ភាគទី6;អគុណណាស់ប៉ា

164 48 1
                                    

រឿង ល្បួងស្នេហ៍ជនទីបី
ភាគទី6



       អ្នកណាដែលថាមិនឈឺពេលដែលដឹងថាមនុស្សដែលខ្លួនឯងស្រលាញ់មិនមែននៅទំនេរ?ប៉ុន្តែដឹងខ្លួនច្បាស់ថាជីវិតនេះគ្មានគេមិនបានទើបព្រមធ្វើជាមនុស្សអាត្មានិយមបែបនេះ។ ក្រោយពេលដែលតាំងអារម្មណ៍និងសម្អាតខ្លួនរួចរាល់ជុងហ្គុកក៏ដើទៅបន្ទប់របស់ថេយ៉ុងដែលនៅទាល់មុខគេដឹងលេខកូដបន្ទប់ខុនដូរបស់ថេយ៉ុងវាមិនលំបាកទេសម្រាប់គេកុំអោយតែមានអ្នកចាក់សោពីខាងក្នុងទៅបានហើយ។
        «ចូលមកអង្គុយមកជុង»ឃើញជុងហ្គុកចូលមកគេពិតជាសប្បាយចិត្តណាស់គេស្មានតែជុងហ្គុកមិនមកហើយទេតើ។
         «ថេយ៍នៅចាំខ្ញុំមែនទេ?»មើលទៅម្ហូបលើតុបានរៀបចំរួចអស់ទៅហើយថេយ៉ុងក៏ប្ដូរសម្លៀកបំពាក់ប្រហែលជាងួតទឹករួចហើយ។
       «មែនហើយ»នាយតូចងក់ក្បាលតឹចៗបើបន្តឹចទៀតជុងហ្គុកមិនមកគេប្រាកដជាទៅតាមដល់បន្ទប់ហើយ។
        ពួកគេមិនបានចំណាយពេលនិយាយមិនយូរនោះទេក្រពះវិញចាប់ផ្ដើមទាមទារកអារហារមិនចាំយូរពួកគេក៏អង្គុយញុាំបាយគ្នានិងនិយាយគ្នាលេងតឹចតូច។ ពេលញុាំបាយរួចជុងហ្គុកមិនបានទៅបន្ទប់ភ្លាមៗនោះទេគេនៅអង្គុយមើលទូរទស្សន៍ជិតថេយ៉ុង។
        «ថេយ៍ប្រាប់រឿងរបស់ខ្ញុំទៅអោយសង្សារថេយ៍ដឹងទេ?»អង្គុយសុខៗជុងហ្គុកស្រាប់តែសួរសំណួរនេះឡើងគេមិនច្បាស់ទេថាថេយ៉ុងប្រាប់រឿងនេះទៅសង្សារគេរឺអត់។
       «ហេតុផលអ្វីខ្ញុំត្រូវប្រាប់គេគ្រប់យ៉ាង?»នាយតូចឆ្លើយបែបប្រងើយនិងសំណួរមួយនេះប៉ុន្តែវាជាការពិត ឈ្មោះជាសង្សារហើយយ៉ាងម៉េច?គេត្រូវរាយការណ៍ប្រាប់គ្រប់យ៉ាងមែនទេ?បើនោះជាសង្សារដែលគេស្រលាញ់ច្បាស់ណាស់ថាគេនិងប្រាប់គ្រប់យ៉ាងប៉ុន្តែនេះមិនមែនទេគេមិនបានស្រលាញ់ស៊ូវ៉ុនទេគេដឹងខ្លួនឯងច្បាស់ប៉ុន្តែអោយគេសុំបែកស៊ូវ៉ុនវាមិនមែនជារឿងងាយទេពួកគេទាក់ទងមកយូរហើយ យ៉ាងណាក្នុងចិត្តគេស៊ូវ៉ុនជាមិត្តហើយគេដឹងថាបើនិយាយពាក្យទាំងនោះទៅស៊ូវ៉ុនប្រាកដជាឈឺចាប់ខ្លាំង។
        «បើគេដឹងគេប្រាកដជាទើសទាល់»គ្មានអ្នកណាចង់អោយមនុស្សដែលខ្លួនស្រលាញ់នៅជាមួយអ្នកផ្សេងទេប៉ុន្តែកុំគិតថាគេនិយាយបែបនេះព្រោះចង់រក្សារគម្លាតអោយសោះគេគ្រាន់តែនិយាយយកគូរប៉ុណ្ណោះ។
       «កុំខ្វល់អីជុង»ថេយ៉ុងបែមកញញិមដាក់ជុងហ្គុកមិនចង់អោយគេខ្វល់ពីរឿងទាំងអស់នេះឯដៃស្រឡូនៗក៏អោបដៃនាយក្រាសជាប់។
         «យើងអាចគេងទីនេះបានទេថេយ៍?យើងមិនចង់នៅម្នាក់ឯងទេ»គេមិនមែនមិនធ្លាប់នៅម្នាក់ឯងប៉ុន្តែតាំងពីមានថេយ៉ុងគេប្រែគេចាប់ផ្ដើមលែងចង់នៅម្នាក់ឯង ដឹងហើយលឺហើយថាគេមានសង្សារប៉ុន្តែចិត្តនៅតែជម្នះ។
        «គ្មានបញ្ហាស្រាប់ហើយយ៉ាងណាពួកយើងជាមិត្តនិងគ្នា»គេមិនចិត្តអាក្រក់គ្រាន់តែរឿងប៉ុណ្ណឹងទេ ពេលដែលគេនៅទីនេះខ្លីណាស់គេចង់នៅជាមួយជុងហ្គុកអោយបានច្រើនៗដូចគ្នាមុននិងលែងមានឪកាស។
       «ថេយ៍គូរអោយស្រលាញ់ដល់ហើយ»ជុងហ្គុកអោបចង្កេះនាយតូចជាប់គេចង់តែអោបបែបនេះមិនចង់ឃ្លាតទេប៉ុន្តែក្នុងចិត្តវិញក៏ញញិមសមចិត្តមិនស្ទើរដែរ។
         <ថេយ៍ជារបស់យើង...>
         ម៉ោងប្រមាណជាប្រាំបួនយប់ថេយ៉ុងដេញអោយជុងហ្គុកទៅគេងមុនព្រោះគេត្រូវមើលមេរៀនបន្ថែមម៉ោងដប់ទើបគេចូលគេងតាមក្រោយ អ្វីដែលសំខាន់គេត្រូវឆ្លៀតទាក់ទងទៅស៊ូវ៉ុនកុំអោយគេខ្វល់ចិត្តច្រើន បើមាននាមជាសង្សារទៅហើយគូរកុំប្រងើយខ្លាំងពេកអីចិត្តដែលអាណិតនៅតែមាន។
        «ខ្ញុំស្មានតែបងគេងហើយ»វាពិតជាលឿនណាស់គ្រាន់តែខលទៅភ្លាមក៏លើកភ្លាមប្រៀបដូចជាមនុស្សដែលកំពុងចាំទូរស័ព្ទយ៉ាងអញ្ចឹង។
        <បងមិនទាន់គេងទេបានអូនលឺសម្លេងអូនកាន់តែមិនចង់គេង>សម្រាប់ថេយ៉ុងមិនដឹងទេតែសម្រាប់ស៊ូវ៉ុនវិញថេយ៉ុងគឺសំខាន់បំផុត។
        «ខ្ញុំមើលមេរៀនហើយមុននេះឯងទើបចង់ខលទៅសួរធម្មតា»ថេយ៉ុង
         <អូនប្រហែលជាហត់ហើយ>
         «ខ្ញុំមិនបានហត់ទេបងកុំបារម្ភអី»រាល់ថ្ងៃនេះគេមិនបានហត់ពិតមែនគេមិនមែនជាអ្នកដែលបង្ខំរៀនមុនថ្ងៃប្រឡងឯណា មេរៀនដែលត្រៀមប្រឡងគេមើលរួចអស់ទៅហើយគេគ្រាន់តែមើលត្រួសៗចុះឡើងចាំថ្ងៃប្រឡងប៉ុណ្ណោះ។
        <បងនិកអូនណាស់ថេយ៍>និយាយដល់ចំណុចនេះសម្លេងរាងស្រាលជាងមុនបន្តឹច គេពិតជានិកថេយ៉ុងណាស់ពេលវេលាដើយឺតមិនទាន់ចិត្តគេទាល់តែសោះរាប់មកដល់ពេលនេះមិនទាន់បានមួយសប្ដាហ៍ផង។
         «គឺខ្ញុំ...»ពេលដែលស៊ូវ៉ុននិយាយពាក្យថានិកគេក៏ចង់តបថានិកដូចគ្នាប៉ុន្តែគេហើបមាត់និយាយមិនរួចក្នុងចិត្តរបស់គេទទេស្អាត។
         <អូននិកបងដែរទេ?>
           «ខ្ញុំ...អូសស..ជុង»មិនទាន់ទាំងបានតបផងអ្នកដែលគេគិតថាគេងលក់ហើយនោះចូលមកអោបចង្កេះរបស់គេពីក្រោយភ្លាមៗទើបគេភ្លាត់មាត់អោយអ្នកខ្សែរម្ខាងទៀតបានលឺ។
        «ថេយ៉ុងហា...»ជុងហ្គុកបន្តឹងដៃអោបមិនលែងភ្នែកវិញបើកថើៗសម្លេងស្រាលៗតែក៏មិនស្រាលខ្លាំងល្មមលឺដល់អ្នកម្ខាងទៀត។
        «ប៉ុណ្ណឹងចុះស៊ូវ៉ុនខ្ញុំគេងហើយ»គេមិនអាចឆ្លើយជាមួយជុងហ្គុកទេត្រូវបញ្ចប់ការសន្ទនាជាមុនសិន។
         «យើងចង់គេង»ជុងហ្គុករអ៊ូរង៉ូវនៅគល់ក.របស់នាយតូច មាត់ថាចង់គេងប៉ុន្តែបែជាដើមកអោបគេទៅវិញ។
         «ហេតុអ្វីមិនគេងមុនទៅ?»ថេយ៉ុងបង្វែរខ្លួនទាល់មុខជុងហ្គុកទាំងដែលចង្កេះរបស់គេនៅមិនទាន់ឃ្លាតចេញពីដៃនាយក្រាសនៅឡើយ។
        «យើងចាំថេយ៍»
         «ហេតុអីចាំ?»
          «ចង់ថើបថេយ៍»និយាយតែប៉ុណ្ណឹងកម្លោះសង្ហារចិត្តហ៊ានអោនទៅសង្គ្រប់បបូរមាត់ថេយ៉ុងមិនអោយឪកាសបដិសេដឡើយ អណ្ដាតលូកប្រឡែងគ្នាមិនញញើតសូម្បីតែបន្តឹចកាន់តែមិនចង់ដកមាត់ចេញពេលដែលថេយ៉ុងព្រមថើបតបត.មកកាន់គេវិញប៉ុន្តែវាមិនមែនជាស្នាមថើបរោលរាលនោះទេវាជាស្នាមថើបស្រាប់ៗនិងផ្អែមល្ហែមទៅវិញទេ។
         «ល្មមគេងបានហើយ»ពេលដែលបបូរមាត់មានសេរីភាពទើបថេយ៉ុងនិយាយពាក្យទាំងនេះចេញមក មុននេះខំតែជិតដាច់ដង្ហើមទេកុំអីម្នាក់ៗមិនព្រមលែងគ្នាឡើយ។
         «ថេយ៍យកស្នាមថើបដំបូងរបស់ខ្ញុំហើយ»ជុងហ្គុកដាក់ថ្ងាស់ទាល់និងថ្ងាសនាយតូចពោលពាក្យចោទប្រកាន់ទៅនាយតូចទាំងដែលគេជាអ្នកចាប់ផ្ដើមសោះ។
        «ខ្ញុំទេជាអ្នកនិយាយពាក្យនេះ»មកនិយាយបែបនេះបានយ៉ាងម៉េចគេជាអ្នកខាតបង់ណា។
         «មានន័យថាយ៉ាងម៉េច?»ហេតុអ្វីនិយាយបែបនេះ?រឺនេះជាការថើបលើកដំបូងរបស់ថេយ៉ុងដែរ?បើបែបនោះពិតជាល្អណាស់ មានន័យថាគេជាមនុស្សដំបូងហើយដែលបានប៉ះពាល់ថេយ៉ុងបែបនេះ។
         «ត្រូវហើយ...សង្សារខ្ញុំមិនទាន់ទាំងបានអោបខ្ញុំផងចុះលិកនោះជាអ្វីដែរ?»បើគិតត្រង់ចំណុចនេះពិតជាមិនយល់ពីខ្លួនឯងដែរបើគេគិតស៊ូវ៉ុនថាជាមិត្តគេក៏ទុកជុងហ្គុកជាមិត្តដូចគ្នា នៅក្នុងឈ្មោះតែមួយប៉ុន្តែក្រៅពីនេះខុសទាំងស្រុង គេដឹងថាគេដើហួសដែនមិត្តជាមួយជុងហ្គុកហើយ។
        «ថេយ៍ថាពួកយើងជាមិត្តនោះអី»កាយវិកានិងពាក្យសម្ដីមកដូចជាធម្មតាប៉ុន្តែក្នុងចិត្តវិញពុះកញ្ជោលរកថាមិនត្រូវហើយកាន់តែចង់បានថេយ៉ុងមកក្នុងដៃ។
         «បានហើយ...ចូលគេង»នាយតូចលើកដៃវាយស្មាជុងហ្គុកបន្តឹច មកនិយាយថាមិត្តទាំងដែលទើបតែភ្លក់បបូរមាត់គ្នារួច?

🌼ល្បួងស្នេហ៍ជនទីបី🌼Where stories live. Discover now