ភាគទី3

139 12 1
                                    


ជាច្រើនថ្ងៃកន្លងផុតទៅវ៉ុនយ៉ុងនៅមិនទាន់ដឹងខ្លួននោះទេ ធ្វើអោយក្រុមគ្រួសារ និងមនុស្សដែលស្គាល់នាងមានការព្រួយបារម្ភជាខ្លាំង។

យូជីន បានមកមើលថែវ៉ុនយ៉ុងជារៀងរាល់ថ្ងៃ មុនដំបូងលោកចាងមិនព្រមនោះទេ ព្រោះគាត់ខឹងនឹងយូជីនដែលជាដើមហេតុធ្វើអោយវ៉ុនយ៉ុងទៅជាបែបនេះ បើទោះបីជាយូជីនខំព្យាយាមពន្យល់ប្រាប់គាត់យ៉ាងណាក៏ដោយ ប៉ុន្តែដោយមានការណែនាំពីភរិយារបស់គាត់ និងគ្រួសាររបស់យូជីនទើបលោកព្រមស្តាប់ ហើយអនុញ្ញាតអោយយូជីនពន្យល់ពីរឿងនៅថ្ងៃកើតហេតុ ប៉ុន្តែទោះជាយ៉ាងណាគាត់នៅតែខឹងនិងយូជីនដែលគេធ្វើអោយកូនស្រីតែមួយរបស់លោកត្រូវគ្រាំគ្រាផ្លូវចិត្តជាច្រើនឆ្នាំហើយគាត់នៅតែប្រកាន់ជំហរបស់ខ្លួនដដែលដែលនឹងអោយវ៉ុនយ៉ុន លែងលះយូជីននៅពេលដែលនាងដឹងខ្លួនជាដាច់ខាត!!!

យូជីន និងកូនស្រីកំពុងនៅក្នុងបន្ទប់ដែលវ៉ុនយ៉ុងកំពុងតែសម្រាកព្យាបាល។Wonjin ចង់ឡើងទៅអង្គុយឱបម្តាយរបស់ខ្លួន តែយូជីនប្រញាប់ចាប់នាងចុះមកវិញ

«Wonjin កុំឡើងលើគ្រែម៉ាក់បែបនេះ មិនល្អទេ!!»យូជីនណែនាំកូនស្រីហើយដាក់នាងតូចអោយអង្គុយលើភ្លៅរបស់ខ្លួនជំនួសវិញ Wonjin និយាយទៅគេជាមួយនឹងសម្លេងពិបាកចិត្ត

«តើម៉ាក់ក្រោកឡើងនៅពេលណា ប៉ាប៉ា? Wonjin ចង់ស្តាប់ម៉ាក់និទានរឿងអោយវ៉ុនជីនស្តាប់ទៀត ហុឺហុឺ...»Wonjin យំឡើង ហើយយូជីនប្រញាប់លួងលោមកូនស្រីអោយឈប់យំ
«បើវ៉ុនជីន ធ្វើជាក្មេងល្អហើយស្តាប់បង្គាប់ មិនយំហើយមិនរពឹស ម៉ាក់នឹងក្រោកឡើងជាមិនខាន...»យូជីន

«តើប៉ានិយាយពិតទេ??» វ៉ុនជីន
«បាទ...ពិតណាស់» យូជីន

វ៉ុនជីន ឈប់យំហើយមើលទៅប៉ារបស់នាង ហាក់ដូចជាកំពុងស្វែងរកថាសម្តីរបស់គេពិតឫអត់បន្ទាប់មកនាងតូចកាន់ដៃរបស់ម្តាយរបស់គេ ហើយនិយាយឡើង
«ឆាប់ក្រោកឡើងណាម៉ាក់...វ៉ុនជីនសន្យាថានឹងធ្វើជាក្មេងល្អរបស់ប៉ានិងម៉ាក់ និងអ្នកគ្រប់គ្នា»

យូជីនមើលទៅមុខកូនស្រីរបស់ខ្លួន ដែលទម្រង់មុខរបស់នាងដូចគ្នាទៅនឹងវ៉ុនយ៉ុងខ្លាំងណាស់  គ្រាន់តែភ្នែករបស់វ៉ុនជីនគឺកាត់ទៅរកគេ។

Because Of Love ព្រោះតែស្នេហា (Annyeongz) EndWhere stories live. Discover now