ភាគទី2

128 10 1
                                    


ច្រើនថ្ងៃកន្លងផុតទៅវ៉ុនយ៉ុង ធ្វើដូចធម្មតា នាងមិនដែលយករឿងនេះទៅសួរនាំយូជីននោះទេ ព្រោះនាងជឿជាក់ទៅលើយូជីន ហើយនាងប្រាកដថាយូជីននិងគ្មានថ្ងៃធ្វើដាក់នាងបែបនេះនោះទេ ជាពិសេសពេលនេះយូជីនបានផ្លាស់ប្តូរអត្តចរិតត្រជាក់ចំពោះនាងបន្តិចទៀតផង គេតែងតែញុំាអាហារដែលនាងធ្វើ ត្រលប់មកផ្ទះលឿនជាងកាលពីមុន និងអានរឿងនិទានដល់វ៉ុនជីន មុនចូលគេង ហើយថ្ងៃនេះគេថែមទាំងនាំនាង និងកូនស្រីទៅសួនកម្សាន្តទៀតផង

ឪពុកម្តាយនិងកូនស្រីដឹកដៃបណ្តើរគ្នា ដែល វ៉ុនជីន ដើរនៅកណ្តាលកាន់កូនតុក្តតារបស់នាង

«ប៉ាៗ ម៉ាក់ៗWonjin ចង់ជិះទោងនោះ»Wonjin ទាញដៃរបស់យូជីននិងWonyoung ហើយចង្អុលទៅទោងសម្រាប់ក្មេងដែលនៅមិនឆ្ងាយពីពួកគេប៉ុន្មាន។

យូជីនមើលទោWonjin ហើយនិយាយជាមួយនិងសម្លេងស្រទន់
«បាទ...អ្វីក៏ដោយអោយតែព្រះនាងតូចចង់ ប៉ានិងនាំទៅលេង» និយាយចប់Yujin លើកWonjinឡើងហើយនាំនាងតូចដើរទៅកន្លែងទោងក្រោមស្នាមញញឹមរបស់Wonyoung ដើរតាមពីក្រោយ។

មកដល់កន្លែងទោងយូជីន ដាក់Wonjin អោយអង្គុយចុះលើទោងហើយគេចាប់ផ្តើមយោលនាងពីក្រោយតិចៗ Wonjin សើចសប្បាយជាខ្លាំង ហើយបន្តសុំពួកគេទាំងពីរអោយជូននាងទៅលេងគ្រប់កន្លែងក្នុងសួនកម្សាន្តនោះទៀតផង។

«Yeah...ចាប់បានហើយ ប៉ាប៉ាពូកែណាស់ »Wonjin សសើរប៉ារបស់ខ្លួនដែលគេចាប់តុក្តតាបាន Yujin បើកទ្វាររួចយកតុក្តតាហើយហុចទៅអោយWonjin  នាងតូចទទួលយកជាមួយនិងស្នាមញញឹម មួយសន្ទុះWonjin ចូលទៅលេងនៅលើពោងលោតជាមួយនិងក្មេងៗឯទៀតដោយមានWonyoung ជាអ្នកចាំមើល។

Yujin ឆ្លៀតឱកាសនោះដើម្បីរត់ទៅចាប់កូនតុក្តតាទន្សាយដែលគេឃើញWonyoung មើលទៅវារហូតនៅពេលដែលពួកគេកំពុងលេងចាប់តុក្តានៅទីនេះ។ តស៊ូមួយសន្ទុះរហូតបានជោគជ័យ គេសប្បាយចិត្តជាខ្លាំងហើយប្រញាប់យកតុក្តានោះ ទៅទុកនៅក្នុងឡានបាត់ទៅ ទើបត្រលប់មករកពួកគេវិញទាំងហត់។

«ប៉ាៗ ទើបមកពីណាហ្នឹង ពួកយើងចាំប៉ាៗយូរហើយ»Wonjinធ្វើមុខជូរ

«អម្បាញ់មិញប៉ាៗមានការបន្តិចហ្នឹងណា៎... សុំទោសព្រះនាងតូច...» Yujin
«ចាស...មិនអីទេ តែប៉ាប៉ាត្រូវនាំWonjin និងម៉ាក់ៗទៅញុំាការ៉េមដើម្បីលួងចិត្តពួកយើង» Wonjin ឱបដៃតូចរបស់ខ្លួន Wonyoung ឃើញYujin ទំនងជាហត់ទើបនាងនិយាយឡើង
«ចាំថ្ងៃក្រោយទៅណាWonjin...ប៉ាៗហត់ហើយ»

Because Of Love ព្រោះតែស្នេហា (Annyeongz) EndWhere stories live. Discover now