រឿង ល្បួងស្នេហ៍ជនទីបី
ផ្ដើមរឿងតើស្នេហាដំបូងមានន័យបែបណា?ជាសង្សារដំបូងរឺជាមនុស្សដំបូងដែលជាសង្សារ?ពេលខ្លះសង្សារដំបូងមិនប្រាកដថាជាស្នេហាដំបូងទេ ស្នេហាដំបូងមានន័យថាជាសង្សារដំបូងរឺក៏ជាមនុស្សដែលយើងស្រលាញ់ដំបូង?តើវាមានន័យបែបណាអោយប្រាកដទៅ?
«ថេយ៉ុង..»កម្លោះសង្ហារវ៉ាង ស៊ូវ៉ុនចុះពីម៉ូតូភ្លាមក៏រត់ចូលមករកអ្នកជាសង្សារភ្លាមតែម្ដងដោយដៃមានកាន់ថង់នំមកជាមួយព្រោះគេដឹងថាពេលនេះថេយ៉ុងប្រាកដជាឃ្លានហើយ។
«បងមកលឿនដល់ហើយ»ថេយ៉ុងញញិមដាក់អ្នកជាសង្សារគេចេញពីរៀនចុះមកដល់ជាន់ខាងក្រោមភ្លាមស៊ូវ៉ុនក៏មកដល់ភ្លាមតែម្ដង។នេះគឺគីម ថេយ៉ុងអាយុ20ឆ្នាំរៀនផ្នែកគ្រប់គ្រងឆ្នាំទីបួននៅមហាវិទ្យាល័យធំមួយប្រចាំខេត្តដេហ្គូ ថេយ៉ុងទាំងស្អាតទាំងឆ្លាតពូកែទាំងព្រមសម្រស់របស់គេមនុស្សស្រីមិនហ៊ានប្រជែងឡើយគ្រាន់តែគីម ថេយ៉ុងនេះណាមិនមែនស្លូតទេចរិករបស់គេបត់បែនតាមកាលៈទេសល្អមកល្អទៅវិញអាក្រក់មកក៏អាក្រក់ទៅវិញ
«បងខ្លាចអូនចាំនោះអី..នេះនំរបស់អូន»ស៊ូវ៉ុនហុចនំទៅអោយថេយ៉ុងទាំងស្នាមញញិមជាប់នៅលើផ្ទៃមុខមិនរំសាយ បើថាមកលឿនមិនត្រូវទេថាគេមកចាំវិញត្រូវជាងព្រោះគេចង់មកជួបថេយ៉ុងមុននិងអ្នកផ្ទះរបស់ថេយ៉ុងអោយមនុស្សមកទទូលថេយ៉ុងទៅវិញ។
«អគុណបងហើយ...ឡានអ្នកផ្ទះរបស់ខ្ញុំមកហើយខ្ញុំទៅសិនហើយ»ថេយ៉ុងព្រមទទូលនំពីដៃរបស់សង្សារនិងលើកដៃលាមុននិងដើទៅរកឡានសេរីទំនើបដែលទើបតែបើកចូលសាលាមុននេះ។ថេយ៉ុងហៅស៊ូវ៉ុនបងតែបែជាហៅខ្លួនឯងថាខ្ញុំ?នេះជាទម្លាប់ទៅហើយក្នុងរយៈពេលមួយឆ្នាំដែលពួកគេទាក់ទងគ្នា។
«...»ស៊ូវ៉ុនបានត្រឹមតែតាមមើលឡានសេរីទំនើបនោះបើកចាកចេញទៅ គេពិតជាចង់ជួនថេយ៉ុងទៅផ្ទះខ្លាំងណាស់ប៉ុន្តែគ្រួសាររបស់គេនិងគ្រួសាររបស់ថេយ៉ុងមិនត្រូវគ្នាឡើយអោយតែប៉ាម៉ាក់ថេយ៉ុងឃើញមុខគេដឹងតែមានរឿងជាមិនខាន។
«អូននិងកាន់ដៃបងឆ្លងកាត់រឿងទាំងនេះមែនទេ?»ឆ្លងកាត់ឧបសគ្គគ្រួសារវាមិនមែនជារឿងងាយឡើយប៉ុន្តែគេសង្ឈឹមថាថេយ៉ុងនិងឆ្លងកាត់ទៅមុខជាមួយគ្នាព្រោះគេមិនព្រមលែងដៃថេយ៉ុងឡើយហើយក៏សង្ឈឹមថាថ្ងៃណាមួយប៉ាម៉ាក់ទាំងសងខាងនិងយល់ពីពួកគេ។
ទំនាក់ទំនងរបស់ថេយ៉ុងនិងស៊ូវ៉ុនកើតឡើងកាលពីពួកគេរៀននៅឆ្នាំទីបីបើរាប់ទៅវាមានរយៈពេលមួយឆ្នាំទៅហើយដោយទំនាក់ទំនងមួយនេះផ្ដើមចេញពីមិត្តភាពប៉ុណ្ណោះ ស៊ូវ៉ុននិងថេយ៉ុងមកតាំងពីរៀនថ្នាក់ឆ្នាំមូលដ្ឋានពួកគេប្រៀបដូចជាមិត្តល្អនិងគ្នាយ៉ាងអញ្ចឹងប៉ុន្តែអ្នកណាទៅដឹងថាស៊ូវ៉ុនលួចស្រលាញ់ថេយ៉ុងទៅ?រហូតដល់ពួកគេរៀនដល់ឆ្នាំទីបីទើបស៊ូវ៉ុនសារភាពទៅកាន់ថេយ៉ុងវាពិតជាសំណាងល្អណាស់ដែលថេយ៉ុងយល់ព្រមជាមួយគេ។
ឈ្មោះជាសង្សារប៉ុន្តែពេលខ្លះគេមានអារម្មណ៍ថាគេនិងថេយ៉ុងប្រៀបដូចជាមិនស្និទ្ធគ្នានោះទេប្រៀបដូចជាមិត្តពេលខ្លះរាងឃ្លាតឆ្ងាយពីពាក្យថាមិត្តទៅទៀត សង្សារមែនទេ?កុំថាឡើយថើបសូម្បីតែប៉ះដៃមិនចង់បានផង ល្អប៉ុណ្ណាហើយដែលមានពេលខ្លះអាចកាន់ដៃគ្នាដើលេង?ទំនាក់ទំនងមួយនេះអ្នកផ្សេងអាចជាមើលមកមិនច្បាស់លាស់ប៉ុន្តែចិត្តគេទៅលើថេយ៉ុងច្បាស់លាស់ខ្លាំងណាស់ទោះបីគ្រួសារទាំងសងខាងមិនបានយល់ស្របប៉ុន្តែមិនមែនមានន័យថាគេលាក់បាំងទេមិនថាគ្រួសាររឺសិស្សនៅទីនេះសុទ្ធតែដឹងពីទំនាក់ទំនងពួកគេអ្នកខ្លះទៀតស្រលាញ់គូររបស់ពួកគេណាស់ពួកគេថាស៊ូវ៉ុននិងថេយ៉ុងសមគ្នាម្នាក់ជាប្រុសស្អាតប្រចាំសាលាម្នាក់ជាប្រុសសង្ហារប្រចាំសាលាថែមទាំងជាកូនដែលចេញពីគ្រួសារអភិជនដូចគ្នាទៀត..អ្នកណាដែលថាមិនសមនោះ?គ្រាន់តែពេលខ្លះរាងឈឺក្បាលនិងពួកស្រីៗដែលលួចស្រលាញ់ស៊ូវ៉ុន។
ថេយ៉ុងដើចូលមកក្នុងភូមិគ្រិះតាមធម្មតាថ្ងៃនេះគេហត់ណាស់ល្ងាចបន្តឹចត្រូវទៅធ្វើAssignmentជុំមិត្តរួមក្រុមថែមទៀត។
«មកនិយាយជាមួយប៉ាសិនថេយ៍»លោកគីមហៅកូនអោយមកនិយាយជាមួយមិនចង់អោយកូនគេចមុខបែបនេះទេ។
«ខ្ញុំអាចនិយាយបានបើប៉ាមិននិយាយរឿងដដែល»ថេយ៉ុងបែមករកប៉ាម៉ាក់របស់គេ គេមិនចង់គេចពីពួកគាត់ទេប៉ុន្តែដោយសារពួកគាត់ចូលចិត្តនិយាយរឿងដដែលជាមួយគេពេកទើបគេមិនចង់និយាយ។
«ប៉ាក៏មិនចង់និយាយដដែលៗដែរបើកូនបែកជាមួយវា»គាត់មិនបានចង់និយាយរឿងដដែលជាមួយកូនទេប៉ុន្តែដោយសារកូនរបស់គាត់និយាយមិនស្ដាប់គ្នា ប្រាប់អោយបែកនៅតែមិនបែកទើបគាត់ត្រូវនិយាយហើយនិយាយទៀតបែបនេះ។
«ខ្ញុំមិននិយាយទៀតទេ»ថារួចថេយ៉ុងក៏ឡើងទៅខាងលើបាត់មិនចង់និយាយរឿងនេះទៀតទេគេហត់គេចង់សម្រាក។
«ថេយ៉ុង...»លោកគីមព្យាយាមហៅកូនប្រុសតែម្នាក់គត់របស់គាត់អោយចុះមកវិញប៉ុន្តែថេយ៉ុងបែជាធ្វើស្ដាប់មិនលឺទៅវិញ នេះដោយសារគាត់ទម្រើសកូនពេកមែនទេទើបធំឡើងកូនក្លាយជាមនុស្សរិងរួសបែបនេះ?គាត់មិនបានហាមមិនបានរើសអើងស្នេហាទេទោះជាប្រុសនិងប្រុសក៏ដោយ ប៉ុន្តែហេតុអ្វីជាត្រកូលវ៉ាងទៅវិញ?
«ខ្ញុំថាយើងកុំនិយាយរឿងនេះទៀតអីបង»អ្នកស្រីគីមចូលមកហាមឃាត់អ្នកជាស្វាមីមិនចង់អោយទៅនិយាយរឿងនេះជាមួយថេយ៉ុងទៀតបើមិនអញ្ចឹងប្រាកដជាមានឈ្លោះប្រកែកគ្នាទៀតមិនខាន។
«រឺអូនចង់បណ្ដោយកូន?»
«អូនមិនមែនមានន័យបែបនោះ...បងមិនមើលថេយ៍ទេមែនទេ?អោយតែនិយាយពីរឿងនេះគេធ្វើដូចជាមិនខ្វល់តាំងពីដំបូងហើយក៏មិនដែលគិតមកនិយាយពីស៊ូវ៉ុនអោយពួកយើងបានដឹងដែរ»អ្នកស្រីគីមជួយពន្យល់ទៅកាន់លោកគីមគាត់មិនមែនបណ្ដោយកូនប៉ុន្តែគាត់មិនហាមព្រោះគាត់ដឹងពីកូន..គាត់ជាម្ដាយជាអ្នកបង្កើតថេយ៉ុងរឿងអ្វីដែលគាត់មិនដឹងពីចរិករបស់កូនខ្លួនឯងនោះ?
«អូនចង់មានន័យថា...?»លឺអ្នកស្រីគីមប្រាប់បែបនេះហើយធ្វើអោយគាត់អាចញញិមបានហើយ ត្រូវហើយហេតុអ្វីគាត់មិនសង្កេតមើល?
«ដូចដែលបងគិត»គាត់ប្រាប់បែបនេះហើយលោកគីមប្រាកដជាយល់ន័យរបស់គាត់ហើយ មនុស្សស្រលាញ់គ្នាឯណាធ្វើហីៗពេលប៉ាម៉ាក់អោយបែកពីមនុស្សដែលខ្លួនស្រលាញ់ គាត់ចាំថាពេលដឹងរឿងនេះដំបូងហើយអោយថេយ៉ុងបែកក៏ថេយ៉ុងធ្វើហីៗដែរហាក់មិនខ្វល់ខ្វាយពីរឿងនេះសោះ មិនគិតថាប្លែកទេ?នៅចំពោះមុខពួកគាត់ថេយ៉ុងមិនដែលលើករឿងសង្សារមកនិយាយទេគឺទទេសូន្យតែម្ដងពេលខ្លះពួកគាត់និយាយពីគេគេបែជាធុញក៏មាន នេះរឺមនុស្សស្រលាញ់គ្នា?មិនគិតប្រឆាំងនិងគ្រួសារដើម្បីស្នេហាខ្លះទេ?បែជាមកធ្វើហីៗហាក់មិនខ្វល់ទៅវិញ។
ថេយ៉ុងឡើងមកដល់បន្ទប់ក៏ចាប់ផ្ដើមដើទៅបន្ទប់ទឹកសម្អាតខ្លួនលេងទូរស័ព្ទបន្តឹចទើបទម្លាក់ចុះវិញ ឃើញថេយ៉ុងបែបនេះពិតមែនប៉ុន្តែគេដូចជាតារាមហាវិទ្យាល័យយ៉ាងអញ្ចឹងfollowerនៅក្នុងអាយជីរបស់គេដល់ទៅប្រាំលាន មានអ្នកស្គាល់គេនិងតាមដានជីវិតគេមិនតឹចទេ។
«សេអ៊ួល...»ថេយ៉ុងគេងគិតនៅពាក្យសម្ដីដែលគ្រូនាយកបានប្រាប់ ថ្មីៗនេះបានត្រៀមក្នុងការប្រឡងសិស្សពូកែប្រចាំមហាវិទ្យាល័យហើយមហាវិទ្យាល័យធំបំផុតនៅដេហ្គូគឺថេយ៉ុងជាអ្នកទទូលបានជ័យលេភីដូច្នេះហើយគេត្រូវត្រៀមប្រឡងជាមួយសិស្សពូកែជាច្រើនសាកលវិទ្យាល័យទៀតនៅទីក្រុងសេអ៊ួលទើបខាងសាលាចង់អោយគេទៅសេអ៊ួលដើម្បីរៀនបន្ថែមខ្លួនឯងទៀតនិងឆ្លៀតលំហែខួរក្បាលខ្លះផងមុននិងការប្រឡងមកដល់គេមានពេលត្រឹមមួយខែទៀតប៉ុណ្ណោះ។
«ទៅលំហែមួយខែក៏ល្អ»គេនៅទីនេះធុញខ្លាំងណាស់ម៉្យាងគេមិនដែលទៅសេអ៊ួលនោះទេបើបានទៅដើលេងប្រាកដជាល្អ រកឯណាបានបានខាងសាលាផ្ដល់ឪកាសនេះអោយនោះ?
«សុំទោសផងស៊ូវ៉ុន»ពេលនិកដល់រឿងរបស់សង្សារគេក៏ចាប់ផ្ដើមស្មុកស្មាញ គេពិតជាសុំទោសណាស់ប៉ុន្តែមួយឆ្នាំដែលទាក់ទងគ្នាមកនេះអារម្មណ៍គេមិនច្បាស់ជាមួយស៊ូវ៉ុនឡើយគេគ្រាន់តែមិនចង់បាត់បង់មិត្តភាពប៉ុណ្ណោះទាំងដែលគេដឹងថាស៊ូវ៉ុនច្បាស់លាស់ជាមួយគេ គេព្យាយាមហើយព្យាយាមតបក្ដីស្រលាញ់ទៅសង្សារវិញប៉ុន្តែគេហាក់គ្មានអារម្មណ៍រហូតដល់ពេលខ្លះគេធុញដល់មិនចង់ជួបស៊ូវ៉ុនក៏មាន។