គេត្រឡប់មកវិញហើយ

48 12 8
                                    

  ភូរិន្ទនឹងអ៊ំសយបណ្ដើរគ្នាឡើងទៅលើភូមិគ្រឹះ គេឡើងបណ្ដើរព្យាយាមសំលឹងមើលសភាពជុំវិញផ្ទះបណ្ដើរមួយសន្ទុះធំ
" អ្នកប្រុស ឆាប់ឡើងលោកស្រីរងចាំនៅក្នុងបន្ទប់ " អ៊ំសយនិយាយរួចក៏ដើរចូលទៅកាន់បន្ទប់លោកស្រីខេមរា

" បាទអ៊ំ " អ្នកកម្លោះឆ្លើយរួចក៏ប្រញាប់ដើរចូលទៅក្នុងបន្ទប់របស់លោកយាយ។ សភាពស្រ្ដីចំណាស់ដែរអ្នកកម្លោះខានឃើញមកជាង ១១ឆ្នាំដេកស្ដូកស្ដឹងនៅលើគ្រែបើកភ្នែកសំលឹងមកកាន់ខ្លួនទាំងមានទឹកថ្លាហូរចេញពីរង្វង់ភ្នែកដែរពោរពេញទៅដោយស្នាមជ្រួញនោះ

" កន...កនរបស់បង " លោកស្រីខេមរាឃើញចៅប្រុសសំណព្វចិត្តពេញៗភ្នែករូបរាងរបស់គេគឺដូចទៅនឹងកន គ្រប់យ៉ាងរបស់គេគឺនៅដ៏ដែរមិនផ្លាស់ប្ដូរមិនថាកន្លងផុតទៅប៉ុន្មានជាតិក៏ដួងចិត្តរបស់គេនៅតែវិលត្រឡប់មកកាន់ទីនេះវិញតាមពាក្យសច្ចា

" លោកយាយ..." ភូរិន្ទស្ទុះចូលទៅក្បែរគ្រែរបស់លោកយាយអោនទៅអោបគ្របលើខ្លួនប្រាណរបស់លោកយាយខ្លួនដោយក្ដីនឹករលឹក តែគេមិនបានប្លែកចិត្តទេដែរលោកយាយហៅគេថាកន ព្រោះតាំងពីធំដឹងក្ដីមកលោកយាយឧស្សាហ៍ហៅគេថាកន ច្រើនជាងឈ្មោះគេភូរិន្ទទៅទៀត។

" ហឹក...ហឹក..." សំឡេងយំបន្លឺឡើងស្របគ្នាទាំងភូរិន្ទ នឹងលោកស្រីខេមរា

" ហេតុអ្វីចៅត្រឡប់មកវិញ? " លោកស្រីសួរថែមទាំងចាប់កាន់ផ្ទៃមុខរបស់ចៅប្រុសតែម្នាក់សំលឹងមើលយ៉ាងជិតដោយក្ដីនឹករលឹក

" ចៅត្រឡប់មកវិញហើយ ចៅនឹងមិនទៅណាចោលលោកយាយទៀតនោះទេ " ភូរិន្ទអោនយំខ្សឹបខ្សូលនៅចំពោះមុខលោកស្រីខេមរា

" លោកស្រី អោយនាងខ្ញុំសុំអភ័យទោសផងដែរទាក់ទងទៅប្រាប់អ្នកប្រុសអោយត្រឡប់មក " អ៊ំសយប្រញាប់សារភាពដោយដឹងច្បាស់ថាទង្វើដែរគាត់ធ្វើប្រាកដជាលោកស្រីខេមរាមិនពេញចិត្ត

" លោកយាយ កុំបន្ទោសអ៊ំសយអី ចៅគឺចង់ត្រឡប់មកដោយខ្លួនឯង " ភូរិន្ទប្រញាប់និយាយការពារអ៊ំសយមុនជាស្រេច

" .... " មិនទទួលបានការឆ្លើយតបអ្វីពីលោកស្រីខេមរា ត្បិតថាលោកស្រីខេមរាមើលទៅត្រឹមជាស្រ្ដីចំណាស់ទ្រុឌទ្រោមម្នាក់ តែគាត់មានសភាវៈហាក់មានកម្លាំងចិត្តចម្លែកប្លែកពីគេ លោកស្រីអាចទទួលដឹងលឺនៅអ្វីដែរមនុស្សធម្មតាមិនលឺ មើលឃើញនៅអ្វីដែរអ្នកដ៏ទៃមិនអាចមើលឃើញ លោកស្រីមិនមាត់មិនតបតអ្វីព្រោះគាត់ដឹងមុនជាស្រេចមិនយូរមិនឆាប់ពេលវេលាមួយនេះនឹងមកដល់ ដូចដែរលោកតាមានសង្ឃដីកា រឿងអ្វីដែរត្រូវកើតយើងហាមមិនបាននោះទេ។

អាថ៍កំបាំងភូមិគ្រឹះចាស់🏡Where stories live. Discover now