មកតសាចរឿង
«ម៉េចបានកាបូបសូនូនៅនឹងឯង»សុងហ៊ុនសួរដោយទឹកមុខខឹង
«អូគឺ ម្សិលមិញ សូនូគេស្រវឹងហើយគេក៏ភ្លេចទើបខ្ងុំយកមកអោយ»ឃៅស៊ាវនិយាយហើយក៏ញញឹម(របៀបថាគេចងឌឺសុងហ៊ុន) សុងហ៊ុនលឺហើយក៏ខឹងហើយក៏ងាកទៅសម្លឹងសូនូដោយកែវភ្នែកកំណាច
«នេះពួកឯងជួបគ្នាហ្អេ»សុងហ៊ុនសួរសូនូដោយសំឡេងត្រជាក់ ទឹកមុខកំណាចខឹង សូនូគេមិនតបទេ
«សូនូយើងឆ្ងល់មួយ»ឃៅស៊ាវគេរឹតតែចងឌឺសុងហ៊ុន
«ម៉េចពេលឯងស្រវឹងគួរអោយស្រឡាញ់ម្លោះ» គេនិយាយហើយសម្លឹង សុងហ៊ុន របៀបឌឺដងផ្លែផ្កា
«មេនឬសូនូ»
«ខ្ងុំ»សូនូគេឆ្លើយមិនចេញទេ គេមិនចាំផងអោយគេដឹងមិច
«លើកក្រោយកុំផឹកស្រវឹងអីព្រោះថាសំណាងហើយដែលមានអ្នកជូតឯងទៅផ្ទះណា សម្លាញ់ចិត្ត» ឃៅស៊ាវនិយាយទាំងញញឹមហើយឌឺសុងហ៊ុនទៀត[ស្អីទៀតហើយអញ ចងរត់ចេញពីផែនដីអោយបាតទេ]សូនូគេគិត
«សុំទៅបន្ទប់ទឹកសិន»សូនូគេនិយាយហើយក៏ដើរចេញទៅ មកដល់បន្ទប់ទឹកសូនូគេក៏សម្លឹងមើលមុខខ្លួនក្នុងកញ្ចក់លោកអើយគេថបដង្ហើមណា
«គេខឹងទៀតហើយ ហើយនៅមុខមនុស្សច្រើនទៀតអាស៊ាវក៏ចិងទៀត»សូនូគេនិយាយទាំងមុខមាំ
«ហឺ គួរតែប្រញាប់ចេញពីទីនេះទើបបាន»សូនូនិយាយហើយក៏លុបមុខ
«ច្រើនឆ្នាំមកនេះភាពអតទ្រាំរបស់ខ្ងុំគឺខ្លាំងពេកហើយ វាខ្លាំងដល់ថ្នាក់គេធ្វើដាក់ប៉ុណ្ណឹងហើយបែជាស្រឡាញ់គេកាន់តែខ្លាំង» សូនូគេនិយាយទាំងទឹកភ្នែកហូរមក បន្ទាប់មកគេក៏ជូតទឹកភ្នែកចេញអោយស្អាត់
«រឹងមាំឡើងសូនូ ថ្ងៃណាមួយឯងប្រាកដជាកាតចិត្តពីគេបាន» សូនូនិយាយហើយក៏ជូតទឹកភ្នែកចេញសូនូគេក៏បើកទ្វាចេញមកកែវភ្នែកកំណាចសុងហ៊ុនក៏សម្លឹងមកគេ
«ហេតុអីក៏កុហកបង»សុងហ៊ុនខ្សឹបសួរសូនូ សូនូគេមិនបានតបទេគេក៏ចាក់ស្រាហើយងើបឡើង
«អ្នកទាំងអស់គ្នា ថ្ងៃនេះខ្ងុំមិនស្រួលខ្លួនចឹងហើយខ្ងុំសុំលាមុនហើយ ហើយខ្ងុំពិន័យខ្លួនឯងមួយ»សូនូនិយាយទាំងញញឹម ហើយក៏លើកផឹកអស់
YOU ARE READING
រវាងយើង💔 [ចប់✓]
Açãoជីវិតស្នេហ៍របស់គូរស្នេហ៍មួយគូដោយពួកគេបានចាបផ្តើមស្រឡាញ់គ្នាតាំងពីនៅរៀនរហូតមកដល់ពេលបច្ចប្បន្នបន្ទាប់មកពួកគេទាំងពីក៏ត្រូវបែកគ្នាដោយនាយតូចយើងទ្រាំនឹងទង្វើផិតក្បត់របស់នាយក្រាយយើងមិនបានទៀត ហើយគេក៏ជួបជាមួយលោកគ្រូពេទ្យរូបសង្ហាដែលជាមិត្តកាលពីនៅក្មេងរបស់គេ គ...
![រវាងយើង💔 [ចប់✓]](https://img.wattpad.com/cover/376479647-64-k110803.jpg)