Dew Jirawat
Nani Hirunkit
Ryu Hirunkit (បងចិញ្ចឹមរបស់ Nani)
Java Jirawat ( ប្អូនបង្កើតរបស់ Dew)______________________________
ភូមិគ្រឹះដ៏ធំស្កឹមស្កែមួយរបស់ត្រកូល Jirawat វាមើលទៅស្រស់ស្អាតណាស់ប៉ុន្តែអ្នកដែលនៅខាងក្នុងហាក់កំពុងមានរឿងឈ្លោះប្រកែកគ្នានៅតុបាយ" ខ្ញុំប្រាប់ប៉ាហើយខ្ញុំមិនរៀបការទេ " Dew ដែលជាកូនច្បងរបស់ត្រកូល Jirawat ក្រោកឈរទះតុមួយទំហឹងនិងស្រែកសំឡុតទៅប៉ារបស់គេ
" តែឯងត្រូវតែធ្វើតាមប៉ា " លោក Jirawat ក៏មិនចាញ់ដែរក្រោកឈរចង្អុលទៅមុខកូនប្រុសសម្លុកខ្លាំងៗ
" Java មកទៅបន្ទប់កូនណា " អ្នកជាម្ដាយឃើញឪកូនគេបង្កើតសង្គ្រាមហើយក៏ហៅកូនពៅទៅក្នុងបន្ទប់ព្រោះមិនចង់ឲ្យឃើញនិងដឹងឮអ្វីទាំងអស់ព្រោះគេនៅក្មេង
" បាទ " java មិនប្រកែកច្រើនក៏ទៅតាមការប្រាប់របស់ម្ដាយទៅបន្ទប់បាត់ទៅព្រោះគ្រួសាររបស់គេតែអញ្ចឹងរហូតហ្នឹង
" Dew. បង . ត្រជាក់ចិត្តសិនទៅណា " លោកស្រីJirawat ចូលមកសម្រកសម្រួលព្រោះឪកូនគេនេះសម្លឹងមើលមុខគ្នាដូចចង់ស៊ីសាច់ហុតឈាម
" ឯងត្រូវតែរៀបការដាច់ខាត បើមិនដូច្នេះទេឯងកុំគិតថានឹងអាចចេញពីផ្ទះនេះរួចឲ្យសោះ " លោកJirawatនិយាយមួយឃ្លាទាំងកំហឹងរួចក៏ឡើងទៅបន្ទប់បាត់
" ហ៉ើយ " Dew ដោយទាន់ទុក្ខកំហឹងមិនបានក៏វាស់ចានដែលនៅលើតុធ្លាក់បែកខ្ទេចខ្ទីគ្មានសល់រួចទម្លាក់ខ្លួនអង្គុយទៅលើកៅអីទាំងទឹកភ្នែករលីងរលោង ។( បាយល្ងាចអត់បានស៊ីទាំងអស់គ្នា🤣)
" Dew កូនគួរតែធ្វើតាមប៉ាកូនទៅណា "អ្នកជាម្ដាយក៏មិនអាចជួយអ្វីបានដែរមានតែមកជិតកូននិងអង្អែលខ្នងជាការលួងលោមតែប៉ុណ្ណោះ។
ផ្ទះខាងនោះរាងរកាំរកុះប៉ុន្តែអ្នកផ្ទះខាងនេះវិញកំពុងតែសប្បាយនឹងផែនការរបស់ពួកគេទៅវិញ។
" គួរតែរៀបចំមង្គលការឲ្យលឿនបំផុតទៅប៉ានឹងអាលអនុវត្តផែនការរបស់យើង " Ryu
" ល្អ យើងហ្នឹងធ្វើវាឲ្យបានលឿនបំផុត " ប៉ាកូនរបស់គេនេះញញឹមញញេមគ្រាន់តែនឹកឃើញផែនការក៏សប្បាយទៅហើយ។
ក្នុងផ្ទះតែមួយប៉ុន្តែអ្នកដែលនៅក្នុងបន្ទប់ខាងលើនេះមិនបានសប្បាយជាមួយទេបែជាកំពុងអង្គុយស្ងៀមស្ងាត់ទៅវិញ។ មិនមែនមានរឿងអ្វីនោះទេប៉ុន្តែនេះជាទម្លាប់របស់គេទៅហើយ។គេមិនដែលហ៊ានចេញពីបន្ទប់នោះទេព្រោះតែខ្លាចបងចិញ្ចឹមរបស់គេ។សូម្បីតែពេលញ៉ាំបាយក៏មានអ្នកបម្រើលើកជូនដល់ក្នុងបន្ទប់ដែរ។
តុក . តុក
" អ្នកប្រុសបើកទ្វារពិសាបាយ " អ្នកបម្រើស្រីម្នាក់គោះទ្វារបន្ទប់ Nani ទាំងក្នុងដៃមានបាយសម្ល ។
" បាទ " Naniក្រោកមកបើកទ្វារ ភ្លាមនោះក៏បានឃើញបងប្រុសចិញ្ចឹមរបស់គេដើរកាត់មុខបន្ទប់ធ្វើឲ្យនាយស្លន់ស្លោ រកទាញទ្វារបិទវិញប៉ុន្តែត្រូវ Ryu ចាប់ទ្វារជាប់
" យកទៅទុកក្នុងទៅ "Ryu និយាយជាមួយអ្នកបម្រើ
" ចាស " អ្នកបម្រើធ្វើតាមសម្ដីរួចក៏ចេញទៅបាត់ទៅទុកឲ្យ Nani និង Ryuធ្វើអីធ្វើទៅ
" ចេញទៅ " Nani ពេលដែលឃើញRyu រៀបនឹងចូលមកបន្ទប់នាយក៏ព្យាយាមទៅរុញទ្វារឱ្យបិទតែខ្លួននាយតូចតែមួយធ្វើម៉េចនឹងឈ្នះRyuដែលមានមាឌប៉ុណ្ណាណីទៅ
" ហឹក ហឹក បងប្រុសកុំធ្វើបាបខ្ញុំអី " ដោយគ្មានលទ្ធភាពឈ្នះនាយតូចក៏លើកដៃសំពះនិងយំយកៗតែម្ដង
" បងប្រុស " Nani ព្យាយាមថយក្រោយទៅតាមការចូលមកកាន់តែជិតរបស់ Ryu
ផាំង ..ទ្វារត្រូវបានបិទ
" ក្មេងឆ្លាតកុំខ្លាចយើងអី " Ryu ញញឹមមុខគួរឲ្យចង់ទះនឹងកាន់តែខិតចូលមកជិតនាយតូចទៅៗ រហូតដល់ខ្លួនតូចដួលទៅលើគ្រែ រួចគេក៏មកទ្រោបពីលើ
" យំធ្វើអីតែបន្តិចទៀតលែងនៅផ្ទះនេះជាមួយបងហើយតើ " Ryu លើកដៃមកចាប់ចម្ការ នឹងអោនមុខខិតមកជិតមុខតូច
" ចេញទៅ " Nani ស្រែកនិងលើកដៃមករុញទ្រូង Ryu ឲ្យចេញ តែគួរឱ្យសោកស្ដាយ Ryu ក៏ចាប់ដៃតូចទាំងពីរផ្អឹបជាប់គ្នារុញទៅលើក្បាល
" យ៉ាងហោចណាស់គួរតែកំដរបងមួយយប់ទៅមុននឹងទៅរៀបការជាមួយគេដែរ " Ryu ខ្ចិលខាតពេលក៏យូរក៏ចាប់ផ្ដើមប្រតិបត្តិការកូនប្រុសគេតែម្តង។🧘🙄
សូមរង់ចាំភាគបន្ត
សូមទោសចំពោះអក្ខរាវិរុទ្ធ និង ពាក្យមិនសមរម្យSee you 10 day more 🤣
Thank you 🙏♥️
YOU ARE READING
ល្បែងស្នេហ៍
Romanceមិនមែនស្នេហាតែគ្រាន់ជាល្បែងសម្រាប់លេងតែប៉ុណ្ណោះ។ ប៉ុន្តែអ្នកលេងមិនមែនជាអ្នកឈឺចាប់ អ្នកដែលឈឺចាប់ជាអ្នកដែលមិនដឹងអ្វីទាល់តែសោះ។