ក្រោយពីអង្គុយរៀនអស់ជាច្រើនម៉ោង ពេលនេះក៏ដល់ម៉ោងសម្រាកហើយ អ្នកទាំង5 ក៏បានចេញពីថ្នាក់សម្ដៅទៅរកកង់ទីនដើម្បីញុាំអាហារពេលថ្ងៃ
" ថ្ងៃនេះគ្រូរៀនយូដល់ហើយ យើងឃ្លានឡើងចង់ដាច់ក្រពះហើយ " Jake ចេញពីថ្នាក់មកទាំងមុខជូរ ឯមាត់ក៏រអ៊ូមិនឈប់ ដោយសារតែថ្ងៃនេះគ្រូរៀនលើសម៉ោងដល់ទៅ20 នាទី ក្រពះរបស់គេកូស្ទើរតែដាច់ហើយ
" ឯងដើរឲលឿនទៅ យើងក៏ឃ្លានមិនចាញ់ឯងដែរ " Jungwon រុញ jake ពីក្រោយធ្វើឲចលានរបស់ពួកគេលឿនជាងមុន បើកម្លោះទាំង3 យើងវិញ ឲស្ងាត់ឈឹង
" អ្នកទាំង3 ឈប់សិន " Suna
រាងក្រាស់ទាំង 3យើងក៏ងាកមកមើល
" អឺ គឺថាខ្ញុំចូលរួមជាមួយអ្នកទាំងបានទេ ដោយសារតែខ្ញុំមិនមានមិត្តភក្តិទេ " Suna និយាយទាំងបង្ហាញទឹកមុខកម្សត់ ហើយដូចអ្នកទាំងអស់គ្នាដឹងចឹង ថា Heesung និង Niki សុទ្ធតែចូលចិត្តនាង ដូច្នេះហើយគ្មានពាក្យថាប្រកែកទេ
" បាទបាន ចឹងឆាប់មកជាមួយពួកយើងមក " niki និយាយទាំងញញឹមព្រាន កញ្ញារូបស្រស់របស់យើងក៏បានចូលទៅដើរជាមួយពួកគេសំខាន់គឺដើរទៅឲជាប់នឹង Sunghoon តែម្ដង នាងញញឹមមុខរីកដូចគ្រាប់ជីចឹងព្រោះបានដើរជិត cr តែគួរឲស្ដាយញញឹមមិនបានយូទេព្រោះរាងក្រាស់បានដើរទៅហួសនាងមុនបាត់ទៅហើយ
" យើងទៅជួយលើកបាយ jake និង Jungwon សិន " Sunghoon ក៏ដើរទៅមុនបាត់ទៅបន្ទិចក្រោយមកពួកគេក៏បានញុាំបាយតាមដូចបំណង Jungwon និង jake គឺថាកាយញ៉ុកៗតែម្ដង រាងក្រាស់វិញទើបតែមកអង្គុយក្រោយគេ ដោយមិនភ្លេចយកភេសជ្ជៈយកមកឲរាងតូចនោះទេ
" អរគុណហើយ " Jungwon ទទួលភេសជ្ជៈពីដៃរាងក្រាស់ដោយភ្លេចនិយាយអរគុណ សកម្មភាពរបស់អ្នកទាំងពីតក៏ត្រូវបានសង្កេតដោយ suna ផងដែរ នាងមានអារម្មណ៍ថា2 នាក់នេះដូចមិនមែនត្រឹមមិត្តធម្មតានោះទេ
" Suna ហេតុអីមិនញុាំមិនត្រូវមាត់មែនទេ " Niki គឺអង្គុយជាប់ suna
" អរ អត់ទេ ខ្ញុំគ្រាន់តែមិនសូវឃ្លាន " Suna
"Hyung ! ហេតុអីថ្ងៃនេះក្រចេញម្លេះ " Sunoo រត់មកជាមួយនឹង Felix ចេះពីកន្លៀតណាក៏មិនដឹង
" ក៏គ្រូថែមម៉ោងបានយូចឹង " Sunghoon
" ហើយនេះជាអ្នកណា " Sunoo ចង្អុលទៅ suna
" នេះគឺ suna នាងជាសិស្សថ្មី ហើយ suna នេះគឺ Sunoo ជាប្អូនរបស់ Sunghoon ហើយ Felix ជាមិត្តរបស់ sunoo "Heesung
" សួរស្តីណា " Suna គ្រាន់តែឮជាប្អូនរបស់រាងក្រាស់ភ្លាមក៏ប្រញាប់រាក់ទាក់ស្វាគមន៍យ៉ាងលឿន
" បាទសួស្ដី Suna ជាតារាល្បីដែលគេផ្អើលមួយព្រឹកនឹងមែនទេ " Felix សួរធម្មតាទោះស្អាតយ៉ាងណាក៏ Felix មិនបានចាប់អារម្មណ៍ជាមួយដែរ បើ Suna វិញគ្រាន់តែក៏ងក់ក្បាល ប៉ុណ្ណោះ
" ហើយបង niki ជិតស្និទ្ធជាមួយបង Suna ម៉េស " Felix និយាយរួចដៀងភ្នែកទៅមើល sunoo sunoo វិញក៏ងាកទៅមើល niki មួយថ្ងៃហើយមិនបានចាប់អារម្មណ៍
" អឺ គឺ មានឯណា បងឃើញកន្លែងនេះទំនេរទើបមកអង្គុយទៅ តែមិនអីទេបងដូកន្លែងក៏បាន " Niki ក៏ងើបដូកន្លែងមកអង្គុយបន្ទាប់ពី jake វិញ Sunoo និង Felix ក៏ចូលទៅអង្គុយនៅតុនឹងដូចគ្នា