រឿង ល្បួងស្នេហ៍ជនទីបី
ភាគទី5វាជារឿងដែលគូរអោយភ្ញាក់ផ្អើលមួយសម្រាប់អ្នកនៅទីនេះ ពួកគេសុទ្ធតែគិតថាជុងហ្គុកប្រៀបដូចជាមនុស្សរុក្ខជាតិគ្មានមនោសញ្ចេតនាជាមនុស្សមិនចេះទាន់ភ្លន់ប៉ុន្តែពេលនេះទើបដឹងថាពួកគេគិតខុសទាំងស្រុងមិនមែនជុងហ្គុកមិនមានមនោសញ្ចេតនាគ្រាន់តែគេមានតែជាមួយមនុស្សសំខាន់របស់គេ សម្រាប់អ្នកដែលតាមមើលជុងហ្គុកធម្មតាមិនថ្វីទេប៉ុន្តែសម្រាប់នាក់ដែលលួចស្រលាញ់លួចមានចិត្តលើជុងហ្គុកវាជារឿងដែលពិបាកទទូលយកបើពីមុនមកជុងហ្គុកស្និទ្ធស្នាលជាមួយអ្នកផ្សេងៗមិនអីទេអាចធ្វើអោយពួកនាងសាំបានខ្លះប៉ុន្តែនេះជាលើកដំបូងដែលជុងហ្គុកបញ្ចេញកាយវិការបែបនេះ។
ជុងហ្គុកនាំថេយ៉ុងទៅអង្គុយកន្លែងស្ងប់ស្ងាត់ទាល់តែដល់ម៉ោងសាលប្រជុំទើបជុងហ្គុកនាំថេយ៉ុងចូលទៅខាងក្នុងនោះ បើធម្មតាជុងហ្គុកមិនចូលទៅអង្គុយនៅទីនោះទេប៉ុន្តែថ្ងៃនេះជុងហ្គុកបានចូលទៅជាមួយដែរគេអង្គុយនៅជាប់ជាមួយគេហើយអ្នកដែលអង្គុយបន្ទាប់ពីគេនោះគឺជេហូប។
«មិនដឹងពេលណាចប់ទេ?»ជេហូបលើកដៃញីថ្ងាស់ខ្លួនថ្នមៗមិនមែនធុញពីការឡើងនិយាយនោះទេប៉ុន្តែធុញជាមួយនិងមិត្តភក្តិមួយគូរដែលមានត្រឹមតែឈ្មោះ ជុងហ្គុកដូចជាខ្វល់ខ្វាយពីថេយ៉ុងដល់ហើយ។
«នៅអោយស្ងៀមៗទៅ»ជុងហ្គុកបែមកគ្រហិមដាក់អ្នកជាមិត្តដែលអង្គុយរអ៊ួរង៉ូវៗក្បែរគេ។
«ដឹងហើយ»ជេហូបធ្វើភ្នែកស្លឺសែនខ្នាញ់និងជុងហ្គុក នេះបានគេថាមុឺសៗកេសឆ្នាំងបាយធ្លោះឃើញមិនមាត់ៗសោះកក្រោះប៉ុន្តែបាននៅក្បែរក្រាសផ្អែមរលួយ។ ថេយ៉ុងមិននិយាយអ្វីក្រៅពីអង្គុយសើចពួកគេទាំងពីរ តើជុងហ្គុកជាមនុស្សបែបណាទៅ?មើលទៅគ្រប់គ្នាដូចភ្ញាក់ផ្អើលដែលឃើញគេនៅក្បែរជុងហ្គុក។
ទម្រាំតែបានចេញពីការប្រជុំសំណេះសំណាលម៉ោង11បាត់ទៅហើយទើបគ្រប់សិស្សដែលមកពីសាលាផ្សេងៗនាំគ្នាសម្ដៅមកកង់ទៀនដើម្បីញុាំអារហារថ្ងៃត្រង់ជួបជុំជាមួយនិងសិស្សផ្សេងៗដែលរៀននៅទីនេះ។
«អង្គុយត្រង់នេះហើយថេយ៍»សិស្សពូកែផ្សេងៗនាំគ្នាទៅប្រជុំគ្នានៅតុក្បែរៗគ្នាលើកលែងតែថេយ៉ុងត្រូវជុងហ្គុកនាំមកកន្លែងផ្សេងជាកន្លែងដែលគេនិងជេហូបអង្គុយជាប្រចាំ។
«ប្លែកមិនតឹចទេ»ជេហូបតាមសង្កេតមើលមិនឈប់នោះទេ ជុងហ្គុកឯណាចេះចែកកន្លែងអោយអ្នកផ្សេងអង្គុយនោះ?បើតាមនិយាយពួកគេទើបតែស្គាល់គ្នាទេប៉ុន្តែដូចជាស្គាល់គ្នាច្បាស់និងស្និទ្ធស្នាលដល់ហើយ។
«ឯងឈរធ្វើស្អីទៀត?អង្គុយមក»ជុងហ្គុកងើបហៅជេហូបអោយមកអង្គុយទាល់មុខដោយមានថេយ៉ុងនៅអង្គុយក្បែរខ្លួន។
«ដឹងហើយៗ»ជេហូបចូលទៅអង្គុយទាល់មុខជុងហ្គុក ចាំមើលណាគេនិងសួរជីកឬសជីកគល់ជុងហ្គុកអោយដឹងរឿង។
ក្រោយពេលដែលអង្គុយរួចរាល់ហើយជុងហ្គុកជាអ្នកស្នើរសុំទៅយកអារហារមកទុកអោយជេហូបនិងថេយ៉ុងនៅអង្គុយនិយាយលេងជាមួយគ្នាសិនចុះ។
«ញុាំអានេះទៅ»ពេលបានបាយបានម្ហូបមកហើយជុងហ្គុកនៅមិនស្ងៀមទេថែមទាំងចាប់សាច់ពីចានខ្លួនអោយថេយ៉ុងថែមទៀត។
«មិនអីទេជុង...ខ្ញុំញុាំគ្រាន់ហើយ»បើមិនហាមទេច្បាស់ណាស់ថាជុងហ្គុកមិនគិតញុាំខ្លួនឯងទេនៅតែចាប់អោយគេនេះឯងម៉្យាងគេមិនចូលចិត្តញុាំសាច់ប៉ុន្មានទេក្រពះវិញក៏តូចញុាំតែបន្តឹចឆ្អែតហើយ។
ជុងហ្គុកតែងតែចាំខ្វល់ពីថេយ៉ុងរហូតពេលខ្លះដល់ថ្នាក់ផ្ដេកក្បាលលើស្មារបស់នាយតូចក៏មានគេមិនបានខ្វល់ទេថាទីនេះមានអ្នកណាខ្លះគេគ្រាន់តែចង់នៅក្បែរចង់អោបថេយ៉ុងគ្រាន់តែមិនអាចធ្វើបាន បានត្រឹមតែផ្ដេកក្បាលធម្មតាសម្រាប់ថេយ៉ុងអាចគិតថាជុងហ្គុកធ្វើបែបនេះក្នុងនាមជាមិត្តប៉ុន្តែសម្រាប់ជុងហ្គុកវិញគេមិនមែនគិតបែបនោះទេ។ ត្រូវណាស់សកម្មភាពទាំងអស់នេះរួចមិនផុតពីក្រសែរភ្នែករបស់គ្រប់គ្នាដែលនៅទីនោះទេគ្រាន់តែអោយថេយ៉ុងអង្គុយតុជាមួយវាចម្លែកណាស់ទៅហើយនៅមកធ្វើបែបនេះទៀត ពួកគេជាមិត្តរឺមិនមែន?
«ខ្ញុំត្រូវទៅវិញហើយណាជុង»ពេលដែលញុាំបាយរួចទើបគេបែមកលាជុងហ្គុកគេមិនបានអោយនាយតាមមករកគេដល់ឡាននោះទេ។
«ល្ងាចជួបគ្នា»ជុងហ្គុកញញិមថើៗដាក់ថេយ៉ុងបើនាយតូចរៀនជាមួយគេពិតជាល្អណាស់ គេចាប់ផ្ដើមមានអារម្មណ៍ថាមិនចង់ឃ្លាតហើយ។
«ខ្ញុំទៅហើយណាជេហូបហ្យុង»គេម្ដេចនិងអាចភ្លេចជេហូបដែលនៅអង្គុយក្បែរនោះទៅ?ជេហូបរួសរាយដាក់គេណាស់ទោះបីទើបតែស្គាល់គ្នាក៏ដោយ។
«បាទ...ជួបគ្នាថ្ងៃក្រោយ»ជេហូបលើកដៃលាដាក់ថេយ៉ុងគេក៏សប្បាយចិត្តដូចគ្នាដែលបានស្គាល់ថេយ៉ុង មិនដឹងថាពេលណាបានជួបគ្នាទៀតទេ។
ថេយ៉ុងចាកចេញពីទីនោះដើទៅជាមួយអ្នកឯទៀតសម្ដៅទៅឡានក្រុងដែលនៅឆ្ងាយពីទីនោះគូរសមប៉ុន្តែមិនទាន់បានឡើងឡានផងស្រាប់តែមានអ្នកចូលមកស្ទាក់មុខគេនិងទាញគេទៅម្ខាង...
«នាងជាអ្នកណា?មានការអីជាមួយខ្ញុំ?»គេមិនដែលស្គាល់នាងទេសុខៗបែជាទាញគេមកទីនេះទៅវិញ។
«ឯងត្រូវជាអ្វីជាមួយសិស្សច្បងជុងហ្គុក?»អ្នកដែលស្ទាក់ថេយ៉ុងគឺមួនហុីនេះឯងនាងទ្រាំមិនបានទេជាពិសេសពេលឃើញថេយ៉ុងទៅស្និទ្ធស្នាលជាមួយជុងហ្គុក នាងមិនពេញចិត្ត។
«ជាមិត្ត»គេមិនពេញចិត្តទេពេលដែលនាងប្រើសម្ដីគម្រោះគម្រើយដាក់គេបែបនេះ មនុស្សមិនដែលស្គាល់គ្នាផងមកនិយាយជាមួយគេបែបនេះបានយ៉ាងម៉េច?
«មិត្តឯណាធ្វើបែបណាធ្វើបែបនេះ?»មិត្ត?មិត្តឯណាគេមកផ្អែមល្ហែមដាក់គ្នាបែបនេះឈប់ប្រើនាមជាមិត្តទៀតទៅ។
«ហើយយ៉ាងម៉េច?មកសួរបែបនេះនាងត្រូវជាអ្វីជាមួយជុងហ្គុក?»មកតឹងសសៃក.ដាក់គេដូចជាកំពុងតែខឹងពេលដែលគេនិងជុងហ្គុកនៅក្បែរគ្នា នាងត្រូវជាអ្វីជាមួយជុងហ្គុក?
«ពេលនេះមិនមែនជាអ្វីប៉ុន្តែថ្ងៃខាងមុខមិនប្រាកដ»នាងនិយាយអោយរួចតែពីមាត់អោយឈ្នះថេយ៉ុងទោះបីជានាងគ្មានសង្ឈឹមក្បែរជុងហ្គុកក៏ដោយ។
«ហ៊ើសស..»ថេយ៉ុងសើចដើមក.និងពាក្យសម្ដីដែលគេបានលឺមុននិងដើបំបុកស្មានាងចេញទៅរកឡានក្រុង មើលទៅជុងហ្គុកមិនទាំងស្គាល់នាងផងប៉ុន្តែនាងបែជាបញ្ចេញចរិកបែបនេះ..គ្មានអ្វីក្រៅពីពាក្យថាហួសចិត្ត។
«សិស្សច្បង...»មួនហុីឯណ្ណេះវិញគ្រាន់តែបែមើលទៅផ្នែកម្ខាងទៀតក៏ប្រែមកជាទឹកមុខស្លន់ស្លោព្រោះនាងឃើញជុងហ្គុកកំពុងតែមើលមកនាងដោយទឹកមុខមាំកាច គេស្ដាប់លឺពាក្យមុននេះដែរទេ?ប៉ុន្តែនាងមិនទាន់បាននិយាយអ្វីផងជុងហ្គុកក៏បែខ្នងដើចេញទៅវិញ។
«សម្លាប់ស្រីម្នាក់នោះ...បើអោយយើងឃើញនាងទៀតពួកឯងជាអ្នកយកក្បាលមកប្ដូរ»ដើមិនបានប៉ុន្មានជុងហ្គុកក៏បញ្ជាអោយកូនចៅដែលតាមមកការពារដល់ទីនេះចាត់ការនៅអ្វីដែលគេចង់បាន គេគ្រាន់តែជាសិស្សម្នាក់ប៉ុន្តែធាតុពិតរបស់គេកាចសាហាវមិនតឹចនោះទេកុំភ្លេចថាគេមកពីត្រកូលមួយណា គេខឹងគេស្អប់ដែលស្រីម្នាក់នោះហ៊ាននិយាយពាក្យឆ្អួតឡប់បែបនោះដាក់មនុស្សដែលគេស្រលាញ់ នេះបើគេមិនតាមមកមើលថេយ៉ុងប្រហែលជាគេមិនដឹងទេ។
«បាទចៅហ្វាយតូច»អង្គរក្សឈុតខ្មៅទាំងនោះអោនគោរពពួកគេដឹងថាស្រីម្នាក់នោះជាអ្នកណាព្រោះមុននេះពួកគេក៏បានឃើញ។
ម៉ោងប្រមាណជាប្រាំល្ងាចជុងហ្គុកត្រូវចេញពីសាលាគេមិនបានទៅវិមានទេប៉ុន្តែគេទៅខុនដូហើយក៏មិនមែនជាបន្ទប់គេដែរគេទៅបន្ទប់ខុនដូរបស់ថេយ៉ុងទៅវិញទេចំណែកថេយ៉ុងក៏មិនបានថាអ្វីដែរបើគេចង់មកលេងហើយមានតែបើកអោយចូល។
«លោកមិនទៅលេងឯណាទេថ្ងៃនេះ?»បើតាមជុងហ្គុកធ្លាប់ប្រាប់គេពេលចេញពីរៀនក៏មិនមកខុនដូភ្លាមៗទេនៅជិះម៉ូតូដើលេងសិនរឺទៅញុាំអ្វីជាមួយមិត្តសិនប៉ុន្តែនេះទើបតែម៉ោង5:15នាទីសោះគេមកវិញទៅហើយ។
«យើងចង់មករកថេយ៍វិញល្អជាង»ជុងហ្គុកចូលទៅអោបថេយ៉ុងយ៉ាងណែនដៃស្រូបក្លឹនក្រអូបចេញពីខ្លួនរបស់ថេយ៉ុងដើម្បីយកថាមពល ពីមុនពេលចេញពីសាលាគេទៅដើលេងសិនអោយស្រឡះខួក្បាលប៉ុន្តែពេលនេះគេគ្រាន់តែចង់នៅក្បែរៗថេយ៉ុងប៉ុណ្ណោះ។
«អង្គុយសិនទៅខ្ញុំទៅធ្វើអីញុាំបាយ»អោបបានបន្តឹចទើបថេយ៉ុងទាញអោយជុងហ្គុកអង្គុយនៅលើសាឡុងក្បែរនោះគេត្រូវទៅផ្ទះបាយដើម្បីធ្វើអ្វីញុាំ។
«បាទ»ជុងហ្គុកព្រមអង្គុយចាំថេយ៉ុងតាមអ្វីដែលនាយតូចប្រាប់ពិតមែនគេពិតជាចង់ទៅជួយថេយ៉ុងណាស់ប៉ុន្តែគេមិនចង់អោយថេយ៉ុងទើសដៃទើសជើងព្រោះគេមិនចេះធ្វើម្ហូបទេ។
អង្គុយមិនបានពីរនាទីផងទូរស័ព្ទរបស់ថេយ៉ុងដែលនៅលើតុនោះស្រាប់តែបន្លឺឡើងទើបជុងហ្គុកយកវាមកកាន់ឃើញថាមានឈ្មោះស៊ូវ៉ុនគេក៏មិនហ៊ានលើកផ្ដេសផ្ដាសដែរមានតែកាន់វាយកទៅអោយថេយ៉ុងនៅផ្ទះបាយ។
«មានគេខលមកថេយ៍»
«ស៊ូវ៉ុន?»ថេយ៉ុងទទូលយកទូរស័ព្ទពីជុងហ្គុកក៏ដឹងថាជាលេខរបស់ស៊ូវ៉ុនទើបថេយ៉ុងលើកទទូលនៅនិងមុខជុងហ្គុកតែម្ដង។
«...»ជុងហ្គុកនៅឈរស្ងៀមស្ងាត់ស្ទៀងត្រចៀកចាំស្ដាប់ថេយ៉ុងក៏មិនបាននិយាយអ្វីច្រើនដែរស៊ូវ៉ុនគ្រាន់តែសួរនាំថាញុាំអីហើយរឺនៅប៉ុណ្ណោះប្រហែលជាគេបារម្ភប៉ុន្តែក៏ធ្វើអោយជុងហ្គុកមិនស្ងប់ចិត្ត តើគេជាអ្នកណា?
«តើគេជាអ្នកណាទៅថេយ៍?»ពេលថេយ៉ុងបិទទូរស័ព្ទទើបជុងហ្គុកហ៊ានលូកមាត់សួរនាំ ឈ្មោះនេះជាឈ្មោះមនុស្សប្រុសច្បាស់ណាស់នៅខលមកសួរនាំថេយ៉ុងថែមទៀត។
«គឺស៊ូវ៉ុន...ជា សង្សាររបស់ខ្ញុំ»ដៃស្រឡូនម្ខាងក្ដាប់ជាយអាវជាប់ដែលត្រូវនិយាយរឿងទាំងនេះប្រាប់ទៅជុងហ្គុក សម្រាប់អ្នកផ្សេងសួរគេមិនពិបាកឆ្លើយទេឆ្លើយរួចក៏រួចប៉ុន្តែសម្រាប់ជុងហ្គុកគេហាមាត់ឆ្លើយមិនចង់ចេញឡើយប៉ុន្តែគេក៏មិនចង់លាក់រឿងនេះពីជុងហ្គុកដែរ...គេមានសង្សារហើយ។
«សង្សាររបស់ថេយ៍?»ចម្លើយរបស់ថេយ៉ុងធ្វើអោយគេទទូលយកមិនចង់បានទ្រូងខាងឆ្វេងឈឺខ្ទោកៗ អារម្មណ៍ចម្លែកចាប់ផ្ដើមវាយលុកក្នុងទ្រូងរបស់គេវាឈឺរកថាមិនត្រូវពេលដែលដឹងថាមនុស្សដែលខ្លួនលួចស្រលាញ់មិនមែននៅទំនេរ។
«មែនហើយ»កុំថាតែជុងហ្គុកពិបាកទទូលយកចម្លើយគេក៏ពិបាកនៅក្នុងការសារភាពដូចគ្នា។
«យើង..យើងទៅសម្អាតខ្លួនសិន»ជុងហ្គុកងក់ក្បាលតឹចៗទទូលដឹងព្រោះថេយ៉ុងបញ្ជាក់យ៉ាងច្បាស់ហើយ ពេលនេះគេចង់នៅម្នាក់ឯងគេគ្មានភាពរិងមាំទ្រាំទប់ការឈឺចាប់យូរនៅចំពោះមុខថេយ៉ុងនោះទេ។
«កុំភ្លេចមកវិញផងណាជុង...ខ្ញុំនៅចាំញុាំបាយជាមួយគ្នា»តើពេលនេះជុងហ្គុកកើតអ្វី?គេអាចមើលដឹងថាភ្នែកជុងហ្គុកក្រហម។
«អ្ហិម...»ជុងហ្គុកបានត្រឹមតែគ្រហិមនិងបែខ្នងដើចេញទៅបើកទ្វាចេញទៅបាត់ទុកអោយថេយ៉ុងនៅតាមមើលតែម្នាក់ឯង។
ជុងហ្គុកដើចូលមកដល់បន្ទប់ខុនដូខ្លួនទាំងគ្មានប្រលិងនៅក្នុងខ្លួន ពាក្យថាសង្សារដែលថេយ៉ុងដាក់អោយអ្នកផ្សេងប្រៀបដូចជាពីសចាក់ចូលក្នុងសសៃឈាមគេយ៉ាងអញ្ចឹង។
«អ្ហិក...»ទឹកភ្នែកដែលខំទប់ក៏ស្រក់ចុះមកគេទ្រាំមិនបានទេគេមិនចង់បានចម្លើយបែបនោះទេ គេមិនធ្លាប់ស្រលាញ់អ្នកណាសោះពេលដែលស្រលាញ់ក៏ហ៊ានយកបេះដូងដែលមានតែមួយទៅភ្នាល់មកដល់ពេលនេះទើបដឹងថាវាត្រឹមតែជាការគិតតែម្នាក់ឯង ថេយ៉ុងមានសង្សារហើយចំណែកគេមានត្រឹមជាមិត្តប៉ុណ្ណោះ។
«ហេតុអ្វីមិនមែនជាយើង?»ហេតុអ្វីអ្នកដែលថេយ៉ុងស្រលាញ់មិនមែនជាគេ?រឺក៏គេមកយឺតគេមកក្រោយ?បើគេមកមុនថេយ៉ុងនិងក្លាយជាកម្មសិទ្ធរបស់គេមែនទេ?
«យើងមិនព្រមអោយថេយ៍ទៅអ្នកណាទេ»ជុងហ្គុកលើកដៃគ្រវាសទឹកភ្នែកចេញ គេមិនអាចទាន់ខ្សោយទេគេមិនព្រមបាត់បង់ថេយ៉ុងជាដាច់ខាត ជាសង្សារហើយយ៉ាងម៉េច?គេជាអ្នកមកក្រោយតើយ៉ាងម៉េច?ថេយ៉ុងត្រូវតែជារបស់គេ...គេមិនជឿទេថាថេយ៉ុងមិនគិតអ្វីមកលើគេសោះ។
«ត្រូវហើយ...»ជុងហ្គុកស្រាប់តែនិកដល់អាយជីដែលថេយ៉ុងប្រាប់នោះចូលឆែកមើលអ្នកដែលថេយ៉ុងកំពុងfollowទៅក៏ឃើញថាមានឈ្មោះរបស់ស៊ូវ៉ុនពិតមែនដោយនៅក្នុងAccountនោះមានបង្ហោះរីបប្រាំទៅប្រាំមួយសន្លឹកដែរ។
«វ៉ាង ស៊ូវ៉ុន»ជុងហ្គុកនិយាយសង្កត់លើឈ្មោះរបស់ស៊ូវ៉ុន ជាម្នាក់នេះមែនទេ?គេនិងចំណាំមុខម្នាក់នេះទុកព្រោះបន្តឹចទៀតនេះអាចជាមានហ្គេមសប្បាយៗលេងជាមួយគ្នា។សូមរងចាំភាគបន្ត....💜