ភាគទី6:ហុឹស..គួអោយស្រលាញ់😏

80 14 2
                                    

" នាងចាំមើលណាយើងនិងប្រាប់លោកបងអោយចាត់ការនាងមិនខានទេ"ហ្វ្រៃកាហ៍តបតទាំងមិនញញើតទាំងដែលខ្លួនទើបតែត្រូវគេវាយសោះ។

" ចាត់ការបែបណា? បែបថ្ងូរមួយយប់អោយគាត់ស្ដាប់ឬ លើកជើងដល់ស្មារ ថាទៅតើមួយណា?តែគិតទៅវាតែមួយនឹង" ថេហ្យុងញញឹមបញ្ឈឺ សមចិត្ត។

" អ្ហាយ!! នាងនាង"

" ហ្គីល តោះទៅកុំនៅនាំលឺសត្វឆ្កែស្រែក" ពោលរួចនាងដើរចេញទាំងមានរំភើយ។

" ម៉ាក់ចាំកូនផង កូនទៅដែល" រៀបនឹងឡើងឡានហើយជីមីនស្រែកបន្ទរពីក្រោយ។

" ហឹម!? កូនស្រួលខ្លួនហើយឬបានជា ចង់ចេញក្រៅ "

" បាទម៉ាក់"

" តែម៉ាក់ទៅកន្លែងធ្វើការទេណា កូនចង់ទៅដែរឬ?" នាងសួរបញ្ជាក់ព្រោះជីមីនមិនដែលទៅក្រុមហ៊ុននោះម្ដងផង។

" បាទ.."

" តោះចឹងឡើងឡានទៅ"

" ម៉ាក់ លោកប៉ាអាចនឹងស្ដីអោយកូនទេ?" គេសួរបែបនេះ ព្រោះខ្លាចថាវត្តមានរបស់គេធ្វើអោយជុងហ្គុកខឹង។

" ហ៊ានស្ដីអោយកូនម៉ាក់ ម៉ាក់ស្ដីអោយវិញ កូនកុំទៅខ្លាចឪម៉ាកៗនឹងនោះ "

" នេះម៉ាក់អត់ខ្លាចប៉ាទេឬ"

" ខ្លាចស្អីទៅ ប្ដីហេងសយបែបនឹង "

" ម៉ាក់កុំថាអោយប៉ាបែបនេះ"

" នេះនៅកាន់ជើងគេទៀតហ្អេ "

" គឺយ៉ាងណាគាត់ក៏ជាប៉ាកូនហើយ ក៏ជាប្ដីម៉ាក់"

" យ៉ា ជីមីន ម៉ាក់វាយឯងលូវ"

" ងឺត"

" ហីយ៉ាពូហ្គីលបើកលឿនគ្រាន់បើ គ្រាន់តែវក់និយាយភ្លេចខ្លួនសោះ ដល់បាត់"

" ទឹកដៃខ្ញុំល្អចឹងអ្នកប្រុសតូច"

" មីនចុះមកកូន "

" បាទម៉ាក់"

" ហ្គីល បងជួយទៅយកអាវពី ហាងបងវ៉ាន់នីសាអោយខ្ញុំផង"

" បាទអ្នកនាង"

" អេ ពួកឯងអ្នកណាគេនោះស្អាត ដើជាមួយលោកស្រីថេហ្យុងនោះ" បុគ្គលិកនៅទីនោះងាកមកមើលរាងតូច ទាំងសម្លឹងមិនដាក់ភ្នែក ។

រឿងគំនុំភរិយាដើម🩸Where stories live. Discover now