ភូមិគ្រឹះចាស់ដល់កម្រ

128 14 4
                                    

អ្នកកម្លោះ ភូរិន្ទ មានអាយុ ២២ ឆ្នាំជាចៅប្រុសតែម្នាក់របស់លោកស្រីខេមរា

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

អ្នកកម្លោះ ភូរិន្ទ មានអាយុ ២២ ឆ្នាំជាចៅប្រុសតែម្នាក់របស់លោកស្រីខេមរា

អ្នកកម្លោះ ផាកេន ជាកូនប្រុសលោកស្រីចិន្ដាត្រូវជាមិត្តជិតស្និតរបស់លោកស្រីអមម៉ាក់របស់ភូរិន្ទ      រាត្រីដ៏សែនត្រជាក់អមព្រមជាមួយនឹងការធ្លាក់ភ្លៀងស្រឹមៗនារាត្រីយប់អាធ្រាតម៉ោង ១២ មនុស្សផងទាំងពួងសម្រាកស្ងាត់អស់ក្នុងលោកបន្សល់នៅតែសព្វសត្វជាសភាវះរស់រាន់មានជ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

អ្នកកម្លោះ ផាកេន ជាកូនប្រុសលោកស្រីចិន្ដាត្រូវជាមិត្តជិតស្និតរបស់លោកស្រីអមម៉ាក់របស់ភូរិន្ទ

  រាត្រីដ៏សែនត្រជាក់អមព្រមជាមួយនឹងការធ្លាក់ភ្លៀងស្រឹមៗនារាត្រីយប់អាធ្រាតម៉ោង ១២ មនុស្សផងទាំងពួងសម្រាកស្ងាត់អស់ក្នុងលោកបន្សល់នៅតែសព្វសត្វជាសភាវះរស់រាន់មានជីវិតមួយចំនួនដែរកំពុងតែរងាជោគជាំដោយសារកម្លាំងនៃទឹកភ្លៀងដែរធ្លាក់ចុះមកនៅរាត្រីនេះ ព្រមជាមួយសំឡេងសត្វយំតិចៗល្វីយៗ។

មួយរាត្រីបានកន្លងផុតទៅ បន្ទាប់ពីការធ្លាក់ភ្លៀងពេញមួយយប់ថ្ងៃថ្មីពន្លឺព្រះអាទិត្យក៏បញ្ជាំងឡើងអមជាមួយនឹងទស្សនីយ៍ភាពផ្ទះបុរាណមួយដែរធ្វើអំពីឈើប្រណិតពណ៍ក្រហមរលោងស្រិប រចនាសម្ព័ននៃផ្ទះនេះមានតែមួយគ្មានពីរនៅក្នុងប្រទេសដែរមានទំហំធំលាតសន្ធឹងមើលដាច់កន្ទុយភ្នែក ដែរមានបែងចែកជា ៣ ផ្នែកធំៗ មួយគឺភូមិគ្រឹះធំដែរគេច្រើនហៅថា ភូមិគ្រឹះលោកស្រីខេមរា នឹងផ្ទះតូចដែរស្ដិតនៅប៉ែកខាងត្បូងនៃភូមិគ្រឹះធំប្រហែល ២០០ម៉ែត្រ ចំណែកឯផ្នែកខាងក្រោយចម្ងាយប្រហែល ៣០០ម៉ែត្រ ត្រូវបានគេសាងសង់ផ្ទះកណ្ដាលបឹងមួយយ៉ាងដាច់ស្រយោលនឹងមានសភាពចាស់ទ្រុឌទ្រោមរុំព័ន្ធទៅដោយសំបុកពីងពាងនឹងត្រូវបានគេចាក់សោរចោលមកជាយូរ។ ភូមិគ្រឹះនេះស្ដិតនៅខេត្តបាត់ដំបង ជាខេត្តមួយដែរស្ដិតនៅក្នុងប្រទេសកម្ពុជា ខេត្តនេះមានព្រំប្រទល់ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើតជាប់ខេត្តសៀមរាបនៃបឹងទន្លេសាបជាខេត្តដែរគេស្គាល់ថាសម្បូរទៅដោយផ្ទះបុរាណជាច្រើនដែរបន្សល់ទុកមកជាង ២០០ឆ្នាំ បើនិយាយអំពីផ្ទះបុរាណគឺមិនអាចរំលងនៅផ្ទះបុរាណរបស់លោកស្រី ខេមរា បានទេ ផ្ទះបុរាណដែរមានអាយុកាលវែងនឹងនៅតែរក្សាភាពប្រណិតមកដល់សព្វថ្ងៃជាផ្ទះមួយដែរល្បីរន្ធឺទូទាំងខេត្តបាត់ដំបងអំពីសម្រស់ នឹងភាពអាថ៍កំបាំងដែរនរណាៗក៏ចង់ដឹងលឺ តែផ្ទះមួយនេះហាក់ប្រែស្ងប់ស្ងាត់បន្ទាប់ពីហេតុការណ៍កាលពី ៦០ឆ្នាំមុនដែរគេដឹងលឺថាផ្ទះនេះប្ដូរពីការរៀបចំពិធីមង្គលការមកជាពិធីបុណ្យសព្វទៅវិញ។

ចាប់តាំងពីរហេតុការណ៍ ដែរកើតមានឡើងមកភូមិគ្រឹះមួយនេះហាក់មានសភាពស្ងប់ស្ងាត់នឹងរឹតតែស្ងប់ស្ងាត់បន្ថែមទៀតនៅពេលដែរកូនប្រុសនឹងកូនប្រសារលោកស្រីខេមរាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតដោយបន្សល់ទុកនៅចៅប្រុសដ៏កំសត់ម្នាក់អោយលោកស្រីចិញ្ជឹមបីបាច់ថែរក្សា បន្ទាប់ពីបានរៀបចំពិធីបុណ្យសព្វកូនជាទីស្រលាញ់ហើយ លោកស្រីខេមរាមានការបារម្ហពីសុខភាពផ្លូវចិត្តរបស់ចៅប្រុសតែម្នាក់របស់គាត់ ទើបសម្រេចចិត្តបញ្ជូលគេទៅរៀននៅស្រុកក្រៅបាត់តាំងពីអាយុ ១១ឆ្នាំ ។ ដោយភូមិគ្រឹះនេះសព្វថ្ងៃមានត្រឹមតែកម្មករមើលការខុសត្រូវផ្ទះ ៣-៤នាក់ អ្នកបើកឡានជូនលោកស្រីខេមរាម្នាក់ នឹងអ្នកមើលថែលោកស្រីខេមរាម្នាក់ប៉ុណ្ណោះ។

អាថ៍កំបាំងភូមិគ្រឹះចាស់🏡Where stories live. Discover now