ភាគទី០៦

142 24 8
                                    

មនុស្សដែលធ្លាប់ស្គាល់គ្នាទោះត្រឹមជាឋាន:អ្វីក៏ដោយបែបគ្នាប្រាំឆ្នាំក៏មិនអាចភ្លេចគ្នាបានដែរ។ ចុះមនុស្សដែលកំពុងពេញស្រឡាញ់នៅសុខៗបាត់វត្តមានម្នាក់ទោះបីchat ផង Call ផងប៉ុន្តែគ្មានអ្នកតបមកវិញ។ រហូតមកដល់ពេលនេះបានជួបគ្នាម្តងទៀតជានិស្ស័យប៉ុន្តែគ្មានវាសនាក្លាយជាសង្សារវិញនោះទេព្រោះពួកគេទាំងពីរហាក់មានឋានៈខុសគ្នា ហើយថែមទាំងម្នាក់ទៀតមានគ្រួសារហើយទៀត។

" អ្នកប្រុសសុខសប្បាយទេ? "  Sky សួរបែបធម្មតាគ្មានភាពភ្ញាក់ផ្អើលអីនោះទេ ព្រោះគេបានដឹងតាំងពីថ្ងៃដែលMr. Hirunkit លើក Nani ឲ្យ Dew ឯនុស គ្រាន់តែមិនដែលបានជួបមុខប៉ុន្តែថ្ងៃនេះជួបហើយ។

" ...... " Nani ហាក់អួលដើមកនិយាយមិនចេញបានត្រឹមតែមើលSkyពីខាងក្រោយ

" កុំយំអីប្រយ័ត្នហើមភ្នែក បន្តិចទៀតទៅដល់កន្លែងកម្មវិធីហើយ "  Sky ដែលមើលមក Nani តាមកញ្ចក់និយាយលួងលោម បានត្រឹមតែនិយាយមិនអាចប៉ះពាល់ដូចពីមុននោះទេ។
Sky បានត្រឹងសម្លឹងមើលហើយញញឹម Nani នៅតែដដែលជាមនុស្សគួរឲ្យខ្នាញ់ និងឆាប់យំ។ ប៉ុន្តែពីមុនឲ្យតែ Nani យំគឺរត់មកអោប sky ហើយនោះនៅទីសាធារណៈក៏ដោយ។
ទោះបីជាសួរគ្មានចម្លើយប៉ុន្តែ Sky មិនបាននិយាយបន្តទៀតទេព្រោះគិតថាបើខ្លួនកាន់តែនិយាយ Nani កាន់តែយំ ដូច្នេះមានតែបន្តភាពស្ងប់ស្ងាត់បន្តទៀត។

ហើយមិនបាច់ឆ្ងល់ទេថាហេតុអ្វីត្រូវ Sky ជាអ្នកជូនNani មក ហេតុអ្វីមិនមកជាមួយ Dew ព្រោះ Dew បានចេញមកមុនហើយដោយដឹកស្រីស្នេហ៍របស់គេមកចូលរួមកម្មវិធីដែរ។
( ស្រីស្នេហ៍Dew ជាកូនអ្នកមានមុខមាត់ធំដែរ)

"បងចាំបាច់ឲ្យវាមកធ្វើអីដែរ? បើគ្មានវាមិនល្អហេស? " Chany ធ្វើជាការង៉ក់ងរDewជាខ្លាំង

" ប៉ារបស់គេក៏ចូលរួមដែរ ដូច្នេះបងត្រូវតែយកគេមកដែរ " Dew គេក៏មិនចង់ដែរប៉ុន្តែកាលៈទេសៈបង្ខំ

" បងដោះសារតែរហូតហ្នឹង " Chany នៅតែខឹងនឹង Dew អញ្ចឹងនិងហើយអ្នកឲ្យយកNaniធ្វើប្រពន្ធ។
មនុស្សស្រឡាញ់គ្នារាប់ឆ្នាំហើយបែរទៅជាការប្រពន្ធ ទាំងដែលមិនទាន់បែកគ្នានៀកវាឃាំឃា។
Dew លែងនិយាយបើនិយាយឈ្លោះគ្នាដដែលមានតែរក្សាភាពស្ងៀមស្ងាត់ រហូតមកដល់កម្មវិធី។

You've reached the end of published parts.

⏰ Last updated: Oct 22 ⏰

Add this story to your Library to get notified about new parts!

ល្បែងស្នេហ៍Where stories live. Discover now