ភាគទី០៥

119 21 7
                                    

ល្ងាចម៉ោងប្រាំមួយ Dew ចេញពីធ្វើការត្រឡប់មកផ្ទះវិញ ធ្វើឲ្យអ្នកផ្ទះរៀងផ្អើលបន្តិចព្រោះរាល់ដល់ទាល់តែយប់ជ្រៅទើបចូល ។

" កូន Dew ទៅសម្អាតខ្លួនសិនទៅ អាងមកញ៉ាំបាយ " អ្នកជាម្តាយដែលកំពុងរៀបចំអាហារប្រាប់ទៅកូនព្រោះគាត់រៀបចំជិតរួចហើយ

" បាទ " Dew ក៏ឡើងទៅបន្ទប់ដើម្បីសម្អាតខ្លួន គេគ្រាន់តែបើកទ្វារចូលមកក៏ប្រទះឃើញប្រពន្ធរបស់គេអង្គុយលើគ្រែសម្លឹងមក ។ នាយក៏ធ្វើមិនចាប់អារម្មណ៍ហើយក៏ដោះខោអាវចូលទៅងូតទឹក។
Nani ពេលដែលប្តីចូលទៅបាត់គេក៏ប្រទះឃើញនៅលើអាវ Dewដែលនៅក្នុងកន្រ្តកមានប្រឡាក់គ្រែមក្រហមឆ្អិនឆ្អៅ នេះបញ្ជាក់ឲ្យច្បាស់ថាប្តីរបស់គេមានស្រីហើយ ។ ប៉ុន្តែគេក៏មិនអាចធ្វើអ្វីបានដែរ មានតែបណ្តោយតាមហ្នឹង។

បន្ទាប់ពីងូតទឹកស្លៀកពាក់ហើយ Dew ក៏រៀបចុះទៅក្រោមប៉ុន្តែឃើញប្រពន្ធគេនៅអង្គុយថ្មឹងអត់មកតាម។

" ឯងមិនទៅញ៉ាំបាយទេហេស៎?!! " Dew សួរមុនស្មើ

" បាទ " Nani ឆ្លើយហើយក៏ប្រញាប់ក្រោកមកហើយដើរពីក្រោយDew

មកដល់តុបាយ Dew ក៏អង្គុយចុះយ៉ាងប្រងើយ ឯអ្នករួមតុក៏ ស្ងាត់ជ្រាបមិននិយាយមួយម៉ាត់ Naniមិនដឹងធ្វើយ៉ាងម៉េចមានតែអង្គុយជិត Dew ហ្នឹងឯង។

" ញ៉ាំឲ្យច្រើនណា " អ្នកស្រី Jirawat ចាប់ម្ហូបឲ្យ Java ហើយក៏អង្អែលក្បាលកូនតិចៗ

" បាទម៉ាក់ " java ញញឹមទាំងបាយពេញមាត់មើលទៅគួរឲ្យស្រឡាញ់

" .... " ឯ Nani បានត្រឹមលួចមើលនឹងមានចិត្តច្រណែនព្រោះគេតាំងពីតូចមកមិនមានប៉ាម៉ាក់យកចិត្តទុកដាក់បែបនេះទេ។ ទឹកភ្នែកមិនដឹងមកពីណាក៏សម្រុកចេញមករៀបនឹងស្រក់ ប៉ុន្តែ Nani ព្យាយាមទប់ និងឱនមុខចុះញ៊ាំបាយ ព្រោះមិនចង់ឲ្យគេឃើញ។

" ..... " មានតែ Java ប៉ុណ្ណោះដែលមើលមក Nani ប៉ុន្តែគេក៏មិនយល់ដែរហេតុអីប៉ាម៉ាក់គេមិននិយាយជាមួយហើយថែមទាំងមិនខ្វល់ទៀត សូម្បីតែបងប្រុសគេ តើហេតុអី?

ម្នាក់ៗគ្មាននរណាខ្វល់ខ្វាយពីNaniឡើង ទាំងដែលមុខមាត់ជាំហើយ គ្មានអ្នកសួរនាំមួយមាត់ ។ មិនបាច់ឆ្ងល់ទេថាហេតុអ្វីព្រោះពួកគេមានគម្រោងការដាក់គ្នាទៅវិញទៅមក។ ( លោក Jirawat និងលោក Hirunkit)

ល្បែងស្នេហ៍Where stories live. Discover now