ភាគបញ្ចប់

212 17 14
                                    


ភូមិគ្រឹះចាង

«ប៉ាម៉ាក់....»វ៉ុនជីនរត់ទៅរកឪពុកម្តាយរបស់គេជាមួយនឹងភាពរីករាយ ព្រោះនាងខានឃើញពួកគេប៉ុន្មានថ្ងៃមកហើយ។យូជីនឱបវ៉ុនជីន ហើយលើកនាងតូចឡើង
«នឹកប៉ាម៉ាក់ទេ??»យូជីន
«ចាស វ៉ុនជីននឹកប៉ាម៉ាក់ខ្លាំងណាស់ ជាពិសេសនៅពេលគេង... ព្រោះលោកតាមិនពូកែនិទានរឿងនោះទេ!!»វ៉ុនជីនត្អូញត្អែរ ហើយលោកចាងប្រញាប់និយាយឡើង
«អេ៎...ក្រែងថាចូលចិត្តលោកតានិទានរឿងមិនអញ្ចឹង ឥលូវហេតុអីមកនិយាយអញ្ចឹងហាស់ ចៅ»

«មកពីវ៉ុនជីន ខ្លាចលោកតាអន់ចិត្តហ្នឹងណា៎...ទើបចេះតែនិយាយសរសើរលោកតាទៅ...»វ៉ុនជីនញញឹមបញ្ចេញធ្មេញតូចៗគួរអោយស្រលាញ់របស់នាង

«តាអន់ចិត្តហើយ ហុឺហុឺ...»លោកចាងធ្វើពុតជាយំ ហើយវ៉ុនជីនប្រញាប់អោយយូជីនដាក់នាងចុះ ដើម្បីទៅលួងលោមលោកតារបស់ខ្លួន
«លោកតា...ឈប់យំទៅ វ៉ុនជីននិយាយលេងទេ...»វ៉ុនជីន

ទ្រាំនឹងភាពគួរអោយស្រលាញ់របស់ចៅមិនបាន លោកចាងចាប់លើកវ៉ុនជីនគ្រវីពេញអាកាសធ្វើអោយនាងតូចសើចព្រោះភាពសប្បាយរីករាយ វ៉ុនយ៉ុងនិងយូជីនឈរក្បែរគ្នាញញឹមមើលទៅកូនស្រី។

ឪពុកម្តាយរបស់វ៉ុនយ៉ុង បានអភ័យទោសអោយយូជីនរួចរាល់ហើយ ទោះជាគាត់ខឹងនឹងគេយ៉ាងណាក៏ដោយ ប្រសិនបើកូនស្រីបណ្តូលចិត្តរបស់គាត់មិនអាចកាត់ចិត្តពីគេបាននោះ...តើពួកគាត់មានសិទ្ធអ្វីក្នុងការហាមឃាត់ស្នេហារបស់ពួកគេ??

ចំពោះបញ្ហាសុខភាពផ្លូវចិត្តរបស់វ៉ុនយ៉ុងគឺបានបាត់ទៅយ៉ាងលឿន ព្រោះនាងទទួលបានក្តីស្រលាញ់ពីមនុស្សនៅជុំវិញខ្លួន ជាពិសេសគឺសេចក្តីស្រលាញ់  និងការយកចិត្តទុកដាក់ពីយូជីនមកកាន់នាង។

******************

ពិធីរៀបអាពាហ៍ពិពាហ៍របស់យូជីននិងវ៉ុនយ៉ុងម្តងទៀត ត្រូវបានប្រព្រឹត្តឡើងនៅឯឆ្នេរសមុទ្រ ដែលរៀបចំយ៉ាងស្រស់ស្អាត ភ្ញៀវដែលចូលរួមមិនបានភ្ញាក់ផ្អើលឫចម្លែកចិត្តនឹងការរៀបការម្តងទៀតរបស់ពួកគេនោះទេ មានតែសប្បាយចិត្តនិងចូលរួមធ្វើជាសាក្សីទៀតផង។

Because Of Love ព្រោះតែស្នេហា (Annyeongz) EndWhere stories live. Discover now