ភាគទី០៤

129 22 8
                                    

លោក Hirunkit មកផ្ទះដន្លងមិនមានកិច្ចការអ្វីទេ គ្រាន់តែមកសម្តែងឲ្យគ្រួសារ Jirawat គិតថាលោកបារម្ភខ្វល់ខ្វាយពីកូនពៅតែប៉ុណ្ណោះ។

" កូនDewអង្គុយសិនមក "  អ្នកជាម្តាយពេលដែលឃើញកូនចុះមកហើយក៏ទៅទាញដៃកូនឲ្យមកអង្គុយក្បែរលោក Hirunkit ។ បើមិនទាញខ្លាចកូនចេញទៅបាត់ ព្រោះគាត់ជាម្ដាយយល់ច្បាស់ពីកូនណាស់។

" កូន Dew ហើយចុះ Nani? " អ្នកជាម្តាយសួរកូនព្រោះចុះមកតែឯងឯណាប្រពន្ធ

" គេមិនទាន់ភ្ញាក់ទេ " Dew និយាយប្រងើយៗ

" អូ. ហេតុអ្វីគេងយូរបែបនេះ រាល់ដងមិនមែនបែបនេះទេ!! " Mr. Hirunkit និយាយឡើងព្រោះរាល់ដង Nani ឆាប់ក្រោកទេ

"..... " Dew មិននិយាយអ្វីប៉ុន្តែភ្នែកឌៀងសម្លក់មើលទៅលោក Hirunkit យ៉ាងឃោរឃៅ ( កុំចេះដឹងរឿងគេតា😒)

" តោះអញ្ជើញញ៉ាំបាយសិនទៅព្រោះក្មេងៗប្រញាប់ទៅរៀន "  Mr. Jirawat និយាយឡើងព្រោះខ្លាច java កុនម៉ោងទៅរៀន

" ម៉ែដោះឡើងទៅហៅ Nani មក " លោកក៏មិនភ្លេចងាកទៅផ្ដាំម៉ែដោះឱ្យទៅដែរកូនប្រសារ
 
" ចា " ម៉ែដោះបៀបនឹងចេញដំណើរតែលោកhirukitកាត់

" បាទមិនអីទេឱ្យគេគេងចុះ ប្រហែលមិនសួរខ្លួនហើយទើបគេងយូរបែបនេះ  Dew ប៉ាផ្ញើមើលថែ Nani ផង" Mr Hirunkit និយាយផ្ដែផ្ដាំទៅកូនប្រសារទាំងញញឹមតែបង្កប់ន័យព្រៃផ្សៃ ។

" ខ្ញុំសុំទៅវិញហើយ" Mr. Hirunkit និយាយជាការលា រួចក៏ដើរចេញទៅបាត់គ្មានអ្នកណាហៅទាន់។
អ្នកខាងនោះចេញទៅបាត់មិនមានអ្នកខ្វល់ខ្វាយច្រើននោះទេព្រោះម្ខាងៗសុទ្ធតែមានគំរោងការអាក្រក់រៀងៗខ្លួន។

ងាកមកខ្លួនតូចឯនេះវិញមិនមែនមិនទាន់ភ្ញាក់ពីដេកនោះទេ ប៉ុន្តែគេក្រោកមិនរួចព្រោះតែឈឺខ្លួនប្រាណគ្រប់កន្លែង។

" ហឹក.ហឹង. " តើឱ្យគេធ្វើអ្វីបានទៅបើកម្រើកខ្លួនស្ទើរតែមិនបានផងមានតែគេងសំងំយំតែប៉ុណ្ណឹង។

បន្ទាប់ពីសម្រួលអារម្មណ៍មួយសន្ទុះគេក៏ចាប់ផ្ដើមព្យាយាមក្រោកឡើងដើម្បីទៅសម្អាតខ្លួន ព្រោះខ្លួនគេពេលនេះ កខ្វក់ណាស់។ ណាមួយសម្ងំតែក្នុងបន្ទប់ក៏មិនកើតដែរថ្ងៃនេះជាថ្ងៃទីមួយដែលគេមកនៅផ្ទះនេះផង។
នាយតូចចេញពីបន្ទប់ទឹកដោយមានកន្សែងបិទបាំងល្វែងក្រោមរួចក៏ដើរមកមុខកញ្ចក់ដើម្បីឆ្លុះមើល។

ទឹកភ្នែកក៏ស្រាប់តែស្រក់ចុះពេលដែលបានឃើញសភាពខ្លួនគេបែបនេះ វាពិបាកមើលណាស់។ គាមមាត់ជាំខ្មៅព្រោះ Dew ដាល់ ថ្ពាល់សុទ្ធតែស្នាមម្រាមដៃ ព្រោះDew ទះកំភ្លៀង ឯពី ក ចុះមកក្រោមសុទ្ធតែជាំពីការបឺតផង ទះផង។ ដោយមិនអាចប្រឈមមុខនឹងអ្នកក្នុងផ្ទះគេក៏សម្រេចចិត្តសង្ងំនៅក្នុងបន្ទប់បន្ត។

ងាកមក Dew នៅកន្លែងធ្វើការនេះវិញ កំពុងមមាញឹកនឹងការងារព្រោះម្សិលមិញជាប់ការប្រពន្ធធ្វើឲ្យគេពិនិត្យការងារមិនទាន់។

" ទំនិញរបស់យើងបានចេញកាប៉ាល់ម្សិលមិញយ៉ាងរលូន ព្រោះគ្មានអ្នកចាប់អារម្មណ៍ " sky ដែលជាជំនិតប្រាប់នូវអ្វីដែល Dew បានដាក់ឲ្យ

" ល្អណាស់ "

" P'dew  "
និយាយការមិនទាន់ចប់ស្រួលបួលផងទ្វារការិយាល័យ Dew ត្រូវបានបើកដោយមិនបានគួស។ គ្មានអ្នកណាទេក្រៅពីស្រីស្នេហ៍របស់Dewនោះទេ នាងឈ្មោះ Chany ។ នេះឡើងជាទំលាប់ហើយដែលនាងចូលដោយមិនដែលគួលទ្វា
ហើយឲ្យតែចូលមកគឺមកអង្គុយលើភ្លៅ Dew តែម្ដងមិនខ្វល់ថាអ្នកខាងនោះរវល់ធ្វើអីទេ។

" .... " Sky មើលទៅនាងដោយការធុញទ្រាន់ គេកំពុងនិយាយការឯងមកប្រកាច់រកស្អី

" អូនមានការអី? " Dew ថើបថ្ពាល់អ្នកជាសង្សារហើយក៏សួរ

" .... " Chany នាងមើលទៅ Sky ហើយក៏ងាក Dew វិញដែលចង់បញ្ជាក់ឲ្យ Dew ដេញ Sky ចេញទៅ

" ឯងចេញសិនទៅ "

" បាន " ឱនគោរពជាការលាហើយក៏ចេញទៅព្រោះមិនចង់រំខាន ។ Sky ហាក់មិនពេញចិត្ត Dew ដែលមានប្រពន្ធហើយនៅមានស្រីទៀត ។ ទោះបច្ចុប្បន្ននេះគេមិនដែលបានឃើញប្រពន្ធ Dew តែគេដឹងច្បាស់ណាស់ថាជាអ្នកណា ព្រោះកូនពៅគ្រួសារ Hirunkit មានតែមួយហ្នឹងគឺNani ។

ត្រឹមជាកូនចៅគេសោះ ហេតុអ្វីមានចិត្តខឹងរឿងគ្រួសារគេ ឬ ក៏ Sky មានអ្វីពាក់ព័ន្ធ?

សូមរង់ចាំភាគបន្ត
សូមទោសចំពោះអក្ខរាវិរុទ្ធ និង ពាក្យមិនសមរម្យ
_________
Thank you 🙏♥️

ល្បែងស្នេហ៍Where stories live. Discover now