រសក្នុងត្រកូលអភិជន គិតថាសប្បាយឬ វាមិនដូចអ្នកគិតទេ វាហាក់បីដូចកំពុងតែធ្លាក់ក្នុងសង្គ្រាមអញ្ចឹង នាមជាប្រពន្ធដើម ដែលស្វាមីមិនខ្វល់ សូម្បីតែកូនពៅរបស់នាងស្លាប់ក៏គេមិនខ្វល់ ដែរ តើវាមានន័យអ្វីចំពោះលោកស្រីធំក្នុងផ្ទះនេះនោះ??
" លោកបង លោកបងមកពីធ្វើការវិញហើយឬ? ម៉ោះលោកបងចូលក្នុងមក "ហ្រ្វីកាហ៍ ភរិយាទីពីដែលជាសំណព្វចិត្ត របស់ជុងហ្គុក ហារីតូ ចូលមកកៀកដៃបែបញឹមញែមសម្ញែងឬកពា ដូចជាប្រពន្ធពេញសិទ្ធ។
"អូនកូនហ្វៃដា ទៅណាហើយ " ជុងហ្គុកសួរហើយកូនស្រីទីដែលជាកូនប្រពន្ធចុងរបស់ខ្លួន ហាក់បីមិនខ្វល់ពីកូនប្រុសដែលអង្គុយចាំនៅជិតនោះឡើយ។
"គេទៅរៀនជាមួយមិត្តភក្តិណាលោកបង មិនដូចក្មេងខ្លះទេហាច់ហើរសម្បើមណាស់ "ហ្វ្រៃកាហ៍ ងាកសម្លឹងដៀមដាមទៅប្រុសតូចជាកូនដើមយ៉ាងសមចិត្ត។
"ជីមីន ពិតដូចលោកស្រីទី២និយាយទេ?"អ្នកជាឪពុកងាកទៅសួរកូនប្រុសខ្លួនដែលមិនមាត់មិនករបន្តិចសោះ។
" គឺមិនមែនបែបនឹងទេលោកប៉ា កូនទៅតែសាលា ប៉ុណ្ណោះកូនមិនបានដើរលេងទៅណាឡើយ "ជីមីនរហ័សប្រកែកទាំងញ័រមាត់។
"ហុឹស..កុំអោយយើងដឹងថាឯងមានចរិកដូចម៉ែឯងអោយសោះ "
"ខ្ញុំ..ខ្ញុំមិនហ៊ានទេ "
"ហ្អើយ អ្នកស្រីទី2បន្តិចទៀតកុំភ្លេចយកកាហ្វេអោយយើងផង "ហើយជុងហ្គុកដើរឡើងទៅបន្ទប់បាត់ តែមុននឹងចូលបន្ទប់គរឆ្លៀតសម្លឹងមើលបន្ទប់ប្រពន្ធទី1របស់ខ្លួនដែរនៅជាប់នោះ ហើយក៏ចូលក្នុងបាត់
#បកស្រាយតួអង្គ
*ជុងហ្គុកហារីតូ ជាអ្នកជំនួញតាំងពីវ័យក្មេងមកម្ល៉េះ ក្នុងកំឡុងគេអាយុ20ឆ្នាំគេបានរៀបការជាមួយនឹង
ថេហ្យុងម៉ារីអូ ដែលជាប្រពន្ធដើម ។ គេរៀបការដោយសារមុខជំនួញមិនមែនក្ដីស្រលាញ់ ក្នុងកំឡុងពេលរៀបការនេះថេហ្យុងទើបតែអាយុ16ឆ្នាំប៉ុណ្ណោះ តែហេតុដោយក្ដីស្រលាញ់នឹងបំណងឪពុកទើបនាងព្រមរៀបការ ។រៀបការហើយបានបីខែថេហ្យុងក៏មានកូនដែលកូននោះគឺជាជីមីន តែជុងហ្គុកគេមិនបានពេញចិត្តឡើយ គេធ្វើអោយនាងមានកូនដោយសារគេស្រវឹងប៉ុណ្ណោះ ។ កំឡុងពេលថេហ្យុងសម្រាលកូនហើយ ជីមីនបានអាយុ1ឋួបជុងហ្គុកក៏នាំប្រពន្ធថ្មីអ្នកស្រីទី២នេះឯង ដែលមកជាមួយនឹងកូនស្រីអាយុប្រហាក់ប្រហែលនឹងជីមីនដែរ ។ថេហ្យុងមិនទទួលបានការស្រលាញ់ដូចហ្វ្រៃកាហ៍ឡើយ ។ លុះជីមីនមានអាយុ7ឆ្នាំថេហ្យុងក៏សម្រាលបានកូនស្រីម្នាក់ទៀត តែជុងហ្គុកមិនទទួលស្គាលថានាងមានសាហាយ ក៏មិនបានយកចិត្តទុកដាក់នឹងកូនស្រីពៅ រហូតក្មេងស្រីតូចអាយុ4ឆ្នាំ ជីមីនមានអាយុ11ឆ្នាំ កូនស្រីតូចក៏ត្រូវបាត់បង់ជីវិតដោយសារតែលង់ទឹក តែជុងហ្គុកនៅតែមិនខ្វល់ដដែរ ។ធ្វើអោយថេហ្យងបាក់ទឹកចិត្តឃុំឯងក្នុងបន្ទប់អស់រយះពេល៦ឆ្នាំមិនចេញទៅណា គែមានតែកូននាងជីមីនប៉ុណ្ណោះដែលអាចចូលជួបនាងបាន។
YOU ARE READING
រឿងគំនុំភរិយាដើម🩸
Actionរសក្នុងត្រកូលអភិជន គិតថាសប្បាយឬ វាមិនដូចអ្នកគិតទេ វាហាក់បីដូចកំពុងតែធ្លាក់ក្នុងសង្គ្រាមអញ្ចឹង នាមជាប្រពន្ធដើម ដែលស្វាមីមិនខ្វល់ សូម្បីតែកូនពៅរបស់នាងស្លាប់ក៏គេមិនខ្វល់ ដែរ តើវាមានន័យអ្វីចំពោះលោកស្រីធំក្នុងផ្ទះនេះនោះ??