ពេលវេលាចេះតែដើរទៅមុខកន្លងផុតទៅ ពេលនេះបាន៣សប្ដាហ៍ហើយដែរផាកេនបានមករស់នៅភូមិគ្រឹះរបស់លោកស្រីខេមរាផាកេនព្យាយាមរក្សាទម្លាប់ដើមតាមអ្វីដែរគ្រួសារលោកស្រីខេមរាតែងតែធ្វើ គឺភ្ញាក់ឡើងត្រូវប្រញាប់ទៅញាំអាហារពេលព្រឹកទៅផ្ទះធំអោយបានមុនម៉ោង ៨ព្រឹកជារៀងរាល់ថ្ងៃ។ ព្រឹកថ្ងៃថ្មីព្រះអាទិត្យរះជះពន្លឺភ្លឺពេញព្រៃព្រឹក្សា ផាកេនកំពុងតែធ្វើដំណើរទាំងញាប់ជើងដោយសារពេលនេះស្ទើតែជិតដល់ម៉ោង ៨ទៅហើយ
" តឹប តឹប.." សំឡេងសំរឹបជើងរបស់អ្នកកម្លោះលឺឡើងតាមកាំជណ្ដើរ
" ព្រះអើយ...ខ្ញុំស្លាប់មិនខានទេ " ផាកេននិយាយបណ្ដើរប្រញាប់រត់ឡើងទៅលើផ្ទះបណ្ដើរ" អូ...អញ្ជើញមកដល់ហើយមែនទេអ្នកប្រុស? " សំឡេងស្រ្ដីម្នាក់បន្ទឺរឡើងនៅតុបាយទៅកាន់ផាកេន
" បាទ...នេះអ្នកផ្ទះទៅណាអស់ហើយ? " ផាកេនស្រដីទៅកាន់ស្រ្ដីម្នាក់នោះបន្ទាប់ពីមិនឃើញវត្តមានលោកស្រីខេមរានឹងអ៊ំសយដូចរាល់ដងបែរជាឃើញអ្នកមើលថែផ្ទះផ្សេងទៅវិញ
" លោកស្រីខេមរា នឹងអ៊ំសយត្រូវឡើងទៅភ្នំពេញមួយសប្ដាហ៍ ដូច្នេះមួយរយះនេះនាងខ្ញុំនឹងមកបម្រើអ្នកប្រុស នឹងអ្នកប្រុសភូរិន្ទនៅទីនេះមួយរយះសិន បើអ្នកប្រុសត្រូវការអីអាចប្រាប់នាងខ្ញុំបាន " គេនិយាយទាំងញញឹមទៅកាន់ផាកេន
" ចុះគេម្នាក់នោះមិននៅដែរមែនទេអ្នកមីង...? " ផាកេនសួរថែមទាំងងាក់ទៅសំលឹងមើលបន្ទប់របស់អ្នកកម្លោះភូរិន្ទបន្ទិច
"អរ...អ្នកប្រុសភូរិន្ទមែនទេ...? "
" បាទ " ផាកេន" អ្នកប្រុសភូរិន្ទមិនទាន់ឃើញចេញពីបន្ទប់មកទេ ប្រហែលមិនទាន់ក្រោកហើយ " ស្រ្ដីវ័យប្រហែល ៣៥ឆ្នាំនិយាយបណ្ដើរព្រមទាំងរៀបចំចានដាក់នៅតុអាហារបណ្ដើរ
" លោកយាយមិននៅមួយថ្ងៃក៏ដេកហួសម៉ោងហេស " ផាកេននិយាយខ្សឹបៗក្នុងចិត្តតែម្នាក់ឯងមិនអោយអ្នកណាដឹង
" អ្នកប្រុសចង់ពិសារអាហារពេលព្រឹកតែម្ដងទេ មីងនឹងរៀបចំជូន? "
" អរ...មិនអីទេអ្នកមីងខ្ញុំមិនឃ្លានទេ មិនចាំបាច់រៀបចំក៏បាន តែនិយាយអញ្ជឹងអ្នកមីងខ្ញុំអាចចេញទៅខាងក្រៅបន្ទិចបានទេ...? " ផាកេននិយាយទៅកាន់ស្រ្ដីចំណាស់ម្នាក់នោះទាំងទឹកមុខភិតភ័យបន្ទិចដែរ ព្រោះពេលលោកស្រីខេមរានៅមិនដែរហ៊ានសុំចេញទៅខាងក្រៅផ្ទះទេ