ថ្ងៃនេះជាថ្ងៃបើកបវេសនកាលរបស់វិទ្យាល័យមួយក្នុងទីក្រុងសេអ៊ូល សាលានេះក៏បានជាប់ចំណាត់ថ្នាក់លេខ2 ជាសាលាល្អ ទាំងផ្នែកសិក្សានិងបរិស្ថាន ជាពិសេសការគ្រប់គ្រងមានរបៀបនឹងវិន័យត្រឹមត្រូវគ្មានការសុីសំណូកសូកប៉ាន់នោះទេ
ក្រលេកមកមើលតួឯករបស់យើងដែលមានឈ្មោះថា Joen Jungwon ដែលជាកូនប្រុសពៅរបស់ Joen Jungkook និង Kim Teahyung ឆ្នាំនេះគេមានអាយុ15 ឆ្នាំហើយ ស្ថានភាពគ្រួសាររបស់គេមិនមែនជាអ្នកក្រនោះទេគ្រាន់តែមិនមានកប់ពពកនោះទេ ពួកគេរស់នៅក្នុងផ្ទះមួយធំល្មមសម្រាប់សមាជិក 4 នាក់និង អ្នកបម្រើ3 នាក់ប៉ុណ្ណោះ
ថ្ងៃនេះជាថ្ងៃចូលរៀនវិទ្យាល័យដំបូងរបស់ Jungwon គេមិនមានមិត្តភក្តិនោះទេ កាលនៅអនុវិទ្យាល័យគេក៏មានដែរតែអាចនិយាយបានថាគេតែងតែរាប់អានមិត្តខុសរហូត ទើបគេសម្រេចចិត្តថានឹងមិនរាប់អានអ្នកណាទៀតនោះទេ ថ្ងៃនេះនាយតូចនិងសិស្សដទៃទៀតត្រូវមកសាលាដើម្បីជួយរៀបចំ និងស្តាប់ពិន័យសាលាគ្រប់ៗគ្នា
" ឈប់សិនប្អូន តើអាចជួយអ្នកគ្រូបន្ទិចបានទេ " Jisoo បានហៅរាងតូច ដែលរៀបនឹងចាកចេញពីសាលប្រជុំរបស់សាលា រាងតូចក៏បានងាកមកតាមសម្លេង
" អ្នកគ្រូមានការអីមែនទេ" Jungwon អោនគោរពទៅកាន់ Jisoo បន្ទិចបង្ហាញជាការគោរពព្រោះតែ Jisoo គ្រូនៅទីនេះ គាត់កាន់ខាងបណ្ណាល័យ
" អរគឺអ្នកគ្រូចង់ឲប្អូនទៅជួយលើកសៀវភៅទៅដាក់នៅបណ្ណាល័យបន្ទិចព្រោះ លោកគ្រូនាយកទើបតែឲគេយកសៀវភៅថ្មីៗមកបន្ថែម ប្អូនអាចជួយអ្នកគ្រូបានទេ " Jisoo និយាយទាំងរាងក្រែងចិត្តបន្ទិចដែរ តែសៀវភៅច្រើនណាស់គេលើកមិនអស់នោះទេ
" អរបាទបានអ្នកគ្រូ " jw
អ្នកទាំងពីរក៏ចាប់ផ្តើមនាំគ្នាជញ្ជូនសៀវភៅចូលទៅក្នុងបណ្ណាល័យ រាងតូចជញ្ជូនតែម្នាក់ឯងប៉ុណ្ណោះ ចំណែក Jisoo គឺនៅជួយរៀបចំសៀវភៅជាមួយនឹងសិស្សស្រីដទៃទៀត" សៀវភៅប៉ុណ្ណេះគួរលើកតែម្ដងឬចាំមកម្ដងទៀត " jw ឈរគិតតែម្នាក់ឯងដោយសារតែសៀវភៅនៅសល់ច្រើនដែរ បើគេលើកទាំងអស់វាអាចនឹងបាំងផ្លាវ តែបើចែកវាជាពីរជើងវាដូចជាស្ទើ
" ស្មានេះគេទៅផ្ទះអស់ហើយ ប្រហែលជាគ្មានអ្វីមកបាំងផ្លូវទេ លើកទាំងអស់ទៅ " Jw ក៏ប្រមូលសៀវភៅដាក់ត្រួតគ្នារួចក៏ចាប់លើកចេញទៅ បន្ទាប់ពីយកសៀវភៅដែលនៅសល់ត្រួតលើគ្នាទៅវាក៏មានកម្ពស់ខ្ពស់ដែរធ្វើឲរាងតូចពិបាកមើលផ្លូវជាខ្លាំង ជូនជាចៃដន្យមិនដឹងមានសិស្សមកពីណាទេ រត់មកបុកនឹងរាងតូចមួយទំហឹងធ្វើឲរាងតូចត្រូវដួលអុកគូទទៅក្រោយឯសៀវភៅទាំងប៉ុន្មានក៏ធ្លាក់រប៉ាត់រប៉ាយអស់ ចិត្តចង់ងាកទៅស្តីឲសិស្សប្រុសដែលរត់បុកខ្លួនមុននេះតែក្មេងប្រុសនោះបានរត់ទៅឆ្ងាយហើយ គេបានត្រឹមតែខាំមាត់សង្កត់ចិត្តកុំឲខឹងរួចក៏ចាប់ផ្តើមប្រមូលសៀវភៅវិញ