ភាគទី7;ខ្ញុំស្រលាញ់ថេយ៍

49 12 1
                                    

រឿង ល្បួងស្នេហ៍ជនទីបី
ភាគទី7


ពេញមួយថ្ងៃដែលថេយ៉ុងមិនបានចូលមើលសាររបស់ស៊ូវ៉ុន តើគេរវល់ធ្វើអ្វី?កាលពីមិនទាន់ទៅសេអ៊ួលទោះបីថេយ៉ុងមិនងាយតបសារក៏មិនយូរខ្លាំងយ៉ាងនេះដែរថ្ងៃខ្លះមិនតបសោះក៏មានគេដឹងថាថេយ៉ុងជាមនុស្សសោះកក្រោះប៉ុន្តែមិនប្រងើយដូចជាពេលនេះឡើយ ថេយ៉ុងធ្លាប់និកដល់គេដែរទេ?
«អូនរវល់យ៉ាងនេះរឺ?»ស៊ូវ៉ុនដើចូលទៅអង្គុយតុវែងក្រោមដើមឈឺធំមួយតាមបណ្ដោយផ្លូវដៃចេះតែបើកទូរស័ព្ទមើលមិនឈប់ គេប្រៀបដូចជាមនុស្សឆ្គួតយ៉ាងអញ្ចឹងមួយថ្ងៃអង្គុយចាំសាររបស់សង្សារមិនឈប់ប៉ុន្តែសម្រាប់អ្នកខាងនោះវិញហាក់ប្រងើយកន្តើយ គេមិនសុំអោយតបគ្រប់ពេលគ្រាន់តែឆ្លៀតពេលសម្រាប់គេបន្តឹចប៉ុណ្ណោះកុំស្ងប់ស្ងាត់បែបនេះអី។
«ចោៗ...»សម្លេងរបស់មនុស្សស្រីស្រែកឡើងបណ្ដាលអោយស៊ូវ៉ុនត្រូវងើបមុខឡើងតាមទីសដៅសម្លេងក៏បានឃើញមនុស្សស្រីម្នាក់កំពុងតែរត់ដេញតាមបុរសម្នាក់ទៀតដែលពាក់ម៉ាសនិងមួកជាប់។
មិនចាំយូរស៊ូវ៉ុនជួយរត់ទៅស្ទាក់បុរសម្នាក់នោះនិងដណ្ដើមការបូបនោះមកវិញប៉ុន្តែគូរអោយស្ដាយដែលចាប់បុរសនោះមិនបាន។
«អគុណលោកណាស់»នាងញញិមយ៉ាងស្រស់ស្អាតជាការអគុណទៅស៊ូវ៉ុន ខំតែបាននាយទេបើមិនអញ្ចឹងកាបូបរបស់នាងប្រាកដជាត្រូវគេយកបាត់ជាមិនខាន។
«មិនអីទេ»គេគ្រាន់តែជួយធម្មតាប៉ុណ្ណោះបើអ្វីដែលគេអាចជួយបានគេនិងជួយគេមិនចង់ឃើញអ្នកណាមកលំបាកទេ គូរតែដឹងពីចរិករបស់ស៊ូវ៉ុនថាបែបណាគេជាមនុស្សដែលស្មោះត្រង់និងផ្ដល់តម្លៃអោយអ្នកដ៏ទៃណាស់នេះហើយជាមូលហេតុដែលថេយ៉ុងមិនបដិសេដជាមួយស៊ូវ៉ុន មិនស្រលាញ់ប៉ុន្តែអាណិតហើយក៏គិតថាការអាណិតនេះនិងប្រែជាស្រលាញ់នៅថ្ងៃណាមួយប៉ុន្តែវាមិនដូចអ្វីដែលបានគិត។
«មិនអីមិនបានទេលោកខំជួយខ្ញុំ..អញ្ចេះចុះខ្ញុំប៉ាវលោកញុាំបាយពេលល្ងាចល្អទេ»នាងមិនស្រឡះចិត្តទេបើមិនបានតបតទៅគេវិញខ្លះ មនុស្សដូចជានាងគឺបែបនេះហើយបើអ្នកណាជួយត្រូវតបស្នងគេវិញ។
«ខ្ញុំថា...»
«កុំបដិសេដអី»នាងនិយាយកាត់ទុកជាមុនមិនអោយអ្នកម្ខាងទៀតបដិសេដទាន់ នាងមិនដែលបបួលអ្នកណាទេនេះជាលើកទីមួយហើយសម្រាប់នាងផ្ទាល់។
«ប៉ុន្តែពួកយើងមិនដែលស្គាល់គ្នាទេ»អោយគេទៅជាមួយមនុស្សមិនស្គាល់គេធ្វើមិនបានទេគេមិនចូលចិត្តបែបនោះ។
«អញ្ចឹងពួកយើងស្គាល់គ្នាទៅ..ខ្ញុំឈ្មោះផាក លីងអេជាគ្រូបង្រៀននៅសាលារៀនឯកជនមួយនៅក្បែរនេះ»ស្រីស្រស់លីងអេញញិមឡើងយ៉ាងស្រស់រួសរាយដាក់នាយក្រាសស៊ូវ៉ុន។
«ខ្ញុំវ៉ាង ស៊ូវ៉ុន»មើលទៅនាងដូចជាសប្បាយចិត្តណាស់ញញិមជាប់រួសរាយដាក់គេតាមរបៀបចរិករួសរាយរបស់នាងប៉ុន្តែសម្រាប់ស៊ូវ៉ុនវិញគេជាមនុស្សស្មើៗ។
«វ៉ាង ស៊ូវ៉ុន?»លឺឈ្មោះនេះហើយនាងតូចលីងអេភ្ញាក់ផ្អើលតែម្ដងព្រោះនាងស្គាល់ឈ្មោះនេះគេជាកូនប្រុសម្ចាស់សាលាដែលនាងបានបង្រៀននៅទីនោះ។
«គ្មានអ្វីចម្លែកទេ»ហេតុអ្វីចាំបាច់ភ្ញាក់ផ្អើលវាគ្មានអ្វីភ្ញាក់ផ្អើលគ្រាន់តែលឺឈ្មោះរបស់គេឡើយ នាងថានាងគ្រូអញ្ចឹងនាងភ្ញាក់ផ្អើលនោះគេអាចដឹងថានាងគិតអ្វី។
«សុំទោសផងដែលបញ្ចេញកាយវិការមិនគូរសមដាក់លោក»លីងអេផ្លាស់ប្ដូរ360ដឺក្រេពេលដែលដឹងថាខ្លួននាងបានបញ្ចេញកាយវិការមិនគូរសមដាក់កូនម្ចាស់សាលាបើនាងដឹងនាងមិនបញ្ចេញកាយវិការបែបនេះទេ។
«នាងថាបបួលខ្ញុំញុាំអីមិនអញ្ចឹង?ឆាប់ទៅៗ»មុនដំបូងមិនចង់ទៅទេប៉ុន្តែពេលឃើញនាងខ្លាចញើតញើមបែបនេះគេក៏មានអារម្មណ៍មិនល្អគេមិនបានចង់អោយអ្នកណាខ្លាចគេទេ។
«ចាស៎...»នាងបាននាំផ្លូវស៊ូវ៉ុនទៅហាងអារហារមួយនៅមុខសាលាតែម្ដងបាននាយក្រាសផ្ដល់ឪកាសព្រមមកហើយនាងមិនអាចធ្វើអោយគេខកចិត្តឡើយ។
សាលាដែលនាងបង្រៀនជាសាលារបស់គ្រួសារវ៉ាងវាមិនធំណាស់ណាទេប៉ុន្តែក៏ល្មមសម្រាប់សិស្សពីថ្នាក់មតេត្យដល់ថ្នាក់អនុវិទ្យាល័យ សម្រាប់អ្នកនៅតាមខេត្តដែលនៅដំបន់នេះទុកថាវាធំណាស់ទៅហើយ គ្រួសារវ៉ាងនិងគ្រួសារគីមជាគ្រួសារដែលមានធនធានមាននៅក្នុងខេត្តនេះទោះមិនអាចប្រៀបនិងពួកអភិជនប៉ុន្តែក៏រាប់បញ្ចូលថាជាគ្រួសារអ្នកមាន។(របៀបជាអ្នកមានប្រចាំស្រុកអញ្ចឹងប៉ុន្តែបើនិយាយរឿងអំណាចពួកគាត់មិនមានទេ)
«លោកដូចជាមានអ្វីមិនសប្បាយចិត្ត»លីងអេតែងតែសង្កេតមើលទឹកមុខស៊ូវ៉ុនជានិច្ច ទោះនាងទើបតែជួបជាលើកទីមួយប៉ុន្តែនាងពូកែទឹកមុខមនុស្សខ្លាំងណាស់។
«បើនិយាយទៅនាងក៏មិនយល់ដែរ»តើនិយាយអោយអ្នកណាយល់ពីគេទៅ?
«លោកខូចចិត្តរឿងស្នេហាទេដឹង?»ពាក្យទាំងនេះនាងចេះតែទាយទៅទេមើលទៅដូចមនុស្សខកស្នេហ៍។
«នាងថាត្រូវខ្លះដែរ»ថាគេខកចិត្តក៏បានពេលនេះគេចាំថេយ៉ុងតបមកវិញប្រៀបដូចជាមនុស្សសតិអារម្មណ៍ទៅហើយ តាំងតែពីម៉ោងប្រាំបីព្រឹករហូតមកដល់ពេលនេះម៉ោង5ល្ងាចទៅហើយថេយ៉ុងនៅតែមិនទាន់តបសារ តើនេះហៅថាមនុស្សខូចចិត្តរឿងស្នេហាដែរទេ?
«លោកមានសង្សារហើយ?»មុននេះនិយាយលេងៗទេអ្នកណាទៅដឹងថានាងនិយាយត្រូវ។
«ពួកយើងទាក់ទងគ្នាមកមួយឆ្នាំហើយ»គេមិនដឹងហើយក៏មិនយល់ថាហេតុអ្វីត្រូវនិយាយប្រាប់លីងអេដឹងត្រឹមថាពេលនេះត្រូវការអ្នកពិភក្សារគេមិនចង់លាក់ការឈឺចាប់លាក់កង្វល់មិនអាចនិយាយចេញមកក្រៅទេ វាថប់ដង្ហើមណាស់គេចង់បានមិត្តម្នាក់អាចពិភក្សារជាមួយគេបាន។
«លោកប្រាកដជាស្រលាញ់គេណាស់ហើយ»លីងអេសើចលែងសមញញិមក៏លែងកើតពេលដែលលឺពាក្យទាំងនេះ មើលទៅស៊ូវ៉ុនដូចជាខ្វល់ពីសង្សារណាស់។
«ខ្ញុំស្រលាញ់គេហើយគេក៏ស្រលាញ់ខ្ញុំ...ពួកយើងស្រលាញ់គ្នា»កុំនិយាយថាគេស្រលាញ់ថេយ៉ុងតែម្នាក់អីគេជឿថាថេយ៉ុងស្រលាញ់គេដូចគ្នា ក្ដីស្រលាញ់តែម្ខាងវាពិបាកណាស់កុំនិយាយបែបនេះអី។
«បើបែបនោះលោកមកអង្គុយខូចចិត្តម្នាក់ឯងធ្វើអី?»
«ដោយសារតែគេមិននៅក្បែរខ្ញុំ...គេត្រូវនៅសេអ៊ួលមួយខែរាប់មកដល់ពេលនេះមិនទាន់មួយសប្ដាហ៍ទេប៉ុន្តែពួកយើងកម្របាននិយាយគ្នាណាស់ និយាយគ្នាតាមទូរស័ព្ទមួយម៉ាត់ពីម៉ាត់ក៏បាត់គេទើបតែតបសារខ្ញុំបាន2ដងរាប់តាំងពីគេទៅ ព្រឹកមិញខ្ញុំផ្ញើសារអោយគេប៉ុន្តែគេមិនទាន់បានចូលមើលទេ...ខ្ញុំនិយាយច្រើនពេកហើយ ខ្ញុំគ្រាន់តែចង់និយាយវាខ្លះអោយបានធូរចិត្ត»មនុស្សម្នាក់ៗជៀសមិនផុតទេពីរឿងពិបាកចិត្តវាអាស្រ័យថារឿងនោះតឹចរឺច្រើន ដូចស៊ូវ៉ុននៅពេលនេះយ៉ាងអញ្ចឹងគេមិនស្ងប់ក្នុងចិត្តគេមិនហ៊ាននិយាយជាមួយប៉ាម៉ាក់ខ្លាចថាពួកគាត់គិតផ្ដេសផ្ដាស់និយាយពីថេយ៉ុងក្នុងន័យមិនល្អ ប៉ុន្តែលាក់យូរទៅធ្វើអោយគេកាន់តែធុញថប់ចង់និយាយចេញមកក្រៅខ្លះ គ្រាន់តែចង់អោយមានមនុស្សម្នាក់ចាំស្ដាប់គេមិនចាំបាច់តបត.មកវិញក៏បាន។
«ប្រហែលជាគេរវល់»បើតាមនាងដឹងមនុស្សដែលស្រលាញ់គ្នាទោះរវល់យ៉ាងណាក៏នៅតែឆ្លៀតពេលទាក់ទងគ្នាខ្លះដែរប៉ុន្តែនាងនិយាយនេះគឺនិយាយលួងចិត្តមិនចង់អោយស៊ូវ៉ុនគិតច្រើន។
«ខ្ញុំក៏គិតបែបនេះ»មានអ្នកគិតដូចគេបែបនេះធ្វើអោយគេសប្បាយចិត្តបានបន្តឹច មិនថ្វីទេគេនិងរងចាំថេយ៉ុងត្រឡប់មកវិញ។

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: 19 hours ago ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

🌼ល្បួងស្នេហ៍ជនទីបី🌼Nơi câu chuyện tồn tại. Hãy khám phá bây giờ