ភាគ២១

329 18 0
                                        

ភាគ២១

នីគីគេក៏យលព្រមក្រោយពីយលព្រមហើយពួកគេក៏នាំគ្នាចេញទៅនៅខាងក្រៅមេឃភ្លៀងយ៉ាងខ្លាំងមកដល់ព្រះវិហាមួយ

«សូនូចងទៅខាងក្រៅទេ»នីគីគេសួរទៅកាន់សូនូ សូនូវិញខ្ទុបមុខយំហើយគេក៏ដកដៃរចេញ

«អោយខ្ងុំទៅជាមួយសូនូទៅ»នីគីគេបន្តនិយាយ

«ខ្ងុំគ្មានមុខអីទៅជួបអាបប៉ាទេ»សូនូគេតបទាំងមុខក្រៀមក្រំ

«ពាក់អាវក្រៅទៅខ្ងុំចូលទៅជាមួយសូនូ»នីគីគេនិយាយទាំងស្នាមញញឹម ហើយពួកគេក៏នាំគ្នាចុះនីគីគេកាន់ឆ័ត្រអោយសូនូ ឈរនៅចំពោះមុខផ្នូលថេយ៍

«លោកជួយឈរអោយឆ្ងាញ់ពីខ្ងុំបន្តិចបានទេ»សូនូគេនិយាយ

«បាត សូនូយកឆ័ត្រទៅ»នីគីគេនិយាយទាំងហុចឆ័ត្រអោយសូនូ តែសូនូក្រវីក្បាល ហើយគេក៏ទម្លាក់ជង្គងចុះមុខផ្នូលថេយ៍

«អាបប៉ាសុខសប្បាយទេ កូនមកលែងអាបប៉ាណា»សូនូគេនិយាយទាំងអួលដើមក

«អាបប៉ា ហុឹក កូនខុសហើយ»សូនូគេនិយាយហើយក៏អោនគោរពផ្នូលថេយ៍ដល់ដីហើយគេក៏ងើបឡើង

«អាបប៉ាកូនសុំទោសដែលតែងតែធ្វើអោយអាបប៉ាបារម្ភ ខ្ងុំដឹងថាអាបប៉ាខកចិត្តនឹងខ្ងុំណា កាលនៅក្មេងកូនជាក្មេងដែលគួរអោយស្រឡាញ់ចេះគិតគូមិនធ្វើអោយអាបប៉ាបារម្ភទេ តែដើម្បីប្រុសម្នាក់ខ្ងុំបែបជាផ្លាសប្តូល អឹក ហ្ហឹក»សូនូគេនិយាយទាំងអួលដើមកមកទាំងទឹកភ្នែកក៏ហូរមក យ៉ាងខ្លាំង

«អាបប៉ាអរគុណដែលមើលថែរកូន បារម្ភ ស្រឡាញ់ ការពា ទូន្មានកូនគ្របយ៉ាងអរគុណខ្លាំងណាអាបប៉ា អាបប៉ាបន្តិចទៀតខ្ងុំទៅជួបអាបប៉ាហើយដល់វេនខ្ងុំទៅការពាអាបប៉ាហើយអាបប៉ាចាំកូនផងណា … អ្ហឹក»សូនូគេបន្តនិយាយភ្លៀងក៏បង្អុលមកកាន់តែខ្លាំង

«បន្តិចទៀតកូនលែងឈឺចាប់ហើយ អាបប៉ាសូមចាំកូនផង»សូនូគេបន្តនិយាយនីគីគេឈរមើលទាំងក្តាបដៃរខាំមាត់ហើយគេក៏ដើរមកជិតសូនូ

«តោះទៅវិញ ពេលសូនូជាចាំពួកយើងមកម្តងទៀតណា»នីគីគេនិយាយទាំងលើកសូនូ សូនូគេក៏បន្តសម្លឹងទៅផ្នូលថេយ៍

រវាងយើង💔 [ចប់✓]Where stories live. Discover now