ភាគទី4;អនាគតមិត្តថ្លៃ

207 51 1
                                    

រឿង ល្បួងស្នេហ៍ជនទីបី
ភាគទី4


        ៚ថ្ងៃថ្មី
        ជុងហ្គុកអាចបើកភ្នែកឡើងមកដោយស្នាមញញិមពេលដែលមានវត្តមានរបស់ថេយ៉ុងនៅក្នុងដៃ អារម្មណ៍មួយនេះពិសេសយ៉ាងនេះរឺ?ពេលដែលអាចក្រោកមកឃើញមនុស្សដែលខ្លួនស្រលាញ់មុនគេពិតជាមានអារម្មណ៍ល្អខ្លាំងណាស់ហើយក៏មិនចង់ងើបចេញពីគ្រែទេចង់គេងអោបបែបនេះដោយបានយូរៗ។
       «ជុង...»ថេយ៉ុងហៅជុងហ្គុកដោយសម្លេងស្រាលៗគេទើបតែក្រោកពីគេងក៏ឃើញជុងហ្គុកគេងញញិមមើលមកគេបាត់ទៅហើយ ហេតុអ្វីមិនក្រោក?
       «ក្រោកហើយមែនទេ?»ជុងហ្គុកងើបទៅជ្រុបមុខនិងកញ្ចឹងក.របស់ថេយ៉ុងគេចង់តែខាំទេប៉ុន្តែគេមិនទាន់មានភាពក្លាហានគេមិនមានសិទ្ធគ្រប់គ្រាន់។
         «មែនហើយ...លោកក៏ត្រូវទៅសាលាដូចគ្នាដែរជុង»មើលទៅម៉ោងឃើញថាម៉ោង7ព្រឹកបាត់ទៅហើយជុងហ្គុកនៅមិនទាន់រៀបចំខ្លួនទៅសាលាទៀតបើមិនដឹងប្រហែលមិនទៅទេ។
       «យើងមិនចង់ទៅទេ»ជុងហ្គុករអ៊ូរង៉ូវៗនៅតែមិនព្រមងើបចេញពីក.របស់ថេយ៉ុង សិស្សពូកែដូចជុងហ្គុកពេលនេះចាប់ផ្ដើមលែងចង់ចូលសាលាហើយ។
        «មិនបានទេ...ងើបឡើងជុង»ថេយ៉ុងបម្រាសចេញពីជុងហ្គុកនិងទាញនាយក្រាសអោយងើបឡើងបើនៅតែគេងទៀតប្រាកដជាខកម៉ោងរៀនជាមិនខាន។
        «ទៅក៏បានដែរតែសុំថើបមួយសិនមក»ជុងហ្គុកអង្គុយឆ្ងក់នៅលើគ្រែញញិមខឹលដាក់នាយតូចបើថាមិនបានកេងចំណេញដូចមិនអស់ចិត្ត។
        «សុឺតត...បានហើយឆាប់ងើបទៅរៀន»ថេយ៉ុងមិនបានសាំញុាំច្រើននោះទេអោនទៅថើបថ្ពាល់ខាងឆ្វេងជុងហ្គុកភ្លាមៗ នេះក៏ដោយសារតែភាពគូរអោយស្រលាញ់របស់ជុងហ្គុកដែរមុខដូចកូនទន្សាយយ៉ាងអញ្ចឹង។
         «ទៅហើយបាទ»បានសំណព្វចិត្តថើបបែបនេះញញិមបិទមាត់មិនជិតទេមុននិងក្រោកយ៉ាងលឿនរត់ចេញពីខុនដូរបស់ថេយ៉ុងទៅកន្លែងខ្លួនរៀបចំសម្អាតខ្លួនទៅសាលាថ្ងៃនេះមានការជួបជុំផងគេមិនអាចទៅយឺតនោះទេ។

       វត្តមានរបស់ជុងហ្គុកចូលមកក្នុងសាលាមិនខុសពីមុនៗឡើយហ៊ោបែកសាលាចោលប៉ុន្តែជុងហ្គុកវិញញញិមបន្តឹចមិនញញិមផងខុសប្លែកពេលដែលនៅជាមួយថេយ៉ុងដាច់ស្រឡះដូចមេឃហើយនិងដីប្រៀបដូចជាមនុស្សពីរផ្សេងគ្នាយ៉ាងអញ្ចឹង។
           «ឆាប់មកអាហ្គុកបន្តឹចទៀតមានការជួបជុំសិស្សពូកែ»ជេហូបរត់មកគៀកក.អ្នកជាមិត្តនាំគ្នាទៅថ្នាក់ក្រោមក្រសែរភ្នែកសិស្សដែលនៅទីនេះ គ្រាន់តែឃើញជុងហ្គុកនិងជេហូបនៅក្បែរនេះណាពួកគេរំភើបណាស់ទៅហើយប៉ុន្តែកុំយល់ច្រឡំថាពួកគេshipនេះដោយសារជុងហ្គុកនិងជេហូបជាមិត្តនិងគ្នាថែមទាំងជាតារាមហាវិទ្យាល័យទៀតទើបពួកគេចាប់អារម្មណ៍ប្រុសស្អាតប្រចាំសាលាបែបនេះ។
        «គ្មានស្អីអស្ចារ្យទេ»ជុងហ្គុកពោលឡើងទាំងការមិនពេញចិត្តព្រោះតែការជួបជុំសិស្សពូកែនេះហើយទើបសាលាត្រូវអោយសិស្សទាំងអស់មកលឿនជាងរាល់ថ្ងៃ។
        «យើងស្ដាយឯងណាស់»ជេហូបនៅតែមិនទាន់អស់ចិត្តចំពោះរឿងនេះ ជុងហ្គុកបានចូលប្រឡងជ្រើសរើសសិស្សពូកែប្រចាំសាលាដើម្បីចូលទៅប្រកួតសិស្សពូកែទូទាំងប្រទេសហើយជុងហ្គុកក៏ទទូលបានលេខមួយប៉ុន្តែអ្វីដែលគូរអោយស្ដាយនោះគឺជុងហ្គុកមិនចូលប្រកួតទេគេមិនចង់រញ៉េរញ៉ៃជាងនេះទើបខាងសាលាមួយនេះចាត់អោយសិស្សដែលជាប់លេខពីរចូលទៅប្រឡងជំនួស។
          «យើងគ្មានខ្វល់អីទេ»ចាំបាច់ស្ដាយធ្វើអ្វីបើគេមិនទាំងស្ដាយផង?គេមិនចូលចិត្តរញ៉េរញ៉ៃគេគ្រាន់តែប្រឡងលេងៗប៉ុណ្ណោះជាប់មិនជាប់គេមិនខ្វល់។
        «ឯងចេះខ្វល់ស្អីមកពីណា?»វាជារឿងធម្មតាទៅហើយដែលជុងហ្គុកមិនដែលខ្វល់ពីរឿងអ្វី គេក៏ចង់ដឹងដែរថាមានអ្នកណាអាចបំបែកផ្ទាងទឹកកកក្នុងចិត្តរបស់ជុងហ្គុកបាន?នៅលើលោកនេះមានម្នាក់នោះដែរទេ?
       ពួកគេនាំគ្នាឡើងទៅជាន់ខាងលើមិនបាននៅរញ៉េរញ៉ៃជាមួយនិងពួកស្រីៗអស់នេះទេ គិតថាធ្វើបែបនេះហើយគេចូលចិត្ត?វាធ្វើអោយគេកាន់តែធុញទ្រាំទៅវិញទេ។
        «ឯងមើលអី?»ពេលមកដល់ថ្នាក់ចូលមកដល់តុអង្គុយឃើញជុងហ្គុកកាន់ទូរស័ព្ទយកមកមើលដូចជាមិនមែនមេរៀនទេប៉ុន្តែវាជាអាយជី ជុងហ្គុកដែលចេះលេងដែរមែនទេ?ពីមុនមកជុងហ្គុកដូចជាមិនដែលខ្វល់ជាមួយនិងរបស់ទាំងអស់នេះឡើយ មានអ្វីលាក់បាំគេទេដឹង?
         «គ្មានស្អីទេ»ជុងហ្គុកស្កាប់ទូរស័ព្ទចុះមិនអោយជេហូបបានឃើញនោះទេ រឿងរបស់គេនិងថេយ៉ុងនៅមិនទាន់ច្បាស់ការនៅឡើយគេមិនចង់អោយជេហូបដឹងនោះទេខ្លាចថាមកអង្គុយចំអន់គេ ត្រូវហើយមុននេះគេកំពុងតែឆែកមើលaccountរបស់ថេយ៉ុង។
         «ឯងមានរឿងអ្វីលាក់បាំងជាមួយយើងដែរទេ?»មិត្តគេនៅពេលនេះដូចប្លែកៗចេះមកលាក់លៀមជាមួយគេ នេះគេមិនទាន់សួររឿងអ្នកដែលជុងហ្គុកfollowនៅក្នុងអាយជីនោះទេ គិតថាគេមិនបានចាប់អារម្មណ៍?គេចង់ដឹងប៉ុន្តែគេចូលមើលមិនបានថាម្នាក់នោះជាអ្នកណាព្រោះតែជុងហ្គុកដាក់ជាឯកជន ច្បាស់ណាស់ថាជុងហ្គុកមានអ្វីចង់លាក់បាំងគេ។
       «មិនមានទេ»ជុងហ្គុកគ្រវីក្បាលតឹចៗយកសៀវភៅយកមកមើលជំនួសវិញតាមធម្មតារបស់គេដែលចូលចិត្តអានសៀវភៅ អ្នកដែលរៀនពូកែមិនមែនប្រាកដថាជាមនុស្សរួសរាយទេមើលតែជុងហ្គុកទៅគេមិនមែនជាមនុស្សវាយរិកប៉ុន្តែគេជាមនុស្សស្ងៀមស្ងាត់បំផុត បើជៀសបានកុំមករញ៉េរញ៉ៃជាមួយគេ។
        «សម្លេងអី?»កំពុងតែផ្ដោតលើការសង្ស័យទៅលើជុងហ្គុកតែក៏ត្រូវផ្ដាច់វិញពេលលឺសម្លេងអ៊ួអរសិស្សនៅជាន់ខាងលើរត់ចុះទៅជាន់ខាងក្រោមអស់ទៅហើយដើម្បីទៅមើលម៉្យាងថ្ងៃនេះពួកគេមិនរៀនទេគ្រាន់តែត្រូវមកដំណាងជាម្ចាស់ផ្ទះក្នុងការប្រកួតប្រជែងសិស្សពូកែមហាវិទ្យាល័យនៅក្នុងប្រទេសប៉ុណ្ណោះ។
        «យើងចង់ចុះទៅមើលដែរ..តោះអាជុង»គេមានចំណាប់អារម្មណ៍ចំពោះរឿងនេះគេក៏ចង់ឃើញសិស្សពូកែមកពីមហាវិទ្យាល័យចំនួនម្ភៃនៅក្នុងប្រទេសដែរ។
       «ឯងចង់ចុះទៅធ្វើអី?»ពួកនោះជាអ្វីដែរដែលធ្វើអោយគេចុះទៅមើលនោះ?គេគ្មានចំណាប់អារម្មណ៍ចំពោះរឿងទាំងនេះទេ។
       «សិស្សពូកែណាវើយ..យើងក៏ចង់ឃើញដែរ»
       «សិស្សពូកែ??»ពេលរំលិកដល់រឿងនេះទើបគេភ្ញាក់ខ្លូននិងនិកដល់ថេយ៉ុង ថេយ៉ុងរបស់គេក៏ជាសិស្សពូកែដំណាងអោយសាលាមកពីដេហ្គូដែរតើថេយ៉ុងអាចមកទីនេះដែរទេ?
       «មែនហើយ..អេឯងប្រញ៉ាប់ទៅណា?»គ្រាន់តែឆ្លើយភ្លាមជុងហ្គុកក៏ក្រោករត់ចេញពីថ្នាក់សម្ដៅទៅខាងក្រោមបាត់ទើបជេហូបប្រញ៉ាប់រត់ទៅតាម មុននេះធ្វើដូចជាមិនខ្វល់ទេតែឥឡូវនេះចង់ប្រញ៉ាប់ជាងគេទៅទៀត។
        ពិតជាដូចអ្វីដែលជុងហ្គុកគិតពិតមែនអ្នកទាំងម្ភៃអ្នកនោះក៏មានវត្តមានរបស់ថេយ៉ុងដែរចេញមកលេចធ្លោជាងគេតែម្ដងទោះគេស្លៀកពាក់ធម្មតាដូចគេដូចឯងក៏ដោយ។ សិស្សនៅទីនោះនាំគ្នាជ្រួលច្រាលនិងសិស្សពូកែៗទាំងម្ភៃរូបដែលជាសិស្សពូកែហើយថែមទាំងស្អាតនិងសង្ហាទៀតអ្នកណាដែលថាមិនរំជើបរំជួលនោះ?
         «គេម្នាក់នោះស្អាតជាងមនុស្សស្រីទៅទៀត»
        «គេស្អាតពិតមែនថែមទាំងគូរអោយស្រលាញ់ថែមទៀត»សម្លេងអ៊ួអរជាច្រើនបានលើកឡើងពីថេយ៉ុងព្រោះតែគេពិតជាស្រស់ស្អាតពិតមែនទោះពេលនេះពាក់ត្រឹមអាវយឺតធម្មតាជាមួយខោខាបយរលុងៗនិងមានស្ពាយសាក់កាដូតូចមួយប៉ុន្តែគេបែជាធ្វើអោយអ្នកនៅទីនេះលង់មិនតឹចនោះទេ។
        ពេលមកដល់បែបនេះពួកគេមិនអាចចូលទៅសាលប្រជុំបានភ្លាមៗនោះទេត្រូវអង្គុយលេងសិននៅខ្វះ15នាទីទៀតទើបដល់ពេលត្រូវចូលទៅខាងក្នុងសាលប្រជុំ។
         កំពុងតែជ្រួលច្របល់ជាមួយនិងសិស្សពូកែក៏ត្រូវជ្រួលជ្រើមនិងវត្តមានប្រុសស្អាតប្រចាំសាលាថែមទៀត ក្រែងគេទៅថ្នាក់ហើយមិនអញ្ចឹង?តាមទម្លាប់បើជុងហ្គុកឡើងទៅហើយគេមិនងាយចុះមកវិញទេទាល់តែមានការសំខាន់គេចុះមកតែពេលបាយថ្ងៃត្រង់ប៉ុណ្ណោះប៉ុន្តែពេលនេះគេបែជាចុះមកដែរនៅមកកន្លែងនេះថែមទៀត រឺគេមកមើលសិស្សពូកែដែលមកពីសាលាផ្សេងៗដែរ?បើបែបនោះអស្ចារ្យពេកហើយ។
         «ថេយ៍មកពិតមែន?»ឃើញជុងហ្គុកចូលមកហើយអ្នកណាហ៊ាននៅពាងផ្លូវនោះ?ពេលចូលមកដល់មុខគេទើបអាចឃើញថាថេយ៉ុងនៅទីនោះដែរគេកំពុងតែនិយាយគ្នាលេងជាមួយនិងសិស្សដែលមកពីខេត្តផ្សេងៗ។
        «ជុងហ្គុក?»ថេយ៉ុងបែមកក៏ឃើញថាជុងហ្គុកកំពុងតែឈរមើលមកគេដូចគ្នាទើបថេយ៉ុងប្រញ៉ាប់គ្រវីដៃតឹចៗដាក់ជុងហ្គុកនៅឆ្លៀតញញិមយ៉ាងស្រស់ស្អាតថែមទៀតឃើញហើយបាក់ស្រឹបតែម្ដង មិនចាំយូរថេយ៉ុងក៏ក្រោកឈរឡើងដើមករកជុងហ្គុកដោយមានក្រសែរភ្នែកជាច្រើនតាមមើល មើលទៅពួកគេទាំងពីរដូចជាស្គាល់គ្នាសូម្បីតែជេហូបក៏សញ្ញាសួរលោទពេញក្បាលដែរ។
         «ថេយ៍មិនបានប្រាប់..យើងស្មានថាថេយ៍មិនមកទីនេះ»ជុងហ្គុកញញិមដាក់ថេយ៉ុងមិនខុសពីថេយ៉ុងញញិមដាក់គេនោះទេនៅហ៊ានចូលទៅអោបថេយ៉ុងក្នុងចំណោមមនុស្សគ្រប់គ្នា។
       «ដោយសារខ្ញុំមិនដឹងថាជុងរៀននៅទីនេះ»ថេយ៉ុងអោបតបទៅវិញគេមិនបានខ្វល់ទេព្រោះគេចាត់ទុកថានេះគឺជាការអោបរវាងមិត្តប៉ុន្តែសម្រាប់ជុងហ្គុកវិញដូចជាមិនមែនបែបនោះទេ។
         «បើយើងដឹងយើងប្រាកដជាចាំមកជាមួយថេយ៍»ពួកគេលែងចេញពីការអោបប៉ុន្តែជុងហ្គុកនៅចាប់ដៃថេយ៉ុងជាប់នៅឡើយទេ គេក្នុងពេលនេះចេះនិយាយចេះសួរនាំនៅចេះញញិមមិនដូចជាចន ជុងហ្គុកដែលគ្រប់គ្នាស្គាល់នោះទេ។
         «ឈប់ៗ...នេះឯងស្គាល់គ្នាមែនទេ?»ជេហូបចូលជ្រាតសម្ដីគេទប់និងការចង់ដឹងមិនបានទេ ជុងហ្គុកទៅស្គាល់ក្មេងប្រុសគូរអោយស្រលាញ់បែបនេះតាំងពីពេលណាហេតុអ្វីគេមិនដឹង?
        «នេះថេយ៍ជាមិត្តរបស់យើង..ឯងគូរតែស្គាល់ ថេយ៉ុងនេះគឺជេហូបមិត្តរបស់យើង»ជុងហ្គុកចាប់ផ្ដើមធ្វើការណែនាំប៉ុន្តែទឹកមុខគេមិនសូវស្រស់ប៉ុន្មានទេពេលណែនាំថាថេយ៉ុងជាមិត្តបែបនេះ ប៉ុន្តែដល់ដំណាក់កាលនេះហើយបើមិនណែនាំដូចជាមិនកើត។
        «សួស្ដីថេយ៉ុង»ជេហូបញញិមរួសរាយដាក់នាយតូចគេដូចជាមាននិស្ស័យជាមួយថេយ៉ុងណាស់គ្រាន់តែឃើញក៏ចូលចិត្តបាត់ទៅហើយ។
       «បាទ»ថេយ៉ុងតបទៅវិញយ៉ាងគូរសម មកដល់សេអ៊ួលនេះគេស្គាល់មិត្តដល់ទៅពីរនាក់បាត់ទៅហើយគ្រាន់តែថារវាងគេនិងជុងហ្គុកដូចជារាងលើសពីពាក្យថាមិត្តបន្តឹច។
        «មកជាមួយយើងមកថេយ៍»ជុងហ្គុកដឹកដៃថេយ៉ុងចេញពីចំណោមមនុស្សទាំងនោះទៅកន្លែងដែលស្ងាត់ែមិនចូលចិត្តកន្លែងបែបនោះទេឯថេយ៉ុងវិញក៏មិនបានបដិសេដដែរព្រោះពីដំបូងគេក៏ចង់ចេញពីកន្លែងនោះប៉ុន្តែគេមិនដឹងថាទៅណាព្រោះតែគេមិនស្គាល់អ្នកណា។
          «អនាគតមិត្តថ្លៃ»ជេហូបនិយាយឡើងតឹចៗទាំងសើចមើលទៅពួកគេទាំងពីរដែលដើចេញទៅ គេជាមិត្តរបស់ជុងហ្គុកមិនមែនគេមិនដឹងថាជុងហ្គុកគិតបែបណាទៅលើថេយ៉ុងនោះទេគេអាចមើលខ្សែរភ្នែករបស់ជុងហ្គុកដឹង ជាមិត្តមែនទេ?គេក៏ចង់ដឹងថាជាមិត្តនិងគ្នាដល់ពេលណាបើម្នាក់ៗសុទ្ធតែមានចិត្តលើគ្នា ទោះគេមិនធ្លាប់មានស្នេហាប៉ុន្តែរឿងស្នេហារឿងមើលក្រសែរភ្នែកមនុស្សទុកចិត្តលើគេចុះ។ ជេហូបដើចេញពីទីនោះទៅថ្នាក់របស់គេវិញមិនបានទៅរំខានពួកគេទាំងពីរសាសងគ្នានោះទេ។
         «វាជាស្អី?»នៅក្នុងចំណោមនោះគេចមិនផុតពីការខឹងស្អប់នោះទេ មួនហុីក្ដាប់ដៃយ៉ាងណែនមើលទៅដំណើរចាកចេញរបស់ជុងហ្គុកនិងថេយ៉ុង នាងមានអារម្មណ៍មិនល្អបាត់ទៅហើយពេលឃើញថេយ៉ុងញញិមដាក់ជុងហ្គុកហើយក៏កាន់តែខឹងពេលពួកគេអោបគ្នានៅចំពោះមុខនាង នាងលួចស្រលាញ់ជុងហ្គុកមកមិនតឹចឆ្នាំនោះទេទោះបីជាគេមើលមិនឃើញមិនខ្វល់ពីនាងប៉ុន្តែនាងនៅតែតាមលួចមើលលួចសន្សំចិត្តតែម្នាក់ឯងយ៉ាងណានាងក៏មិនឈឺចាប់ព្រោះមនុស្សដែលនាងស្រលាញ់មិនដែលខ្វល់រឺរវីរវល់ជាមួយអ្នកណា ប៉ុន្តែនេះជាអ្វីវិញ?គេជាអ្នកមកពីខេត្តប៉ុន្តែបែជាស្គាល់ជុងហ្គុកទៅវិញគេបែជាបាននៅជិតនៅស្និទ្ធជាមួយជុងហ្គុកទៅវិញ ស្នាមញញិមនោះការសួរនាំនិងភាពទាន់ភ្លន់ទាំងនោះនាងតែងតែស្រម៉ៃចង់បានពីជុងហ្គុកប៉ុន្តែក្នុងពេលនេះអ្នកដែលទទូលបានបែជាមិនមែនជានាង?
          «យើងមិនព្រមទេ»គិតថានាងមិនដឹងមែនទេថាជុងហ្គុកគិតអ្វី?ជុងហ្គុកជាមនុស្សស្ងប់ស្ងាត់មិនចូលចិត្តរញ៉េរញ៉ៃមិនចេះនិយាយច្រើនប៉ុន្តែពេលនៅក្បែរថេយ៉ុងជុងហ្គុកបែជាផ្លាស់ប្ដូរដូចមេឃហើយនិងដី តើជាមិត្តមែនទេដែលមើលទៅគ្នាដោយខ្សែរភ្នែកផ្អែមល្ហែម?ខ្សែរភ្នែកដែលមើលទៅមិត្តនិងមនុស្សជាទីស្រលាញ់មិនដូចគ្នាទេ អ្នកខ្លះអាចជាមើលមិនដឹងប៉ុន្តែបើយកមកប្រៀបធៀបគ្នាគឺខុសគ្នាស្រឡះ។



សូមរងចាំភាគបន្ត....💜

🌼ល្បួងស្នេហ៍ជនទីបី🌼Место, где живут истории. Откройте их для себя