ភាគទី5:ទោះនាងពាក់ស្លាបទៀតក៏យើងកាច់អោយបាក់ដែរ😏

123 14 1
                                    


កាត់មកមើលក្នុងភោជនីយដ្ឋានមួយថេហ្យុងបានណាត់ជួបមនុស្សម្នាក់មកនិយាយគ្នាហាក់ដូចជារឿងនេះសម្ខាន់ណាស់ចឹង

"  ក្មួយស្រលាញ់កូនមីងខ្លាំងទេ??"

"  បាទ អ្នកមីងខ្ញុំចាប់អារម្មណ៍គេតាំងតែពីខ្ញុំរៀនឆ្នាំទី2មកម្ល៉េះ"

" ក្មួយក្លាយជាសង្សារកូនមីងហើយត្រូវទេ?"

" បាទគឺវាកើតឡើងកាលពីម្សិលមិញ"

" អ៎..ចឹងក្មួយដឹងទេថាម្សិលមិញមានរឿងអីកើតឡើងចំពោះកូនមីង?"

" មានរឿងអីទៅអ្នកមីង ព្រោះខ្ញុំបានត្រឹមជូនគេទៅផ្ទះប៉ុណ្ណោះ"

" គេត្រូវឈឺខ្លួនដោយសារការពារក្មួយពីប៉ាគេ  អីឡូវនេះគេឈឺមិនទាន់ដឹងខ្លួននោះទេ"

" ហេតុអីទៅវាមានរឿងអីកើតឡើង "

" ក្មួយមិនបាច់ចង់ដឹងច្រើននោះទេ ក្មួយចង់ការពារជីមីនទេ?"

" បាទខ្ញុំសុខចិត្តស្លាប់អោយតែការពារគេបាន" នាយនិយាយទាំងទឹកមុខប្រាកដវិជ្ជាបំផុត។

" រៀបការទៅ!!"

" មីងថាមិច?"នាយស្រឡាំងកាំងគ្រលាស់អណ្ដាតមិនចង់ចេញ។

" រៀបការជាមួយកូនមីនទៅ វាជារឿងល្អបំផុត"

" តែខ្ញុំថាជីមីននៅក្មេងណាស់ ណាមួយខ្ញុំទើបតែប្រឡងប៉ូលីសជាប់ខ្ញុំខ្លាចក្រែងពិបាកដល់ជីមីន"

" ជឿមីង រឿងនេះក្មួយយល់ព្រមមីងរៀបចំទាំងអស់"

" អោយតែការពារជីមីនបានខ្ញុំព្រមធ្វើទាំងអស់"

" នេះទើបសាកសមជាកូនប្រសាមីង" នាងញញឹមបន្តិចមុននឹងនាំគ្នាបំបែកផ្លូវរាងខ្លួន។

" អឹក..អួយ"

" អ្នកប្រុសតូចដឹងខ្លួនហើយហ្អេ? ម៉ោះម៉ែដោះជួយលើក" ម៉ែដោះស្ទុះទៅលើកជីមីនអោយអង្គុយបានស្រួលបួល។

" ម៉ែដោះនេះម៉ោងប៉ុន្មានហើយ?"

" ម៉ោង2រសៀលហើយអ្នកប្រុស"

" ខ្ញុំខ្ជិលដល់ថ្នាក់នេះឬ?"

" អ្នកប្រុសមានខ្ជិលឯណា អ្នកប្រុសឈឺតើ"

រឿងគំនុំភរិយាដើម🩸Where stories live. Discover now