ឆុតបន្តែម
បួនឆ្នាំបន្ទាប់ពីសូនូស្លាប់ទៅ
រដូវស្លឹកឈើងជ្រុះ នីគីគេបានមកកន្លែងដែលគេធ្លាប់នាំសូនូមកទាំងកាន់ផ្កាគេពាក់អាវស ខោសដើរមកកាន់ដើមសាគូរ៉ាដែលកំពុងតែធ្លាក់ផ្កាសម្លឹងមើលទៅសមុទ្រដែលថ្ងៃកំពុងតែត្រាមលិច
«ពេលនេះបងបានមកដល់ហើយ បងមករកអូនហើយ បងមកកំដរអូនមើលថ្ងៃលិចជាមួយគ្នា »នីគីគេនិយាយទាំងអួលដើមកសម្លឹងមើលទៅមេឃគេក៏ឃើញសូនូកំពុងតែមើលមកគេទាំងស្នាមញញឹម
«សូនូជាអូនមេនទេ អូនញញឹមទាំងគ្មានទុក្ខសោគនឹងការឈឺចាប់ បងពិតជាសប្បាយចិត្តណាដែលអូននៅទៅដល់ទីនោះគ្មានការឈឺចាប់បែបនេះ»នីគីគេនិយាយទាំងប្រឹងទប់ទឹកភ្នែកសម្លឹងមើលទៅសមុទ្រ
«អូនមើលចុះបងបានបំពេញពាក្យសន្យារបស់បងហើយថាបងនឹងមកទីនេះម្តងទៀតអីឡូវបងមកបំពេញហើយ កាលពីមុនមានអូនអង្គុយមើលថ្ងៃលិចជាមួយបងតែពេលនេះហេតុអីក៏មិនឃើញអូន អ្ហឹក បងពិតជានឹកអូនណា សូនូ លឺបងនិយាយទេ អូននៅលើនោះមានលឺបងនិយាយទេ បងបានបំពេញពាក្យសន្យាអូនច្រើនណា សូនូ»នីគីគេនិយាយបណ្តើលស្រែកបណ្តើលទាំងទឹកភ្នែក
«បងមិនដឹងថាអូនបានលឺឬអត់ទេ បងពិតជានឹកអូនណា នឹកស្នាមញញឹម នឹងកាយវិកាលេងសើចរបស់អូន នឹកពេលអូនខឹង នឹងពេលអូនធ្វើមុខចងវៃបងនឹកគ្របយ៉ាង»នីគីគេនៅតែបន្តនិយាយ
«ពិភពលោកប្រែជាឯកាគ្មានពន្លឺពេលគ្មានវត្តមានអូន»នីគីគេបន្តនិយាយទាំងទឹកភ្នែកហូរមក
« បងនៅរងចាំអូននៅត្រង់នេះមិនទៅណាទេ ដល់រដូវស្លឹកឈើរជ្រុះបងនឹងត្រឡប់មកទីនេះម្តងទៀតមកមើលថ្ងៃលិចជាមួយអូន»នីគីគេបន្តនិយាយទាំងញញឹមសម្លឹងទៅកាន់ទឹកសមុទ្រលាយនឹងពន្លឺព្រះអាទិត្យកំពុងតែលិចតិចៗ
កាតមកមើលសុងហ៊ុនវិញ
«សូនូហា៎មិចក៏អូនចិត្តដាច់ណាស់...លើកទីមួយបងរកអូនមិនឃើញមែន...តែពេលនេះមិនអីទេអូនប្រាកដជានៅក្នុងនេះហើយកំពុងគេងនៅកន្លែងណាមួយមិនបន្លឺសម្លេងហើយត្រូវទេ បងប្រយ័ត្នណាស់លើកនេះ»សុងហ៊ុននិយាយថាស្ងាត់អត់បន្លឺសម្លេងអីនឹងប្រហែលអាល់សុងហ៊ុននិយាយពីពេលលេងបិទពួន
YOU ARE READING
រវាងយើង💔 [ចប់✓]
Боевикជីវិតស្នេហ៍របស់គូរស្នេហ៍មួយគូដោយពួកគេបានចាបផ្តើមស្រឡាញ់គ្នាតាំងពីនៅរៀនរហូតមកដល់ពេលបច្ចប្បន្នបន្ទាប់មកពួកគេទាំងពីក៏ត្រូវបែកគ្នាដោយនាយតូចយើងទ្រាំនឹងទង្វើផិតក្បត់របស់នាយក្រាយយើងមិនបានទៀត ហើយគេក៏ជួបជាមួយលោកគ្រូពេទ្យរូបសង្ហាដែលជាមិត្តកាលពីនៅក្មេងរបស់គេ គ...
![រវាងយើង💔 [ចប់✓]](https://img.wattpad.com/cover/376479647-64-k110803.jpg)