Ep2 ជួបគ្នាម្ដងទៀត

40 14 5
                                    

* ថ្ងៃថ្មី

Jungwon បានមកសាលារៀនដោយជិះកង់របស់ខ្លួនមក គេបានដើរតម្រង់ទៅរកថ្នាក់រៀនរបស់គេ ចំពេលដែលលោកគ្រូបន្ទុកថ្នាក់ទៅដល់ថ្នាក់គេល្មម
" សួស្តីកូនៗទាំងអស់គ្នា លោកគ្រូឈ្មោះ kim seokjin ជាគ្រូបន្ទុកថ្នាក់របស់អ្នកទាំងគ្នា នឹងជាគ្រូបង្រៀនមុខវិជ្ជាអក្សរសាស្ត្រកូរ៉េ ថ្ងៃនេះជាថ្ងៃចូលរៀនដំបូងរបស់អ្នកទាំងអស់គ្នា ចឹងលោកគ្រូសុំហៅឈ្មោះអ្នកទាំងអស់គ្នាសិនណា " Jin ក៏ចាប់ផ្តើមហៅឈ្មោះសិស្សម្ដងម្នាក់ៗរហូតដល់គ្រប់គ្នា ដោយនៅក្នុងថ្នាក់នេះមានសិស្សចំនួន 54 នាក់
" Okay ចឹងមកគ្រប់ចំនួនអស់ហើយ គ្រូសុំឲប្អូនៗឡើងមកចាប់លេខតុម្ដងម្នាក់ៗ ដើម្បីរកកន្លែងអង្គុយ " Seokjin និយាយរួចក៏លើកប្រអប់មួយឡើងមកលើតុ ហើយសិស្សក៏នាំគ្នាឡើងមកចាប់តុអង្គុយម្តងម្នាក់ៗទាំងមុខជូ ដោយសារតែពួកគេត្រូវឃ្លាតពីតុមិត្តរបស់គេ នឹងឯង គ្រូ jin ចេញមកបំបែកបំបាក់ក្រុមគេម៉ងហាស

ងាកមក Jungwon វិញគេចាប់បានតុទី3 ជួទី4 ដោយនៅតុនោះមានម្ចាស់ម្នាក់ហើយ រាងតូចក៏ដើរទៅរកកន្លែងអង្គុយរបស់ខ្លួន
" សួរស្តី " Jungwon ប្រមូលភាពក្លាហាននិយាយទៅកាន់ក្មេងប្រុសដែលខ្លួនត្រូវអង្គុយជាមួយនេះមុន ក្មេងប្រុសនោះក៏បានងាកមកមើលមុខគេ
" សួស្តីអាល្អិត ជួបគ្នាទៀតហើយ " Sunghoon ងាកមកញញឹមចេញថ្ពាល់ខួចដាក់រាងតូច រាងតូចគិតមួយភ្លេតទើបនឹកឃើញថាជាមនុស្សម្នាក់ដែលបានជួយរើសសៀវភៅគេម្សិលមិញ រាងតូចក៏ចូលទៅអង្គុយក្បែររាងក្រាស់ រួចតបទៅវិញទាំងញញឹមដូចគ្នា
" មិនមឹកស្មានថាជួបឯងម្តងទៀតសោះ ហើយរៀនថ្នាក់ជាមួយគ្នាទៀត " Jungwon
" ត្រូវហើយឯងឈ្មោះអី " Sunghoon
" Jungwon " Jungwon
" ខ្ញុំ Sunghoon ឈ្មោះឯងពិរោះណាស់ " Sunghoon

" បានហើយៗប្អូនៗឈប់ជជែកគ្នា ពួកយើងនៅមានបន្តរើសប្រធានថ្នាក់ទៀត ចឹងសុំប្អូនណាចង់ឈរឈ្មោះក៏ឡើងមកខាងមុខមក " jin និយាយឡើងធ្វើឲសិស្សគ្រប់គ្នានៅក្នុងក៏នាំគ្នាស្ងាត់ រាងតូចនិងរាងក្រាស់ក៏ស្ងាត់ដូចគ្នា ហើយគ្រប់គ្នាក៏ចាប់ផ្តើមជ្រើសរើសប្រធានថ្នាក់

* ម៉ោងសម្រាក

នេះជាម៉ោងសម្រាកញុាំបាយថ្ងៃត្រង់របស់សិស្សគ្រប់គ្នា ពួកគេក៏នាំគ្នាចូលមកកង់ទីនដើម្បីញុាំអាហារពេលថ្ងៃជាមួយមិត្តៗរបស់ពួកគេរៀងៗខ្លួន sungwon ក៏ដូចគ្នា
" ឯងញុាំអីយើងទៅយកឲ " Sunghoon
" មិនដឹងទេឯងយកអី យើងយកនឹង " Jungwon
រាងក្រាស់ក៏មិនបានសួរទៀតដែរ គេក៏ទៅទិញបាយពីរចានមក នឹងមានទឹកដោះគោជូមួយកំប៉ុងផងដែរ
" ឲឯង " Sunghoon ហុចទឹកដោះគោនោះទៅឲរាងតូច
" ឲយើង អរគុណយកត្រូវចិត្តយើងល្អណាស់ " Jungwon សើចស្ញេញដាក់រាងក្រាស់
" និយាយចឹងឯណាមិត្តឯងផ្សេងទៀត " Sunghoon ឃើញថាអ្នកផ្សេងគេមានមិត្តចាស់ៗមកដើរជាមួយដែរ ខុសគេតែរាងតូចដូចជាមិនឃើញអ្នកណាមកដើរជាមួយសោះទើបគេសួរបែបនេះ
" ខ្ញុំគ្មានមិត្តទេ " Jungwon ឆ្លើយរួចក៏ដាក់បាយចូលមាត់មួយម៉ាត់ទាំងទម្លាក់ទឹកមុខ
" គ្មានមិត្ត ចឹងមិនអីទេ យកយើងធ្វើមិត្ត យើងនឹងធ្វើជាមិត្តពាន់ឆ្នាំរបស់ឯងតែម្ដង " Sunghoon ស្ងាត់មួយសន្ទុះទើបតបទៅរាងតូចវិញទាំងញញឹម ដាក់ អារម្មណ៍កក់ក្ដៅដែលរាងក្រាស់ផ្តល់ឲមិនដឹងបានមកពីណាស្រាប់តែចូលមកកម្តៅបេះដូងរបស់គេ ឲមានភាពកក់ក្តៅភ្លាមៗត្រឹមតែសម្តីប៉ុន្មានសោះ នេះហើយបេះដូងមនុស្សឯកា
" មែនហ៎ កុំបានតែមាត់ " Jungwon
រាងក្រាស់មិនបានតបទេ គ្រាន់តែញញឹមដាក់និងងក់ក្បាលបន្ទិចពួកគេក៏បញ្ឈប់ការសន្ទនានាំគ្នាញុាំបាយវិញដោយសារជិតដល់ម៉ោងរៀនទៀតហើយ ពួកគេត្រូវរៀនពីរម៉ោងទៀតទើបដល់ម៉ោងចេញ

មិត្តរួមថ្នាក់ // Sungwon Where stories live. Discover now