្គាម្នាក់នោះស្រីឬប្រុសទេគឺអាចមានកូនដូចគ្នាឲ្យតែធ្វើរឿងទាំងនោះជាមួយអាល់ហ្វា។ ហើយអ្វីដែលអ្នកទាំងអស់គ្នាមិនដឹងនោះគឺក្នុងប្រលោមលោកនេះក៏មានប្រភេទមួយទៀតដែលខ្លាំងជាងអាល់ហ្វាទៅទៀតគឺជា " អ៉ិចនីម៉ា " គឺពួកគេអាចជ្រើសរើសក្លាយជាអាល់ហ្វាក៏បាន អូមេហ្គាក៏បានទៅតាមដៃគូរបស់គេចង់បានប៉ុន្តែគួរដឹងហើយថាអ៉ិចនីម៉ា ពួកគេតែងតែជ្រើសជាធ្វើតួជាឪពុក ( គ្មានណាចង់នៅក្រោមទេ ) ហើយភាគច្រើនពួកគេខ្លាំងអញ្ចឹងគឺពួកគេអាចឲ្យអាល់ហ្វាមួយចំនួនពពោះបានគ្រាន់តែលំបាកបន្តិច ។

ពួកអ៉ិចនីម៉ា គឺមានចិត្តក្នុងការឈ្លក់វង្វេងជាមួយដៃគូអាចនឹងមានលើសលប់ប្រសិនបើគេស្រឡាញ់ឬចង់បានម្នាក់នោះមកក្លាយជារបស់គេខ្លាំងនោះ អារម្មណ៏មួយគឺគិតតែចង់បានម្នាក់នោះមកជាកម្មសិទ្ធិមិនចង់ឲ្យនរណាសម្លឹងមកកាន់កម្មសិទ្ធិរបស់គេទេ ។ ប្រសិនបើអ៉ិចនីម៉ាមានដៃគូជាអាល់ហ្វា ពួកគេនឹងកាន់តែមានចិត្តចង់បានភាពជាកម្មសិទ្ធិកាន់តែខ្លាំងព្រោះតែអាល់ហ្វាមានពួកអូមេហ្គាតាមច្រើនអញ្ចឹងពួកគេខ្លាចថាមានអ្នកយករបស់គេចេញពីពួកគេ ។

" 01រៀបរាប់អ្វីដែលគ្រប់គ្នាបានដឹងអញ្ចឹងសង្ឃឹមថាមិនមានចម្ងល់អ្វីទេណ៎ "

" ទៅៗយល់ហើយ " ថេហ្យុង

" ឥឡូវភាគរយឡើងដល់ណាហើយ? " ថេហ្យុង

" ក្ដីស្រឡាញ់៖ 5% ការឈ្លក់វង្វេង៖ 10% កម្មសិទ្ធិ៖ 20% "

" ម៉េចក៏ភាគរយនៃកម្មសិទ្ធិឡើងច្រើនម្លេះ? "

" នៅមានសុវត្ថិភាពនៅឡើយទេ..តែកុំឲ្យវាឡើងជាងនេះទៀតប្រយ័ត្នមានគ្រោះថ្នាក់ "

" ហ៊ើយ!!! " ថេហ្យុងដកដង្ហើមធំ គេពិតជាឈឺក្បាលខ្លាំងណាស់ដែលត្រូវមកគិតថាគួរធ្វើអ្វីបន្ទាប់ពីមួយជំហានទៅមួយជំហានគេប្រើខួរក្បាលសឹងតែគ្រប់ពេលទៅហើយបើមិនប្រើទេច្បាស់មិនអាចដោះស្រាយបានទេ ។ **តុកៗ** សម្លេងគោះទ្វាបានបន្លឺឡើងថេហ្យុងបានអនុញ្ញាតហើយអ្នកខាងក្រៅក៏ចូលមកខាងក្នុង

| VILLAIN IN ANOTHER WORLD |Where stories live. Discover now