" ម៉ាក់ នាំកូនទៅណានឹង?"
" កូនមិនចង់នាំដំណឹងល្អប្រាប់ទៅប្អូនកូនទេឬ?" ថេហ្យុងងាកទៅនិយាយជាមួយនឹងជីមីនទាំងទឹកមុខញញឹម។
" ប្រាកដ ជាចង់ហើយ ម៉ាក់ "
" កូនមានគំនិតចង់រៀនត នៅឯណា?"
" កូនគិតថារៀនតនៅកូរ៉េសិនចាំទៅបន្តការសិក្សានៅបារាំងណាម៉ាក់ "
" តាមចិត្តកូនម៉ាក់មិនបង្ខំទេ "
" ពូហ្គីល មានការដូអោយមីនអត់នឹង" បានបន្តិចជីមីនងាកសួរហ្គីលដែលកំពុងបើកឡាន នោះទារកកាដូដែលហ្គីលបានសន្យា។
" អ្នកប្រុសកុំភ័យ ខ្ញុំត្រៀមរួចរាល់ហើយសម្រាប់អ្នកប្រុសជាពិសេសទៀតផងបាទ "
" ចុះម៉ាក់ហ៌ ?"
" ចាំទៅដល់ចាំម៉ាក់ប្រាប់"
" អាថ៍កំពាំងដល់ម្លឹងផង"
" ត្រូវតែចឹងហើយ សម្រាប់កូនរបស់ម៉ាក់នោះ"ពីនាក់ម្ដាយកូនសើចសប្បាយរីករាយក្នុងឡាន ទាំងគ្មានកង្វល់។
# កន្លែងតម្កល់ធាតុ
" វ៉ាន់សុីន អូនមើលបងនាំអ្នកណាមក? បងនាំម៉ាក់មកមើលអូនណា អូនសប្បាយចិត្តទេ " ជីមីននិយាយទៅកាន់រូបថតក្មេងស្រីដែលកំពុងញញឹមមកគេ។
" បងប្រាប់ដំណឹងល្អដល់ឯង ពេលនេះបងទទួលបានអ្វីដែលបងប៉ងហើយ បងសម្រេចបំណងឯងបានហើយ ឯងសប្បាយទេ មើលនែ នេះជាមាដាយមាស នឹងពានមាសណាឃើញទេ បងពូកែទេ?"
" កូនម៉ាក់ ម៉ាក់សុំទោសដែលម៉ាក់ខានមកមើលកូនយូរយ៉ាងនេះ កូននៅទីនោះសុខសប្បាយទេ មានអ្នកលេងជាមួយកូនទេ "នាងសម្លឹងមើលរូបថតកូនទាំងចុកណែនដើមទ្រូង ។
" បើពេលនេះកូននៅរស់ម្ល៉េះ បីនាក់ម៉ាក់កូនយើង មិនដឹងសប្បាយយ៉ាងណាទេ តែវាត្រឹមជាក្ដីស្រម៉ៃប៉ុណ្ណោះ កូនកុំបារម្ភពីម៉ាក់នឹងបងមីនអីណា ពេលនេះម៉ាក់នឹងបងមីនកូនសុខសប្បាយណាស់ "នាងពោលទាំងអួលដើមក ស្ទើតែទប់ទឹកភ្នែកមិនបានទៅហើយ ព្រោះថាវាឈឺចាប់ពេកហើយ។
" វ៉ាន់សុីន បងសន្យាថានឹងរកអ្នកដែលធ្វើអោយអូនក្លាយជាបែបនេះ អោយឃើញ "

YOU ARE READING
រឿងគំនុំភរិយាដើម🩸
Actionរសក្នុងត្រកូលអភិជន គិតថាសប្បាយឬ វាមិនដូចអ្នកគិតទេ វាហាក់បីដូចកំពុងតែធ្លាក់ក្នុងសង្គ្រាមអញ្ចឹង នាមជាប្រពន្ធដើម ដែលស្វាមីមិនខ្វល់ សូម្បីតែកូនពៅរបស់នាងស្លាប់ក៏គេមិនខ្វល់ ដែរ តើវាមានន័យអ្វីចំពោះលោកស្រីធំក្នុងផ្ទះនេះនោះ??