ភាគទី1

176 20 9
                                    



យប់ជ្រៅទៅហើយ បុរសម្នាក់ដើរចូលទៅក្នុងផ្ទះវីឡា ជាមួយនិងដៃមានកាន់នូវកាបូបមួយ រំពេចនោះនារីម្នាក់មានរូបរាងស្រស់ស្អាត ដែលស្លៀកនូវរ៉ូបពណ៍ផ្កាឈូកស្រាលដើរទៅជិតបុរសនោះ ហើយយកដៃដើម្បីទទួលកាបបូបពីគេ រួចពោលពាក្យទៅកាន់គេជាមួយនិងសម្លេងស្រទន់
«បងទៅងូតទឹកសិនចុះ ចាំអូនកំដៅម្ហូបអោយ»វ៉ុនយ៉ុង
«មិនអីទេ ខ្ញុំញុំារួចហើយ»យូជីន ឆ្លើយតបធម្មតាជាមួយនិងសម្តីដែលគ្មានអារម្មណ៍

«ចាស...អញ្ចឹងបងត្រូវការអោយអូនរៀបចំទឹកក្តៅអោយទេ ដើម្បីអោយស្រួលខ្លួន»Wonyoung

«មិនចាំបាច់ទេ! តើវ៉ុនជីន គេងហើយឫនៅ?» Yujin
«កូនស្រីរបស់យើងគេគេងលក់ហើយ មុននិងគេគេងគេក៏បានសួររកបងដែរ ហើយគេក៏—»

«ខ្ញុំឡើងទៅសម្រាកហើយ ហត់ខ្លាំងណាស់» វ៉ុនយ៉ុងមិនបានបញ្ចប់ប្រយោគនោះទេ ព្រោះYujin កាត់សម្តីរបស់នាង រួចវ៉ុនយ៉ុងបានត្រឹមតែងក់ក្បាលយល់ព្រមទៅតាមសម្តីអ្នកជាស្វាមីប៉ុណ្ណោះ និងនឹកទៅដល់អាហារដែលនាងខិតខំចំណាយពេលធ្វើសម្រាប់គេ ប៉ុន្តែនាងសុំានិងរឿងបែបនេះទៅហើយ  វាគ្មានអ្វីប្លែកនោះទេក្នុងរយៈពេល5ឆ្នាំមកនេះ។

អ្នកបម្រើដែលនៅទីនោះបានឮអ្វីដែលអ្នកទាំងពីរនិយាយពួកគេបានត្រឹមតែអាណិតទៅដល់ចិត្តម្ចាស់ស្រីរបស់ខ្លួនប៉ុណ្ណោះដែលត្រូវម្ចាស់ប្រុសប្រព្រឹត្តទៅលើនាងយ៉ាងត្រជាក់គ្រប់ពេល ដែលខុសពីវ៉ុនយ៉ុងនាងតែងតែបំពេញចិត្តយូជីន គ្រប់បែបយ៉ាង។


*************

យូជីនកំពុងអង្គុយនៅលើគ្រែ អានសៀវភៅស្រាប់តែមានសម្លេងគោះទ្វារបន្លឺឡើង គេដឹងហើយថាជាអ្នកណានោះ រួចគេដើរទៅបើកទ្វារដែលបង្ហាញនូវវត្តមានរបស់វ៉ុនយ៉ុង កំពុងកាន់ទឹកដោះគោដើម្បីយកអោយគេ យូជីនទទួលយកទឹកដោះគោហើយ បម្រុងនិងបិទទ្វារវិញ ប៉ុន្តែត្រូវរំខានដោយវ៉ុនយ៉ុង និយាយមុន
«ថ្ងៃស្អែកជាថ្ងៃខួបកំណើតលោកប៉ា បងកុំភ្លេចណា៎ត្រលប់មកផ្ទះអោយលឿន យើងនិងទៅជូនពរថ្ងៃកំណើតគាត់ជាមួយគ្នា»វ៉ុនយ៉ុងញញឹម

«ដឹងហើយ អស់ការអីឫនៅ? ខ្ញុំចង់គេង» យូជីនបញ្ចេញទឹកមុខហាក់ដូចជាធុញទ្រាន់

Because Of Love ព្រោះតែស្នេហា (Annyeongz) EndWhere stories live. Discover now