រំលងទៅប៉ុន្មាន មួយខែ ដែល Sungwon រៀនបានរៀនជាមួយគ្នាទំនាក់ទំនងរបស់ពួកគេក៏ស្និតស្នាលគ្នាជាងមុន ដែល ដូចពេលនេះអញ្ចឹង រាងក្រាស់នៅគំដររាងតូចអានសៀវភៅនៅក្នុងបណ្ណាល័យ មិនបានទៅលេងបាល់ដូចមុននោះទេ តែក៏មិនមែនថាមិនលេងសោះដែរ គ្រាម់តែមិនលេងរាល់ថ្ងៃដូចពីមុន
" កូនទាំងពីរមិនទាន់ត្រឡប់ទៅវិញទេហេស នេះដល់ម៉ោងបិតបណ្ណាល័យហើយ " jisoo
" អរសុំទោសផងអ្នកគ្រូពួកខ្ញុំភ្លេចមើលម៉ោង " Sungwon ក៏ប្រញាប់រៀបចំកាតាបនឹងដាស់រាងក្រាស់ឲភ្ញាក់ នឹងអាលបានទៅផ្ទះ រាងក្រាស់មកកំដររាងតូចអានសៀវភៅគឺកំដរពិតមែនខ្លួនគេមិនសូវអានទេ ដេកលក់តែរហូតនឹង ថ្ងៃខ្លះលក់តាំងពីចូលមកដល់ក្នុងបណ្ណាល័យភ្លាមតែម្ដង
" Sunghoon ងើបទៅផ្ទះ" Jungwon
" ហុឹម លឿនម្លេះ" Sunghoon ងើបនិយាយទាំងមមីមមើព្រោះមិនទាន់ស្វាងដេកនៅឡើយ
" លឿនស្អីឯងម៉ោង5 ហើយលឿនមក " Jungwon វ៉ៃស្មាគេមួយដៃដេកឡើងលែងដឹងម៉ោងដឹងពេលអស់ហើយ
ពួកគេក៏នាំគ្នាដើរទៅរកយាន្តជំនិះរបស់ពួកគេ គឺជាកង់នឹងឯងរាងក្រាស់បានយកឡានមកទុកនៅផ្ទះរាងតូចជារាងរាល់ថ្ងៃហើយក៏ជិះកង់ឌុបរាងតូចមករៀននឹងឯង គេមិនដឹងបានទម្លាប់នេះមកពីណាទេ បានជិះកង់ជាមួយគ្នាតែម្ដងញ៉ាមដល់អីឡូវ
" យើងមិនយល់ឯងទេ ឡានមានមិនជិះមកសុខចិត្តជិះកង់ជាមួយយើងនៀក " Jungwon និយាយទាំងក្រវីក្បាលមិនយល់
" កុំសុាំញុាំច្រើនពេក ទៅផ្ទះឬអត់ " Sunghoon
" ប្រាកដជាទៅហើយ សួរអីឡប់ៗចឹង " Jungwon
" បើទៅឡើងកង់មក កុំរអ៊ូច្រើនពេក " Sunghoon
រាងតូចក៏ឡើងទៅជិះពីក្រោយរាងក្រាស់ រាងក្រាស់ក៏បានចាប់ដៃរាងតូចឲមកអោបចង្កេះខ្លួនមុននឹងនិយាយថា
" អោបយើងឲជាប់ប្រយ័ត្នធ្លាក់ " Sunghoon
រាងតូចក៏ព្រមអោបដោយមិនប្រកែកអីបន្ទិចរាងក្រាស់ក៏ញញឹមបន្ទិចមុននឹងធាក់កង់ចេញទៅ
ដោយសារតែពេលនេះម៉ោង 5ជាងទៅហើយនៅតាមផ្លូវត្រឡប់ទៅផ្ទះពួកគេក៏បានឈ្លៀតមើលថ្ងៃលិច ជិះកង់ប្រលែងគ្នាបណ្តើរ ជិះកង់ឡើងរេពេញផ្លូវ សំណាងហើយដែលផ្លូវនេះស្ងាត់ បើមានឡានអី ពួកគេលែងបានប្រលែងគ្នាហើយការធ្វើដំណើរដ៏សែនរញ៉េរញ៉ៃធ្វើឪពួកគេមកដល់ផ្ទះមេឃស្ទើរតែងងឹតទៅហើយ Tea ក៏បានចេញមកមើលដោយសារលើសម្លេងកង់ចូលផ្ទះ
" មកវិញហើយមែនទេ ក្មួយ sung នៅញុាំបាយល្ងាចជាមួយគ្នាសិនមក " Tea
" បាទមិនអីទេពូ " Sunghoon ញញឹមតបទៅគាត់វិញទាំងគួរសម
" យ៉ាងមិចរើសអើងបាយផ្ទះយើងហេស appa មិនបាច់ហៅទេ គេកូនអ្នកមានណាម៉ាក់ម្ហូបដូចពួកយើងនេះគេញុាំមិចនឹងចូលទៅ " Jungwon និយាយធ្វើដូចជាអន់ចិត្តរួចដើរចូលទៅក្នុងត្រុយ មិនខ្ចីងាកមើលក្រោយ
" កុំប្រកាន់គេអីក្មួយ " Tea
" បាទមិនអីទេមីង ខ្ញុំមិនប្រកាន់ទេ តែជ្រុលជា Jungwon ថាខ្ញុំបែបនេះហើយ ខ្ញុំសុំបាយផ្ទះមីងមួយពេលហើយ " Sunghoon
" បាទក្មួយ ចូលមក " tea ក៏នាំរាងក្រាស់ដើរចូលទៅក្នុងផ្ទះទៅ មកដល់យើងបានឃើញប៉ារបស់រាងតូចគឺ Jungkook និងបងប្រុសគេម្នាក់ទៀតគឺ jeongin
" ជម្រាបសួរលោកពូ បង i.n " Sunghoon
" កូន i.n ទៅហើយប្អូនមកចុះមកញុាំបាយ " Tea
" បាទម៉ាក់ " i.n ក៏ប្រញាប់ឡើងទៅហៅប្អូនឲចុះមកក្រោមព្រោះមានភ្ញៀវនៅចាំញុាំបាយ*Skip
ទម្លាប់របស់ពួកគេក៏បានកើតឡើងជាប្រចាំថ្ងៃ ទំនាក់ទំនងរបស់ពួកគេស្ទើរតែលើសពីមិត្តទៅហើយ ទាំងការបារម្ភ
ទាំងការមើលថែគ្នា គូស្នេហ៍ល្មមមិនបានប្រហែលពួកគេផង ពេលនេះក៏ដល់រដូវត្រជាក់ទៅហើយ មានព្រឹលធ្លាក់ គ្របដណ្តប់ស្ទើរតែគ្រប់ទីកន្លែង ឯ Jungwon គេជាមនុស្សចាញ់ត្រជាក់ណាស់ រងាម្ដងៗស្ទើតែកកខ្លួនហើយ
" Jungwon ល្ងាចនេះដើរលេងទេ " Sunghoon
" យើងមិនចង់ទៅទេ ត្រជាក់ណាស់ " Jungwon
" ទៅៗណា ដើរលេងតាមផ្សារទំនើប ឬក៏ទៅមើលកុនក៏បានទីនោះមិនត្រជាក់ទេ ឯងធ្វើយល់ព្រមជាមួយយើងម្ដងទៅមើល បបួលលើកណាក៏អត់ " Sunghoon ងាកមុខទៅម្ខាង ទំនងជាអន់ចិត្តហើយ
" អឺៗ ទៅក៏បាន អីឡូវនេះចេះងរទៀតណ៎ " Jungwon អោនមិខទៅជិតរាងក្រាស់ដើម្បីញ៉ោះរាងក្រាស់ ព្រោះបើតាមតែស្គាល់រាងក្រាស់មក នៅជាមួយអ្នកដទៃគេជាមនុស្សស្ងប់ស្ងាត់ណាស់ មិនគួរណានៅជាមួយគេញិកញ៉ក់ដូចជាក្មេង នៅមានចរឹកង៉ក់ងរនេះទៀត ល្មមៗអីងរមិនទាន់ក្រាស់ទេ
" ធ្វើលំហាត់ទៅកុំមកញ៉ោះយើង " Sunghoon រុញរាងតូចឲទៅឆ្ងាយពីខ្លួនបន្ទិចរួចក៏អោនធ្វើលំហាត់បាត់មិនខ្វល់ពីរាងតូច ឯរាងតូចក៏នឹកអស់សំណើចបន្ទិចដែរថ្ងៃនេះពួកគេចេញពីរៀនមកក៏មកផ្ទះតែម្ដង ព្រោះត្រូវទៅដើរលេងនោះអី បន្ទិចក្រោយមករាងក្រាស់ក៏បានមកដល់មុខផ្ទះរបស់រាងតូច រាងតូចបានឈរចាំគេរួចជាស្រេចនៅនុងមុខផ្ទះមកដល់ឡើងឡានទៅដើរលេងតែម្ដង
" ថ្ងៃនេះតែងខ្លួនស្អាតដល់ហើយណ៎ " Sunghoon
" ឈុតនេះបងទើបតែទិញឲ ទើបយកមកសម្ភោធតែម្ដងទៅ " Jungwon
" ចឹងយើងរកទិញឲឯងដែរសិន ដើម្បីឲឯងបានពាក់ស្អាតៗបែបនេះរាល់ថ្ងៃ " Sunghoon
" យើងមិនពាក់ទេ " Jungwon
" ហេតុអី " Sunghoon ងាកមកនិយាយទាំងទម្លាក់ទឹកមុខ រាងតូចក៏សើចបន្ទិច
" ឲពាក់រាល់ថ្ងៃយ៉ាងមិចបើ ឯកសណ្ឋានសិស្សជាប់ខ្លួនរាល់ថ្ងៃនឹង ហិហិ " Jungwon និយាយសើចស្ញេញដាក់រាងក្រាស់
" ឯងនេះ" Sunghoon រកពាក្យតបមិនបានដោយសារតែរាងតូចធ្វើសុីចិត្តខ្លួនបាន គេភ្លេចទៅថារាល់ថ្ងៃនេះនៅរៀនគឺត្រូវស្លៀកឯកសណ្ឋានសិស្សរាល់ថ្ងៃនឹងហើយ ពួកគេក៏បញ្ឈប់ការសន្ទនា ងាកមកផ្តោតលើការបើកបរវិញTo be continue...
តិចបន្ទិចហើយ ចាំភាគក្រោយសរសេរឲច្រើនវិញ 😁