Ep 4 សិស្សថ្មី

42 14 6
                                    

*2 ឆ្នាំក្រោយមក (សុំរំលងថ្នាក់ទី11 ចោលហើយ)

   រំលងទៅ2 ឆ្នាំទំនាក់ទំនងរបស់ពួកគេកាន់តែស្អិតរមួតលើសដើមស្ទើតែដូចគូស្នេហ៍ទៅហើយ ពេលនេះពួកគេរៀនដល់ថ្នាក់ទី12 ហើយ ថ្ងៃនេះក៏ដូចជារាល់ដង រាងក្រាស់ក៏បានមកឈប់ចាំយករាងតូចទៅសាលាជាមួយគ្នាគ្រាន់តែថាពេលនេះពួកគេប្តូមកជិះឡានវិញ
" ក្មួយ sung មកហើយមែនទេ ចូលញុាំបាយសិនឬអត់ " Tea កំពុងឈរស្រោចទឹកផ្កានៅខាងមុខផ្ទះ ក៏និយាយរាក់ទាក់ទៅកាន់អនាគតកូនប្រសារ
" បាទអត់ទេ ពូចុះ Jungwon រៀបចំខ្លួនហើយឬនៅ " Sunghoon ចុះពីលើឡាននិយាយតបទៅកាន់Tea ទាំងស្នាមញញឹមជាប់លើថ្ពាល់
" កំពុងញុាំបាយនៅខាងក្នុង ក្មួយចូលទៅហៅគេបន្ទិចទៅ ពូជាប់ដៃហើយ " Tea
រាងក្រាស់ក៏ងក់ក្បាលយល់ព្រម រួចក៏ដើរចូលទៅក្នុងផ្ទះដើម្បីហៅ Jungwon មកដល់ឃើញគេកំពុងតែញុាំបាយបណ្តើរអានសៀវភៅបណ្តើ វាជាសៀវភៅដែល i.n ទិញមកកាលពីម្សិលមិញ រាងតូចអានឡើងជក់ដល់ថ្នាក់ដួសបាយដាក់ស្លាបព្រាហើយមិនញុាំនោះទេ ព្រោះភ្នែករវល់តែសម្លឹងអក្សរនៅក្នុងសៀវភៅ
*ភូស
" អួយ " Jungwon ស្រែកយ៉ៃដោយសារយែរាងក្រាស់ចូលមកខោកគេ តាមពិតទៅរាងក្រាស់ខោកមិនជាឈឺប៉ុន្មានទេប៉ុន្តែមនុស្សវារំអួយ
" យើងឈឺណា " Jungwon ងាកមកពេបមាត់ដាក់រាងក្រាស់ក្នុងចិត្តក៏នឹកខឹងដែរតែធ្វើអីមិនកើតវ៉ៃមិនឈ្នះគេ
" បាយមួយចាននឹងឯងប្រុងញុំាប៉ុន្មានម៉ោង " Sunghoon សម្លឹងទៅបាយនៅក្នុងចានគឺថានៅទាំងអស់
" មួយភ្លេតក៏ហើយៗ " Jungwon
" ចឹង2 នាទីទៀតញុាំឲហើយយើងចាំឯងនៅក្នុងឡាន " Sunghoon ក៏ទាញយកសៀវភៅ និងកាតាបរបស់រាងតូចដើរទៅមុនធ្វើមិនដឹងឯ រាងតូចឮបែបនេះក៏ប្រញាប់កាយបាយចូលមាត់ធ្វើយ៉ាងមិចញុាំឲបានលឿនមិនចឹងអាបុិនឹងទៅចោលខ្លួនមិនខាន

បន្ទិចក្រោយមករាងតូចក៏បានចេញមកទាំងមុខជូ ហើយនៅក្នុងដៃមានកាន់ដបទឹកមួយស្អាតមែនទេន វាជាកាដូរដែលរាងក្រាស់បានឲខ្លួននៅថ្ងៃខួបកំណើត រាងតូចតែតែប្រើវាជាប្រចាំ ធ្វើម្ចាស់កាដូក៏សប្បាយនៅពេលដែលឃើញគេប្រើរបស់ដែលខ្លួនទិញឲបែបនេះ
" Jungwon កូនមកហើយមែនទេ " Tea
" បាទ appa ចឹងកូនជម្រាបលាទៅសាលារៀនសិនហើយ " Jungwon
" ពូខ្ញុំទៅសិនហើយ " Sunghoon
Tea ក៏បានងក់ក្បាល ហើយក៏បានចាប់រាងតូចមកថើបមួយខ្សឺតដែរមុនពេលដែលអ្នកទាំងពីរចេញទៅ

មិត្តរួមថ្នាក់ // Sungwon Where stories live. Discover now