ភាគទី០៧៖ ភាគរយនៃក្ដីស្រលាញ់កើន

159 33 3
                                    

៚ មួយសន្ទុះអាណាព្យាបាលរបស់សិស្សទាំងសងខាងក៏មកដល់ លោកគីមក៏ដូចគ្នាគាត់មកដល់ភ្លាមធ្វើឲ្យសិស្សនៅទីនេះភ្ញាក់ផ្អើលម្ដងទៀតព្រោះពួកគេស្គាល់គាត់តែមិនដែលដឹងឡើយថាម្នាក់ណាជាកូនរបស់គាត់ព្រោះថាមិនដែលបង្ហាញមុខឲ្យបានស្គាល់។ មកដល់ភ្លាមលោកគីមស្ទុះមកកូនប្រុសតែម្ដងព្រោះតែបារម្ភ...

" មានរឿងអីហេតុអ្វីសភាពបែបនេះ? "

" គឺ... "

" ឈាម? នរណាធ្វើរឿងនេះ? នរណាប៉ះពាល់កូនរបស់ខ្ញុំដល់ថ្នាក់ហូរឈាមក្បាលបែបនេះ..ហ្អាស៎? សាលារៀននេះគ្មានច្បាប់វិន័យទេឬបានជាឲ្យសិស្សមកធ្វើបាបកូនប្រុសរបស់ខ្ញុំ "

" ប៉ា..ខ្ញុំមិនអីទេ "

" តែកូនហូរឈាមហើយ..ត្រូវហើយមន្ទីរពេទ្យ " លោកគីមចង់នាំកូនប្រុសទៅមន្ទីរពេទ្យតែថេហ្យុងហាមគាត់ព្រោះតែរបួសមិនធ្ងន់ធ្ងរឡើយដោយសារតែអ្នកវាយមិនបានប្រើកម្លាំងខ្លាំងទេត្រឹមតែឲ្យចេញឈាមប៉ុណ្ណោះ

" តែ... "

" ប៉ា! ថេយ៍អត់អីទេតែ..ថេយ៍ខ្លាចថាពួកគេនឹងបំពានកូនព្រោះមិញនេះពួកគេក៏និយាយអញ្ចឹងទើបកូនការពារខ្លួនត្រូវទេជីមីន? " ថេហ្យុងនិយាយដោយទម្លាក់ទឹកមុខចុះនិងងាកទៅជីមីនដែលនៅក្បែរខ្លួនគេ លោកគីមក៏ងាកទៅដើម្បីចង់ដឹងបញ្ជាក់ឯជីមីនក៏ងក់ក្បាលបញ្ជាក់តាមនឹងព្រោះគឺបែបនឹងមែន

" គិតយ៉ាងម៉េចលោកនាយក? តើសាលារៀនរបស់លោកលែងចង់បើកដំណើរការទៀតហើយមែនទេ? មើលទៅលោកមិនអាចមើលថែសិស្សម្នាក់បានផង " លោកគីមងាកទៅនិយាយដាក់នាយកសាលាដោយទឹកមុខត្រជាក់ដូចដឹងអញ្ចឹងថាគាត់ស្រលាញ់ថេយ៍ប៉ុណ្ណាមកឃើញកូនមានរបួសទៀតក្នុងទ្រូងនេះជាឈឺចាប់ណាស់។

" ខ្ញុំមិនដឹងសោះថាគេជាកូនរបស់លោក "

" ទល់តែដឹងទើបលោកមើលថែគេមែនទេ? តួនាទីរបស់លោកត្រូវមើលការត្រូវខុសទាំងអស់ក្នុងសាលារៀននេះទាំងសិស្សនិងគ្រូ..តើគ្មានសមត្ថភាពមើលថែសិស្សម្នាក់ទេឬ? ខ្ញុំពិតជាអស់សង្ឃឹមខ្លាំងណាស់ "

" សុំទោសខ្ញុំនឹងមិនឲ្យមានលើកក្រោយទៀតទេសូមលោកកុំប្រកាន់ខឹងអី "

| VILLAIN IN ANOTHER WORLD |Where stories live. Discover now