ភាគទី6

151 10 3
                                    


2សប្តាហ៍ក្រោយមក

«នេះ យូជីនបដិសេធមិនចុះហត្ថលេខាទៀតហើយឫ?»វ៉ុនយ៉ុងសួរទៅមេធាវីរបស់នាង
«បាទ! មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកនៅផ្ទះប្រាប់ថាលោកយូជីនចេញទៅក្រៅបាត់ហើយ មិនដឹងពេលណាទើបគាត់ត្រលប់មកវិញនោះទេ...ប្រសិនបើនៅតែបែបនេះ អ្នកនាងអាចដាក់ពាក្យប្តឹងអោយតុលាអោយកោះហៅលោកយូជីនបាន »លោកមេធាវីពន្យល់

«មិនអីទេ... លោកត្រលប់ទៅវិញសិនចុះ ទុកអោយខ្ញុំជាអ្នកចាត់ការរឿងនេះដោយខ្លួនឯង»វ៉ុនយ៉ុង

«បាទ! អញ្ចឹងខ្ញុំសុំលាសិនហើយ»លោកមេធាវីដើរចេញទៅ

វ៉ុនយ៉ុងនាងមិនចង់ប្រើអំណាចតុលាការនោះទេ ព្រោះនាងមិនចង់អោយរឿងនេះវែងឆ្ងាយ ប៉ុន្តែប្រសិនបើនៅតែបន្តបែបនេះនោះនាងប្រហែលជាជ្រើសរើសវិធីនេះហើយ។

"ហេតុអីបានជាបងធ្វើអោយរឿងពិបាកយ៉ាងនេះយូជីន ក្រែងបងមិនស្រលាញ់អូនទេមិនអញ្ចឹង?"វ៉ុនយ៉ុង

************

«អ្នកនាង មានគេមករក»អ្នកបម្រើដើរមករកនាងដែលកំពុងតែអង្គុយយោលទោងលេង
«អ្នកណា??»វ៉ុនយ៉ុងងើបមុខសួរនាង
«មិនស្គាល់ទេចាស! ប៉ុន្តែអ្នកនាងម្នាក់នោះគាត់ថាស្គាល់អ្នកនាងច្បាស់ណាស់»នាងនិយាយ

វ៉ុនយ៉ុងសង្ស័យ ហើយដើរទៅរកនាងនៅឯបន្ទប់ទទួលភ្ញៀវនៅពេលដែលចូលទៅដល់នាងឃើញមនុស្សស្រីម្នាក់កំពុងឈរបែរខ្នងមើលទិដ្ឋភាពក្នុងផ្ទះរបស់នាង រួចនាងនិយាយឡើង
«អ្នកនាងមករកខ្ញុំមានការអ្វីឫ?»
នារីម្នាក់នោះ បែរខ្នងមកខាងនាងវិញហើយនិយាយជាមួយនិងស្នាមញញឹម
«សួស្តី ចាងវ៉ុនយ៉ុង ខានជួបគ្នាយូរហើយ»
«ជីអា!!!»

.................................

«នាងមករកខ្ញុំមានការអី?»វ៉ុនយ៉ុង
ឥឡូវនេះអ្នកទាំងពីរកំពុងឈរនិយាយគ្នានៅសួនច្បារក្រោយផ្ទះព្រោះនាងចង់និយាយជាលក្ខណៈផ្ទាល់ខ្លួន

«ខ្ញុំចង់មកបកស្រាយរឿងដែលកើតឡើងរវាងខ្ញុំនិងយូជីនអោយនាងឈប់យល់ច្រលំ ហើយគិតតែខ្លួនឯងទៀត»ជីអា

«បើរឿងនោះ នាងមិនបាច់និយាយទេ ខ្ញុំដឹងថាយូជីននៅតែស្រលាញ់នាង មិនចាំបាច់មកសើចចំអកខ្ញុំទេជីអា!!ខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ថាខ្ញុំជាមនុស្សចាញ់ស្នេហ៍»វ៉ុនយ៉ុង
«ហាសហា វ៉ុនយ៉ុង...ចាញ់ស្នេហ៍ស្អីរបស់នាង កាន់តែយល់ច្រលំខ្លាំងហើយ»ជីអាសើច
«នាងសើចអី??»វ៉ុនយ៉ុងឆ្ងល់
«នាងនិងយូជីនសមជាគូព្រេងនិងគ្នាមែនវ៉ុនយ៉ុង  ម្នាក់ពូកែគិតច្រើន ហើយម្នាក់ទៀតមិនចេះទទួលស្គាល់ពីអារម្មណ៍ខ្លួនឯង ហុឺម...»

Because Of Love ព្រោះតែស្នេហា (Annyeongz) EndWhere stories live. Discover now