បន្ទាប់ពីលោកស្រីខេមរាបានជួបសន្ទនាជាមួយផាកេនរួច ក៏បានអោយអ៊ំសយនាំគេទៅស្នាក់នៅឯផ្ទះតូច។
" នេះក៏ល្ងាចហើយដែរចៅ ឆាប់ទៅសម្រាកសិនទៅល្ងាចបន្ទិចចាំត្រឡប់មកញាំអាហារពេលល្ងាចនៅទីនេះវិញ " លោកស្រីខេមរានិយាយទាំងញញឹមទៅកាន់រាងស្ដើង" បាទលោកស្រី " ផាកេននិយាយទាំងអោនមុនចុះគោរពទៅស្រ្ដីចំណាស់តែពាក្យសម្ដីរបស់គេមុននេះធ្វើអោយនាក់ស្ដាប់លឺមិនសូវជាសប្បាយចិត្តទាំងលោកស្រីខេមរា ពិសេសគឺភូរិន្ទឈរសំលឹងមើលគេមិនដាច់ភ្នែកថែមទាំងឃើញលោកយាយពេញចិត្តគេបែបនេះទៀតកាន់តែមានចម្ងល់
" កុំហៅលោកស្រីអី ហៅយើងថាលោកយាយទៅ " លោកស្រីខេមរានិយាយទាំងសំឡេងស្រទន់
" តែថា..." ផាកេនបម្រុងនឹងប្រកែកទៅហើយព្រោះគិតថាមិនសូវសម
" តែស្ករអីទៀត លោកយាយអោយហៅក៏ឆាប់ហៅទៅ " សំឡេងរាងក្រាស់ដែរឈរអត់ទ្រាំមិនស្រដីអ្វីសោះមុននេះ ក៏បន្ទរឡើងយ៉ាងស្រោះកក្រោះធ្វើអោយទាំងរាងស្ដើងនឹងលោកស្រីខេមរាប្រញាប់ងាក់មកសំលឹងមុខគេព្រមគ្នា" បាទលោកយាយ " ផាកេនដោយឃើញថាមិនអាចប្រកែកបានក៏សម្រេចចិត្តហៅលោកស្រីខេមរាតាមបង្គាប់
" បានហើយៗ នេះល្ងាចណាស់ទៅហើយ សយ...ឯងមើលជូនគេទៅផ្ទះតូចផង នឹងកុំភ្លេចប្រាប់ក្មេងៗនៅទីនោះជូនមើលថែគេផងឭទេ? " ដោយឃើញសភាពការណ៍មិនសូវអំណោយផលលោកស្រីក៏កាត់ចង្វាក់តែត្រឹមនេះ
" មិនចាំបាច់ទេអ៊ំសយ ខ្ញុំនាក់នាំគេទៅដោយខ្លួនឯង អ៊ំនៅមើលថែលោកយាយចុះ " និយាយរួចរាងក្រាស់ក៏បែរខ្លួនតម្រង់ទៅកាន់ជណ្ដើរដើម្បីទៅផ្ទះតូច ខុសប្លែកពីរាងស្ដើងដែរនៅអង្គុយទ្រឹងមិនព្រមក្រោក
" ឯង...មិនទៅផ្ទះតូចទេហេស? " រាងក្រាស់សួរទាំងលើកចញ្ជើមឡើងឆ្ងល់នៅពេលរាងស្ដើងអង្គុយភាំងមិនដឹងអី
" អរ...ខ្ញុំទៅ ខ្ញុំទៅ សូមអរគុណលោកស្រី...អរមិនមែនទេគឺលោកយាយខ្ញុំសូមលាម្ដងទៀត " រាងស្ដើងមិនចាំយូរក៏ប្រញាប់រូតរះអូសវ៉ាលីចុះទៅតាមនាក់ដើរនាំផ្លូវខាងមុខ រាងស្ដើងព្យាយាមអូសវ៉ាលីយ៉ាងពិបាកដោយសារដីមិនរាបស្មើថែមទាំងវ៉ាលីធ្ងន់ទៀត។ ផ្ទះតូចគឺនៅប៉ែកខាងត្បូងនៃផ្ទះធំដែរត្រូវដើរឆ្លងកាត់សួនផ្កាយ៉ាងធំនោះទើបទៅដល់ ផាកេនដើរបណ្ដើរព្យាយាមសំលឹងមើលបរិវាន៍ក្នុងភូមិគ្រឹះបណ្ដើរទីនេះគឺធំទូលាយណាស់ ក្មេងកើតនៅបរទេសដូចជាផាកេនគឺមិនដែរបានឃើញភូមិគ្រឹះបុរាណបែបនេះទេគ្រាន់តែចម្ងាយពីផ្ទះធំមកផ្ទះតូចក៏ដើរចង់៥នាទីដែរទើបដល់ ផាកេនកំពុងតែសំលឹលមើលនេះមើលនោះសុខក៏ស្រាប់តែ...