MY GIRLFRIEND
________________________________________
នៅក្នុងសហគមន៌មួយនៃប្រទេសកូរ៉េខាងត្បូង មានមនុស្សរស់នៅមិនច្រើនក៏មិនតិច ប៉ុន្តែទីនោះគឺមានសុខសន្តិភាពណាស់ មិនដែលមានរឿងហេតុមិនល្អកើតឡើងឡើង គ្មានទេ អំពើរពុករលួយនៅទីនោះ នៅក្នុងភូមិនេះផងដែរក៏មានក្មេងស្រីវ័យជំទងម្នាក់ដែលមានចរិតរឹកពារមិនសមជាស្រីសោះ និយាយអោយចំទៅគឺនាងមានចរិតដូចជាមនុស្សប្រុស នាងចូលចិត្តពាក់អាវធំៗ ចូលចិត្តលេងហ្គេម នាងគឺជាក្មេងស្ទាវ នាងមិនចេះខ្លាចសត្វអ្វីដែលស្រីៗតែងតែខ្លាចនោះទេ នាងបែរជាចូលចិត្តលេងវាទៅវិញ៚
ថ្ងៃនេះក៏ដូចជារាល់ដងនាងកំពុងអង្គុយលេងហ្គេមនៅក្នុងកន្លែងលេងហ្គេមនៅក្នុងតំបន់របស់នាងនោះ
« ផុស » សម្លេងក្បាលមួយសៀវភៅក៏បានបន្លឺឡើង
« អាណាហ៊ានវាយក្បាលយើងនឹងវើយ ! » កំហឹងក៏កើតឡើងភ្លាមៗក្រោយពីរត្រូវក្បាលមួយសៀវភៅរបស់នណាក៏មិនដឹង នាងក៏ស្រែកឡើងបង្រុងនឹងងើបរកវាយបកទៅអ្នលដែលវាយគេអប្បាញមិញនេះ ក៏ប៉ុន្តែ « ប៉ា...! »សម្លេងភ្ញាក់ផ្អើលក៏បានកើតកើតឡើងមួយរំពិច
«កូនជើងល្អ៚ នេះជាកន្លែងរៀនបន្ថែមដែលអែងបានប្រាប់ប៉ាមែនទេ ? »
« ចាស៎...ចាស៎... »
« តើនេះជាមុខវិជ្ជាអី ? »
« កីឡាណាប៉ា... »
« កីឡាក្បាលអែងស្អី ឆាប់ទៅផ្ទះវិញភ្លាម ! » ផុស ! មិនត្រឹមតែនិយាយគាត់ក៏បន្ថែមចំណេះវិជ្ជាក្បាលមួយសៀវភៅទៅកូនបន្ថែមទៀត ៚ នៅពេលដែលត្រូវមួយសៀវភៅរបស់ឪពុកជាលើកទី2នាងក៏បានចាកចេញពីកន្លែងលេងហ្គេមដោយមិនអស់ចិត្ត
នេះគឺជាក្មេងញៀនហ្គេមKarina
Karina នាងគឺជាកូនរបស់មេភូមិនៅក្នុងសហគម៍នមួយនេះ
ថ្វីថ្បិតតែនាងញៀនហ្គេមពិតមែនប៉ុន្តែនាងជាមនុស្សល្អណាស់ មិនចេះមានរឿងជាមួយនណាទេ
Karina : ចុ** ! អាឆ្គួតណានឹងជិះឡានមិនបើកភ្នែកមើលមនុស្សកំពុងដើរទេហី! « នាងក៏ស្រែកជេភ្លាមៗបន្ទាប់ពីត្រូវបានឡានមួយគ្រឿងជិះសាចទឹកដាក់នាង ហើយក៏ជិះហួសនាងទៅបាត់ ប៉ុន្តែឡាននោះក៏បានថយក្រោយវិញដើម្បីសុំទោស នៅពេលដែលឡានបានថយក្រោយមកដល់កន្លែង Karina កញ្ចក់ឡានក៏បាមបើកយឺត ៗ
Winter : សុំទោស សុំទោស ខ្ញុំគ្មានចេតនាទេ ៚ គឺមកពីខ្ញុំមិនឃើញទឹក ហើយក៏មិនបានឃើញអ្នកនាងដើរនៅទីនេះ !
Karina : ស្មានតែប្រុសតាស៎មិញ ជិះឡានភ្លើៗគ្មានមើលផ្លូវមានទឹករឺអត់ ! ស្អាតដែរតែចរិតមិនកើត ! ភ្នែកមិនល្អ មើលទឹក មិនឃើញ !
« នាងនៅតែបន្តរស្តីអោយអ្នកដែលជាម្ចាស់ឡាននោះ ដោយក្តីខឹងព្រោះតែបានជិះឡានសាចទឹកដាក់គេ »
Winter : នែ៎នាង ! ខ្ញុំបានសុំទោសរួចហើយមិចក៏ប្រកាន់ម្លេះ ?
Karina : សុំទោសហ្នឹង ស៉ីកើតមែន ? អោយលុយមក ខ្ញុំយកអាវខ្ញុំទៅបោក ! « នាងក៏ទាលុយគេភ្លាមៗដោយមិនទុកយូរ »
Winter : ថី ? គ្រាន់តែប៉ិននឹងទាលុយ ?
Karina : ឃើញជិះឡានស្អាតតែគ្មានលុយ ពិតជាស្អាតតែឡានពិតមែន ឡានថ្លៃតែមនុស្សមិនថ្លៃសោះ !
« ដោយចិត្តខឹងដែលមានមនុស្សមកថាអោយនាងកប់ៗមាត់បែបនេះWinterក៏បើកកាបូបយកលុយទៅគុបចប់កណ្តាលមុខរបស់Karina »
Winter : នេះយកទៅ ! សល់ប៉ុន្មានយកទៅលាងមាត់ឆ្កែរបស់នាងផង ! « ដោយនិយាយចប់នាងក៏ថយឡានទៅ ក្រោយ រួចក៏បើកមកវិញយ៉ាងលឿន ដើម្បីអោយទឹកសាចប៉ះKarina ម្តងទៀត ! »
Karina : អ៊ួយ ! ស្រីចង្រៃ ! « សម្លេងស្រែកជេក៏កើតឡើងជាលើកទីពីរ សម្លេងសុំទោសក៏កើតឡើងជាលើកទីពីរផងដែរ
Winter : សុំទោស សុំទោស ! « នាងក៏ស្រែកសុំទោសគេពីរក្នុងឡានរបស់នាង ដោយការសុំទោសនេះវាជាការឌឺដងរបស់នាងទៅកាន់Karina » លារហើយ
« ដោយឌឺដងKarinaរួចនាងក៏ជិះឡានទៅបាត់ »
Karina : កុំអោយជួបឡាននាងម្តងទៀតអោយសោះស្រីជើងល្អ ! « នាងពោលឡើងដោយការខឹងសម្បាដែលគេត្រូវគោកខ្លួនដោយសារទឹកក្នុងផ្លូវជាលើកទី2 ដោយសារតែស្នាដៃរបស់Winter ទោះខឹងយ៉ាងណាក៏នាងនៅតែរើសលុយដែលWinter បោះគប់គេអម្បាញ់មិញនេះផងដែរ
រើសរួចគេក៏ដើរបណ្តើរលួចជេWinterបណ្តើដោយក្តីខឹងនឹងគុំគួនជាមួយនឹងនាង »
មិនប៉ុន្មាននាទីនាងក៏ដើរមកដល់ផ្ទះ ស្រាប់តែឃើញឡានដែលជិះសាចទឹកដាក់គេឈប់នៅក្នុងរបងផ្ទះរបស់គេ មិនទុកយូរគេក៏រត់ចូលទៅក្នុងផ្ទះគេដើម្បីមើលអោយជិតថាពិតជាឡាននោះមែនរឺអត់ ៚
Karina : ច្បាស់ណាស់គឺជាឡាននេះហើយ !
Winter : នែ៎នាង ! ធ្វើស្អីនៅឡានខ្ញុំនឹង ?
Karina : នែ៎ នាង ! ខ្ញុំទេដែលជាអ្នកត្រូវសួរនាងមកទីនេះធ្វើស្អី ?
Winter : មកប្តឹងនាងទេដឹង ! ពីបទនាងគំរាមទារលុយខ្ញុំតាមផ្លូវ!
លោកមេភូមិ : Karina&Winter ? ធ្វើអីហ្នឹង ? « ដោយគាត់ដើរមកឃើញអ្នកទាំងពីរកំពុងតែត្រៀមស៉ីសាច់ហុតឈាមគ្នា ព្រមទាំងឃើញKarina ទទឹកសើមជោគខ្លួនបែបនេះ នោះគាត់ក៏ស្រែកសួរពីលើផ្ទះ ៚
Karina : ប៉ា ! តើនាងនេះជាអ្នកណាមកទីនេះធ្វើអី ? ប៉ាមើលនាងធ្វើដាក់កូនទៅ ៚ « នាងក៏ខំប្រឹងទួលពិតប៉ារបស់នាងពីទង្វើរបស់Winterធ្វើទៅកាន់គេ »
លោកមេភូមិ : នេះគឺជា Winter ៚ អែងមិនស្គាល់ទេរឺ ? គេជាបងប្អូនទួតមួយជាមួយអែងណា !
Karina : ខ្ញុំគ្មានបងប្អូនចរិតមិនកើតដូចនាងទេ ៚
Winter : នែ៎ ! និយាយស្អី ហ្នឹង ចរិតមិនកើតស្អី នណាចរិតមិនកើតនិយាយម្តងទៀតមើល !
Karina : គឺនាងហ្នឹង ! ចរិតមិនកើតជិះឡានមិនមើលផ្លូវ !
បើចរិតល្អគេមិនធ្វើបែបនេះទេ !
Winter : ទ្រាំមិនបានឥឡូវហើយអញ***
Karina : មិចចង់មិច ? « នាងមិនខ្លាចព្រមទាំងឌឺរWinterទៀតផង » ផុស ៚ អ៊ួយ ៚ « ដោយទ្រាំនឹងកាឌឺរបស់Karina មិនបាននាងក៏ដើរទៅជាន់ជើងKarinaមួយទំហឹង ធ្វើអោយអ្នកដែលឌឺនាងអម្បាញ់មិញឌឺនាងមិនចេញទៀតទេ គឺចេញតែសម្លេងស្រែក « អ៊ួយ ៚ »
Winter : សុំទោស សុំទោស « នាងនិយាយរួចក៏រត់ទៅកន្លែងរបស់លោមមេភូមិបាត់ដោយមិនភ្លេចប្រិចភ្នែកលានអណ្តាតដាក់Karina ដើម្បីឌឺនោះទេ ៚នាងគឺជា Winter ដែលត្រូវជា បងប្អូនទួតមួយរបស់ Karina ដែលជាអនាគត់សង្សាររបស់Karina ផងនោះ
នាងបានធំធាត់ឡើងនៅទីក្រុង Seoul ប្រទេស កូរ៉េខាងត្បូង ហើយនាងក៏ជាកូនអ្នកមានមុខមាត់ក្នុងប្រទេសមួយរូបផងដែរ ចំណែកអតចរិតរបស់នាងគឺ រាងកាចបន្តិច ប៉ុន្តែឌឺខ្លាំង ៚END EP 1
________________________________________TO BE Continued Guyssss
« សូមអភ័យទោសចំពោះពាក្យមិនសមរម្យ »send/asks me about anything
https://ngl.link/ssunnlover